ចំណូលពីវិស័យទេសចរណ៍នឹងថយចុះនៅឆ្នាំនេះ

កម្ពុជា អាចនឹងថយចុះចំណូលពីភ្ញៀវទេសចរអន្តរជាតិក្នុងរង្វង់ ១០% នៅក្នុងឆ្នាំនេះ


វិស័យទេសចរណ៍ ជាវិស័យមួយដែលត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ប្រសិទ្ធនាមថា ជាមាសបៃតង នឹងបានរួមចំណែកក្នុងកំណើនផលិតផលក្នុងស្រុកសរុបរបស់កម្ពុជាប្រមាណ ១៣%ភាគរយក្នុងមួយឆ្នាំ។ តែចាប់ពីការផ្ទុះឡើងនៃ មេរោគ Covid19 មកវិស័យនេះ បានទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយគ្រាន់តែរយៈពេល២ខែ ប៉ុណ្ណោះគឺខែមករា និងកុម្ភៈ ឆ្នាំនេះ ចំនួនភ្ញៀវទេសចរទូទាំងប្រទេសបានថយចុះប្រមាណ ១៥% បើប្រៀបធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។
អង្គរវត្ត
ដោយ

នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្តី​ពី «​វឌ្ឍនភាព និង​ទិស​ដៅ​ការងារ​បន្ត​របស់​ក្រសួងទេសចរណ៍​» នា​ទីស្តីការគណៈរដ្ឋមន្ត្រី​នា​ព្រឹក​ថ្ងៃនេះ ឯកឧត្តម ទិ​ត ច​ន្ថា រដ្ឋលេខាធិការ​ប្រចាំការ​នៃ​ក្រសួងទេសចរណ៍ បាន​ថ្លែង​ថា ចំណូល​ពី​ភ្ញៀវ​ទេសចរ​អន្តរជាតិ​នៅ​ឆ្នាំ​នេះ អាច​នឹង​បាត់បង់​ប្រមាណ​១០%​។ឯកឧត្តម ទិ​ត ច​ន្ថា មាន​ប្រសាសន៍​ថា «​កាលពី​ឆ្នាំ​២០១៩ យើង​ធ្លាប់​បាន​ចំណូល​ពី​ភ្ញៀវ​ទេស​អន្តរជាតិ ប្រមាណ​៥​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ដូច្នេះ​ប្រសិនបើ​យើង​បាត់​១០% នៃ​ភ្ញៀវ​នៅ​ឆ្នាំ​២០២០​នេះ នោះ​ចំណូល​នឹង​ធ្លាក់​ចុះ​ទៅ​តាម​នោះ​ដែរ នេះ​តាម​ការ​ប៉ាន់​ប្រមាណ​របស់​យើង និង​គ្រាន់តែ​ជា​សិក្សា​ជំហាន​ដំបូង​ទេ​»​។ 

ឯកឧត្តម ទិ​ត ច​ន្ថា រដ្ឋលេខាធិការ​ប្រចាំការ​នៃ​ក្រសួងទេសចរណ៍

ឯកឧត្តម​បាន​បន្ត​ថា​« យើង​មានការ​ប្រើប្រាស់​កញ្ចប់​ទស្សនា​ប្រកបដោយ​ការ​លើកទឹកចិត្ត ឧទាហរណ៍​ទៅ​ទស្សនា​នៅ​ខេត្តសៀមរាប ៣​ថ្ងៃ ចឹ​ង ក្នុង​នោះ​មាន​សណ្ឋាគារ មាន​អាហារ ការ​ដឹក​ជញ្ជូន -​ល​- ចឹ​ង​ផ្នែក​ឯកជន​គាត់​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល ដោយ​ចុះថ្លៃ​ប៉ុន្មាន​ភាគរយ​ចឹ​ង​ទៅ ពេល​គ្រាន់​យកចំណេញ​តិចតួច​ទប់​ជាមួយនឹង​ការ​ចំណាយ​របស់​គាត់ ក៏​ជា​ការ​រួមចំណែក​មួយ​យ៉ាង​មាន​សារៈសំខាន់​ដែរ​»​។

បើ​ប្រៀបធៀប​ផល​ប៉ះពាល់​លើ​វិស័យ​ទេសចរណ៍​ដោយសារ​វីរុស Covid19​នេះ ជាមួយនឹង​ជំងឺ​ស​សារ​ដែល​បាន​ផ្ទុះ​កាលពី​អំឡុង​ឆ្នាំ​២០០៣ វិញ ឯកឧត្តម ទិ​ត ច​ន្ថា  បាន​បញ្ជាក់​ថា វា​ផល​ប៉ះពាល់​ប្រហាក់ប្រហែល​គ្នា​។ «​កាលពី​ជំងឺសារ ២០០២ ទៅ​២០០៣​ហ្នឹង យើង​ក៏​ថយ​១០%​ដែរ ប៉ុន្តែ​ទេសចរ​យើង​កាល​ហ្នឹង​តិច​ទេ គឺ​កាល​ឆ្នាំ​២០០៣​ហ្នឹង យើង​ទទួល​បាន​ខ្ទង់​៧០០​ពាន់​នាក់​ទេ តែ​ឥឡូវ​គឺ ៦,៦​លាន​នាក់​។ អ​ញ្ចឹ​ង​កាល​ណុ​ង បើ​៧០០​ពាន់​នាក់ យើង​បាត់​តែ​៧០​ពាន់​នាក់​ទេ តែ​ឥឡូវ​ភ្ញៀ​ង ៦,៦ លាន​នាក់ យើង​បាត់​ដល់​ទៅ​៦៦០​ពាន់​នាក់​ឯណោះ​។​» នេះ​បើ​តាម​ប្រសាសន៍​គូសបញ្ជាក់​របស់​ឧត្តម ទិ​ត ច​ន្ថា​។ 

យ៉ាងណាមិញ កាលពី​ពេល​ថ្មី​ៗ​នេះ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ក៏ បាន​បើក​សន្និសីទ​ពិសេស​មួយ​ជាមួយ​បណ្តា​ក្រសួង​នានា ដើម្បី​ចាត់វិធានការ​ជា​បន្ទាន់ ក្នុង​ការ​ដោះស្រាយ​វិបត្តិ​មួយ​ចំនួន ដែល​បាន​កើតឡើង​ដោយសារ​ការ​ផ្ទុះ​នៃ​វីរុស Covid 19​និង​ការ​ដក​ផ្នែក​ខ្លះ​នៃ​EBA ។

ក្រសួងទេសចរណ៍​បាន​ដាក់​ចេញ​នូវ​វិធានការ​សំខាន់​ៗ​ចំពោះ​មុខ​ចំនួន​៤ ដោយ​សកម្មភាព​អនុវត្ត​ចំនួន​៩០​សកម្មភាព ដើម្បី​ឆ្លើយ​តប ជំរុញ​ការ​ដោះស្រាយ និង​ទប់ទល់​នឹង​បញ្ហា​វីរុស Covid19 ដែល​កំពុង​តែ​ជះ​ឥទ្ធិពល​ដល់​វិស័យ​ទេសចរណ៍​នា​ពេល​នេះ​។ វិធានការ​ទី​១ ការ​ជំរុញ​សកម្មភាព​ទេសចរណ៍​ផ្ទៃក្នុង​(​ជំរុញ​ឲ្យ​មាន​កំណើន​ភ្ញៀវ​ទេសចរ​ក្នុងស្រុក​)​។ វិធានការ​ទី​២ បន្ត​ស្វាគមន៍​លំហូរ​ភ្ញៀវ​ទេសចរ​អន្តរជាតិ ដោយ​មិន​មានការ​បិទ ឬ​រឹត​បន្តឹង​អ្វី​ទាំងអស់​។ វិធានការ​ទី​៣ ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​គោលដៅ​ទេសចរណ៍​សំខាន់​ៗ​។ និង​វិធានការ​ទី​៤ គឺ ជួយ​ដល់​ប្រជាពលរដ្ឋ​ទាំង​ជា​និយោជក និង​និយោជិត ដែល​ធ្វើការ​ពាក់ព័ន្ធ​នឹង​វិស័យ​ទេសចរណ៍ ឧទាហរណ៍​ដូច​ជា​ការ​លើកលែង​ពន្ធ​សម្រាប់​ផ្ទះសំណាក់ និង​សណ្ឋាគារ​ជាដើម​៕

 

None



អត្ថបទបន្ទាប់


វៀតណាមធ្លាក់ចុះលំហូរទុនវិនិយោគផ្ទាល់ពីបរទេសជាង ២៣% នៅខែកុម្ភៈ ឆ្នាំនេះ

ក្រសួងផែនការ និងវិនិយោគវៀតណាម អះអាងថា ប្រទេសវៀតណាម ទទួលបានលំហូរទុនវិនិយោគផ្ទាល់ពីបរទេសធ្លាក់ចុះជាង ២៣% កាលពីខែកុម្ភៈកន្លងទៅ ធៀបនឹ…

Samsung ចាប់ផ្ដើមការសាងសង់​មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍តម្លៃ ២២០ លានដុល្លារនៅវៀតណាម

ក្រុមហ៊ុនអេឡិចត្រូនិកយក្សរបស់កូរ៉េខាងត្បូង Samsung បានចាប់ផ្ដើមសាងសង់ហើយនូវមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវ និងអភិវឌ្ឍន៍ តម្លៃ ២២០ លានដុល្លារអាម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ