រាជរដ្ឋាភិបាលយល់ព្រមផ្ដល់ដីជាង២ហិកតា នៅខេត្តតាកែវ សម្រាប់សង់កន្លែងបូជាសពអ្នកកើតកូវីដ-១៩
រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចផ្ដល់ជូនដីមួយកន្លែង ទំហំជាង ២ហិកតា នៅក្នុងខេត្តតាកែវ សម្រាប់សាងសង់ឈាបនដ្ឋាន ឬកន្លែងបូជាសព អ្នកកើតកូវីដ-១៩។…
ក្នុងចំណោមនោះ ករណីរកឃើញនៅរាជធានីភ្នំពេញមាន ៥២២ករណី, ខេត្តព្រះសីហនុ ១១៣ករណី, កណ្ដាល៥ករណី, កំពង់ចាម៣ករណី, កែប៣ករណី, មណ្ឌលគិរី១ករណី, កំពង់ស្ពឺ១ករណី និងត្បូងឃ្មុំ១ករណី។ ទន្ទឹមនឹងនេះ ក៏មានអញនកជាសះស្បើយថ្មីចំនួន ២២៤នាក់ផងដែរ។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី ២៣ ខែមេសា ចំនួនអ្នកឆ្លងកូវីដ-១៩ សរុបដែលកម្ពុជាបានរកឃើញមាន ៨.៨៤៨នាក់ ក្នុងនោះ អ្នកជាសះស្បើយមាន៥.៦៣៣នាក់ និងអ្នកស្លាប់មាន ៦១នាក់ហើយ។
ក្នុងកាលៈទេសៈដ៏លំបាកនេះ សូមបន្ដរួមគ្នាគោរពតាមវិធានការរបស់ក្រសួងសុខាភិបាល ក៏ដូចជារាជរដ្ឋាភិបាល ដើម្បីទប់ស្កាត់ការចម្លងមេរោគកូវីដ-១៩ ដែលកំពុងរាតត្បាតដ៏ខ្លាំងក្លានេះ។ អ្វីដែលសំខាន់បំផុតនោះ គឺកុំភ្លេចឲ្យសោះ នូវវិធានការ៣កុំ ៣ការពារ៕