ហានិភ័យនៃការធ្លាក់ចុះចំពោះសេដ្ឋកិច្ចបានកើនឡើងនៅពេលមានការគំរាមកំហែងបន្ទាប់ពីការព្រមានថា អាចមានការយកពន្ធលើការនាំចេញទៅទីផ្សារអឺរ៉ុប ទៅសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស (ក្រោយអង់គ្លេសចាកចេញពីសហភាពអឺរ៉ុប ឬក៏ Brexit)។
Fitch Solutions Macro Research មានការិយាល័យរបស់ខ្លួននៅប្រទេសសិង្ហបុរី អង់គ្លេស អាមេរិក អាល្លឺម៉ង់ ហុងកុង ជប៉ុន អារ៉ាប់រួម និងអាហ្វ្រិកខាងត្បូងផងដែរ។
Fitch Solutions Macro Research បាននិយាយក្នុងរបាយការណ៍របស់ខ្លួនដូច្នេះថា «ថ្វីបើយើងរំពឹងទុកការប៉ះពាល់ខាងសេដ្ឋកិច្ចរយៈពេលខ្លីខ្លះក្តី យើងមើលឃើញនូវកាលានុវត្តភាពរយៈពេលវែងសម្រាប់កំណើនដែលមានតុល្យភាពថែមទៀត ប្រសិនបើកំណែទម្រង់លើកទឹកចិត្តឱ្យមានការធ្វើពិពិធកម្មចេញពីឧស្សាហកម្មកាត់ដេរ។
ស្ថាប័ននេះបានអះអាងថា បច្ចុប្បន្ន កម្ពុជាប្រឈមនឹងការគំរាមកំហែងខាងក្រៅចំនួនបី ដែលអាចធ្វើឱ្យមានទម្ងន់លើការនាំចេញ ដូចជា កំណើនសេដ្ឋកិច្ចយឺតនិងការកើនឡើងនៃការការពារ, ការកាត់បន្ថយការចូលទៅកាន់ទីផ្សារចក្រភពអង់គ្លេសបន្ទាប់ពី Brexit និង សំខាន់បំផុត លទ្ធភាពនៃការបាត់ EBA ពីសហភាពអឺរ៉ុប និង GSP ពីសហរដ្ឋអាមេរិក។
ស្ថាប័ននេះរំពឹងថា វិស័យទេសចរណ៍និងសំណង់និងបន្តមានភាពរឹងមាំជាបន្តបន្ទាប់ទៀត ដើម្បីគាំទ្រដល់សេដ្ឋកិច្ច ខណៈរដ្ឋាភិបាលកំពុងកំណែទម្រង់ រួមមាន «គោលនយោបាយឯករាជ្យជាតិ» នាពេលថ្មីៗនេះ ដើម្បីធ្វើឱ្យប្រសើរឡើងនូវភាពប្រកួតប្រជែងនិងជំរុញពាណិជ្ជកម្មជាមួយដៃគូក្នុងតំបន់៕