វិស័យអាកាសចរណ៍

កម្ពុជាចាប់ដៃគ្នាជាមួយក្រុមហ៊ុនចិនដ៏ធំមួយ ដើម្បីជំរុញការអភិវឌ្ឍវិស័យអាកាសចរណ៍ និងទេសចរណ៍


ថ្នាក់ដឹកនាំរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលបានបង្ហាញជំនឿយ៉ាងមុតមាំថា វិស័យអាកាសចរណ៍ និងទេសចរណ៍របស់កម្ពុជា ជាពិសេសការធ្វើពាណិជ្ជកម្មរវាងកម្ពុជាជាមួយខេត្តហឺណាន នៃប្រទេសចិន នឹងមានភាពល្អប្រសើរមួយកម្រិតទៀត បន្ទាប់ពីក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជាបានចាប់ដៃសហការជាមួយក្រុមហ៊ុនវិនិយោគដ៏ធំមួយប្រចាំខេត្តហឺណាន Henan Investment Group។ ភាពជាដៃគូរវាងក្រុមហ៊ុនទាំងពីរនេះ ក៏ជាផ្នែកមួយក្នុងការជួយពង្រឹង និងពង្រីកទំនាក់ទំនងការទូត ការវិនិយោគ និងនយោបាយរវាងប្រទេសកម្ពុជាជាមួយចិនផងដែរ។
វិស័យអាកាសចរណ៍
ដោយ

ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជាបានចុះអនុស្សរណៈយោគគ្នាជាមួយក្រុមហ៊ុនវិនិយោគដ៏ធំមួយប្រចាំខេត្តហឺណាន Henan Investment Group ដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យអាកាសចរណ៍ ទេសចរណ៍ និងការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងចិនជាពិសេសជាមួយខេត្តហឺណាន។ បើតាមការគូសបញ្ជាក់របស់ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល នៅក្នុងពិធីចុះ MoU នោះ ឯកឧត្តម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលឆ្លៀតឱកាសនេះបានបង្ហាញក្តីសង្ឃឹមយ៉ាងមុតមាំថា តាមរយៈភាពជាដៃគូនេះ វានឹងជួយបើកទ្វារទៅរកឱកាសថ្មីៗឱ្យក្រុមហ៊ុនទាំងពីរអាចទទួលបានផលប្រយោជន៍រួមគ្នាជាអប្បបរមាពីកិច្ចសហប្រតិបត្តិការលើផ្លូវហោះហើរថ្មី, ការជួលអាកាសយាន, ការអភិវឌ្ឍការដឹកជញ្ជូនទំនិញ, ការបណ្តុះបណ្តាលធនធានមនុស្ស និងឧស្សាហកម្មអាកាសចរណ៍នេះ។

អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិលរូបនេះបានគូសបញ្ជាក់ថា តាមរយៈភាពជាដៃគូរវាងក្រុមហ៊ុនទាំងពីរខាងលើមិនត្រឹមតែផ្តោតលើកិច្ចសហ-ប្រតិបត្តិការធុរកិច្ចនោះទេ តែបានដើរតួជាយុទ្ធសាស្រ្តមួយក្នុងការគាំទ្រគ្នាទៅវិញទៅមកលើគ្រប់កាលៈទេសៈ និងពង្រឹងទំនាក់ទំនងវិស័យនយោបាយការទូតរវាងប្រទេសទាំងពីរ ដែលមានទំនាក់ទំនងដ៏ល្អ រឹងដូចដែកថែបមិនអាចបំបែកបានជាង៦៥ឆ្នាំមកនេះផងដែរ។ ជាក់ស្តែង ក្រោមការសម្របសម្រួល និងកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលចិន និងអាជ្ញាធររដ្ឋបាលខេត្តហឺណាន បានជួយជ្រុំជ្រែងឱ្យក្រុមហ៊ុន Xinggang Group ទិញយកភាគហ៊ុន២៨% របស់ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជាកាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ និងក្លាយជាម្ចាស់ភាគហ៊ុនធំទីពីររបស់ក្រុមហ៊ុននេះ។

ការចុះអនុស្សរណៈយោគយល់គ្នារវាងក្រុមហ៊ុនទាំងពីរខាងលើធ្វើឡើងក្នុងអំឡុងពេលឯកឧត្តម ម៉ៅ ហាវណ្តាល់ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជាដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចលើកដំបូងនៅទីក្រុងចឹងចូវ ក្នុងនាមជារដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៏ស៊ីវិល។ បើតាមការបញ្ជាក់របស់ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា ការមកបំពេញទស្សនកិច្ចនៅទីក្រុងចឹងចូវនេះមានគោលបំណងសំខាន់ៗចំនួន៣ រួមមានទី១, ជំរុញការដឹកជញ្ជូនតាមផ្លូវអាកាសរវាងខេត្តហឺណាន ជាពិសេសទីក្រុងចឹងចូវ ទៅកាន់ប្រទេសកម្ពុជា និងពីខេត្តហឺណានទៅតំបន់អាស៊ាន តាមរយៈកម្ពុជាដែលមានក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជាជាស្ពានដឹក-ជញ្ជូនតាមផ្លូវអាកាសពីទីផ្សារទេសចរណ៍អាស៊ានទៅកាន់ខេត្តហឺណាន និងពីខេត្តហឺណានទៅកាន់តំបន់អាស៊ាន។

ទី២, ដើម្បីពង្រឹងទំនាក់ទំនងវិស័យអាកាសចរណ៍ស៊ីវិលរវាងកម្ពុជានិងចិន ជាពិសេសរវាងកម្ពុជានិងខេត្តហឺណាននៃសាធារណរដ្ឋប្រជាមានិតចិន និងទី៣, ស្វែងរកកិច្ចគាំទ្របច្ចេកទេសនិងហិរញ្ញវត្ថុពីរដ្ឋបាលខេត្តហឺណាន់ ព្រមទាំងក្រុមហ៊ុនម្ចាស់ភាគហ៊ុនរបស់ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា ដើម្បីសម្រេចនូវផែនការអភិវឌ្ឍន៍ក្រុមហ៊ុនអាកាសចរណ៍ជាតិប្រកបដោយគុណភាព និងនិរន្តរភាព។

ពាក់ព័ន្ធនឹងសំណូមពរបី(៣)ចំនុចរបស់លោក Mr. Yi Riwu ប្រធានក្រុមហ៊ុន Henan Investment Group ខ្ញុំសូមឯកភាពជាគោលការណ៍ ដើម្បីជួយជំរុញដល់ការរីកចំរើន ដល់ក្រុមហ៊ុនអាកាសចរណ៏ជាតិកម្ពុជា ។ ទន្ទឹមនឹងនេះ ខ្ញុំស្នើសុំឱ្យក្រុមការងារបច្ចេកទេសនៃក្រុមហ៊ុនទាំងពីរ ធ្វើការពិភាក្សាគ្នាលើយន្តការអនុវត្តសមស្របនិងទទួលបានជោគជ័យផ្លែផ្កាល្អ បើត្រូវការជំនួយគាំទ្រពីរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជា សូមរាយការណ៍មករូបខ្ញុំផ្ទាល់ដើម្បីដោះស្រាយទាន់ពេលវេលា។

គួរបញ្ជាក់ថា ដើម្បីជំរុញទំនាក់ទំនងជាប្រវត្តិសាស្ត្ររវាងកម្ពុជាជាមួយខេត្តហឺណាន រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចឱ្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិរៀបចំបើកស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តហឺណាន នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ និងឯកភាពតាមសំណើរបស់ម្ចាស់ភាគហ៊ុន Xinggang Group លើការកែសម្រួលឈ្មោះក្រុមហ៊ុនអាកាសចរជាតិកម្ពុជាអង្គរអ៊ែរ ទៅជា Air Cambodia កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ កន្លងទៅនេះផងដែរ៕




អត្ថបទបន្ទាប់


បំណុលលើពិភពលោកកើនឡើងដល់កំណត់ត្រារហូតដល់៩៧ទ្រីលានដុល្លារ

លោក មូហាមេត អាល់ ហ្សាដាន (Mohammed Al-Jadaan) រដ្ឋមន្ត្រីហិរញ្ញវត្ថុអារ៉ាប៊ីសាអូឌីត បាននិយាយថា បញ្ហាបំណុលគឺជាហានិភ័យដ៏ធំបំផុតសម្រាប់…

អេស៊ីលីដា ក្លាយជាធនាគារខ្មែរតែមួយគត់ បានឈ្នះពានរង្វាន់ ធនាគារដែលមានសុវត្ថិភាពបំផុតនៅលើពិភពលោក ឆ្នាំ២០២៤

អេស៊ីលីដា ដែលជាធនាគារពាណិជ្ជខ្មែរ ដ៏ធំជាងគេមួយនៅកម្ពុជា ថ្មីៗនេះ បានក្លាយជាធនាគារខ្មែរតែមួយគត់ ស្ថិតក្នុងចំណោមធនាគារជាង១០០ផ្សេងទៀត ដែ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ