វិស័យស្រូវអង្ករ

កម្ពុជានាំចេញស្រូវក្នុងតម្លៃជិត២៨០លានដុល្លារ នៅ៦ខែដំបូងឆ្នាំ២០២១ លើសទឹកប្រាក់នាំចេញអង្ករទៅទៀត


ទំហំទឹកប្រាក់នាំចេញស្រូវពីកម្ពុជាទៅកាន់ទីផ្សារក្រៅប្រទេស នៅ៦ខែដំបូង​ឆ្នាំ២០២១​សម្រេចបាន​ដល់ទៅ​ប្រមាណជិត ២៨០លានដុល្លារអាមេរិក ខណៈដែល​ការនាំចេញអង្ករវិញនៅរយៈពេលដូចគ្នានេះ សម្រេចបាន​ជាង២៣៧លាន​ដុល្លារអាមេរិក​ប៉ុណ្ណោះ។ បើយើងក្រឡេកទៅមើលទំហំទឹកប្រាក់ពីការនាំចេញស្រូវ ឃើញថាមានលើស​ទឹកប្រាក់ពីការនាំចេញអង្ករដល់ទៅជិត ៤២លានដុល្លារអាមេរិក។
នៅអំឡុងគ្រោះទឹកជំនន់នេះ សហព័ន្ធស្រូវអង្ករកម្ពុជាអំពាវនាវសមាជិកជួយទិញស្រូវពីកសិករក្នុងតម្លៃសមរម្យ
ដោយ

របាយការណ៍ពីក្រសួងកសិកម្មបានឲ្យដឹងថា នៅ៦ខែពាក់កណ្ដាលឆ្នាំនេះ កម្ពុជាសម្រេចបានការនាំចេញស្រូវជិត ១លាន៧សែនតោន កើនដល់ទៅជាង ៧២% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈដែលការនាំចេញអង្ករវិញ សម្រេចបានត្រឹមតែប្រមាណ២៨ម៉ឺនតោនប៉ុណ្ណោះ ធ្លាក់ចុះជិត៣០% និងមានក្នុងទំហំទឹកប្រាក់នាំចេញសរុបប្រមាណជាង២៣៧លានដុល្លារ។ ចំនួនទឹកប្រាក់នាំចេញស្រូវបានហក់ឡើងខ្ពស់ជាងទឹកប្រាក់នាំចេញអង្ករនាពេលនេះ ត្រូវបានគេមើលឃើញថា ដោយសារតែការនាំចេញស្រូវរបស់កម្ពុជាហក់ឡើងខ្ពស់ ស្របពេលដែលការនាំចេញអង្ករដាំក្បាលចុះ។

ការនាំចេញអង្ករធ្លាក់ចុះនេះ ត្រូវបានប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា ឧកញ៉ា សុង សារ៉ន បានលើកឡើងថា ដោយសារតែបញ្ហាកង្វះទូរកុងតេន័រដឹកជញ្ជូន តម្លៃដឹកជញ្ជូនកើនឡើងខ្លាំង និង ការធ្លាក់ចុះតម្លៃអង្ករនៅទីផ្សាអន្តរជាតិ ។

បើតាមឧកញ៉ា សុង សារ៉ន ជាប្រវិត្តសាស្រ្តហើយ ដែលមុខទំនិញពីកម្ពុជា មានការបញ្ជាទិញច្រើននាពេលបច្ចុប្បន្ននេះ ប៉ុន្តែវាបញ្ហា ត្រង់ថាយើងកំពុងតែខ្វះខាតទូកុងតេន័រ ដើម្បីដឹកជញ្ជូនទំនិញធុនធ្ងន់ជាពិសេស អង្ករតែម្តង។ ជាងនេះទៀត តម្លៃដឹកជញ្ជូនបានកើនឡើងខ្លាំង ជិត ៥ ដង ទៅ ១០ ដងនៅតាមតំបន់ខ្លះ ជាហេតុធ្វើឲ្យការនាំចេញអង្ករធ្លាក់ចុះ។ 

ជុំវិញនឹងការដឹកជញ្ជូននេះដែឬ ឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមភស្ដុភារកម្មកម្ពុជា បានលើកឡើងថា បញ្ហាតម្លៃដឹកជញ្ជូនឡើងថ្លៃនេះ បច្ចុប្បន្ននៅតែបន្ដកើនឡើងខ្លាំងដដែលមិនទាន់ឃើញស្រកចុះមកវិញនោះទេ។ ឧកញ៉ា ស៊ិន ចន្ធីបន្ថែម ការកើនឡើងតម្លៃដឹកជញ្ជូននេះ អាចនឹងបន្ដកើនឡើងកាន់តែខ្លាំងទៀតនៅឆ្នាំ ហើយកត្តានេះ ពិតណាស់ចង់ឬមិនចង់ គឺវាបាននិងកំពុងបន្ដបះពាល់កាន់តែខ្លាំងចំពោះការដឹកជញ្ជូនទំនិញរបស់កម្ពុជា ពិសេសអង្ករតែម្ដង។

បើតាមប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា លោកឧកញ៉ា សុង សារ៉ន បានគូសបញ្ជាក់ថា ដំណោះស្រាយសម្រាប់កំណើននៃការនាំចេញអង្ករនាពេលខាងមុខ គឺត្រូវស្វែងរកការសហការជាមួយក្រុមហ៊ុនដឹកជញ្ជូនអន្តរជាតិ ជាពិសេស ក្នុងការបង្កើនទូកុងតុន័រ សម្រាប់ការដឹកជញ្ជូនទំនិញអង្ករ ទីកាន់ទីផ្សារអន្តរជាត។ ជាពិសេស ការបង្កើននាំចេញអង្ករទៅកាន់ទីផ្សារប្រទេសចិន សាំងហ្គាពួរ ជាដើម។

បើតាមរបាយការណ៍ក្រសួងកសិកម្ម នៅ៦ខែដំបូងនៅឆ្នាំ២០២១នេះ កម្ពុជាសម្រេចបានការនាំចេញផលិតផលកសិកម្មសរុបក្នុងទំហំទឹកប្រាក់សរុបប្រមាណជាង២ពាន់៥រយលានដុល្លារអាមេរិក ដោយមានបិរមាណជាង៤លាន៤សែនតោន បានកើនឡើងជាង៨៤% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


បើកកោះភូកេតមួយថ្ងៃ ថៃទទួលបានអ្នកដំណើរ ៣៦៦នាក់

ព័ត៌មាន
មួយថ្ងៃដំបូងនៃការបើកទទួលភ្ញៀវទេសចរអន្តរជាតិ ដែលបានចាក់វ៉ាក់សាំងរួចឲ្យចូលមកកម្សាន្ដនៅកោះកេត ថៃទទួលបានអ្នកដំណើរសរុប ៣៦៦នាក់ ក្នុងនោះ អ្…

ដើម្បីអាចទៅលេងកោះភូកេតបាន ភ្ញៀវទេសចរអន្តរជាតិត្រូវឆ្លងកាត់អ្វីខ្លះ?

ព័ត៌មាន
នៅថ្ងៃទី ១ ខែកក្កដា ប្រទេសថៃបានចាប់ផ្ដើមអនុវត្តសាកល្បងនូវគម្រោង Phuket Sandbox ដែលជាគម្រោងទេសចរណ៍ពិសេស ដើម្បីឈានទៅស្ដារវិស័យទេសចរណ៍ឡើង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ