កម្ពុជា គ្រោងបញ្ជូនក្រុមគ្រូពេទ្យស្ម័គ្រចិត្តដើម្បីចាក់វ៉ាក់សាំងជូនពលរដ្ឋមីយ៉ាន់ម៉ា

កម្ពុជា គ្រោងបញ្ជូនក្រុមគ្រូពេទ្យស្ម័គ្រចិត្តដើម្បីចាក់វ៉ាក់សាំងជូនពលរដ្ឋមីយ៉ាន់ម៉ា និងស្នើឲ្យអាជ្ញាធរបញ្ឈប់ការប្រើអំពើហិង្សា


បញ្ហារបស់លោកស្រី អ៊ោង សានស៊ូជី នៅតែជាប្រធានបទយ៉ាងក្ដៅគគុក និងស្ថិតក្នុងរបៀបវារៈដ៏សំខាន់នៃដំណើរទស្សកិច្ចការងារលើកទី២ ក្នុងតួនាទីជាប្រេសិតពិសេសរបស់ប្រធានអាស៊ាន ទៅកាន់ប្រទេសមីយ៉ាន់ម៉ា។ ក្នុងដំណើរទស្សនកិច្ច រយៈពេល ៥ថ្ងៃក្នុងនាមជាប្រេសិតពិសេសរបស់ប្រធានអាស៊ាន ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានបង្ហាញពីគោលបំណងរបស់កម្ពុជា ក្នុងការបញ្ជូនក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់កម្ពុជា ទៅកាន់មីយ៉ាន់ម៉ា ដើម្បីចាក់វ៉ាក់សាំងកូវីដ១៩ ជូនពលរដ្ឋមីយ៉ាន់ម៉ា។
កម្ពុជា គ្រោងបញ្ជូនក្រុមគ្រូពេទ្យស្ម័គ្រចិត្តដើម្បីចាក់វ៉ាក់សាំងជូនពលរដ្ឋមីយ៉ាន់ម៉ា និងស្នើឲ្យអាជ្ញាធរបញ្ឈប់ការប្រើអំពើហិង្សា

ជាមួយគ្នានោះ ប្រេសិតពិសេសប្រធានអាស៊ាន ក៏បានស្នើជាថ្មីដល់របបយោធាមីយ៉ាន់ម៉ា ឲ្យបញ្ឈប់ការប្រើប្រាស់នូវអំពើហិង្សា បញ្ហាពាក់ព័ន្ធនឹងការកាត់ទោសប្រហារជីវិត ថែមទាំងបានស្នើឱ្យបញ្ជូនលោក ស្រី អ៊ោង សានស៊ូជី ត្រឡប់ទៅឃុំខ្លួនក្នុងផ្ទះដូចដើម ផងដែរ។

យោងតាមក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ស្ដីពីលទ្ធផលនៃទស្សនកិច្ចលើកទី២ របស់ប្រេសិតពិសេសនៃប្រធានអាស៊ានស្ដីពីមីយ៉ាន់ម៉ា ទៅកាន់សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ថ្ងៃទី២៩ ខែមិថុនា ដល់ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២២ បានឲ្យដឹងថា ដំណើរទស្សនកិច្ចនេះ គោលបំណងសំខាន់ គឺដើម្បីតាមដានវឌ្ឍនភាពនៃការអនុវត្តការព្រមព្រៀងជាឯកច្ឆន្ទ ៥ចំណុច និងលទ្ធផលនៃកិច្ចប្រជុំពិគ្រោះយោបល់ ស្តីពីជំនួយមនុស្សធម៌របស់អាស៊ានសម្រាប់មីយ៉ាន់ម៉ា។ ខណៈបញ្ហាការប្រើប្រាស់អំពើហិង្សាក្នុងរបបយោធាមីយ៉ាន់ម៉ា និងបញ្ហាឃុំខ្លួនរបស់លោកស្រី អ៊ោង សានស៊ូជី នៅតែជាប្រធានបទសំខាន់ ក្នុងដំណើរទស្សនកិច្ចលើកទី២របស់ ប្រេសិតពិសេសរបស់ប្រធានអាស៊ានផងដែរ។ ក្នុងដំណើរទស្សនកិច្ចនេះ ប្រេសិតពិសេសប្រធានអាស៊ាន ឯកឧត្តម ប្រាក់ សុខុន បានបង្ហាញពីគោលបំណងរបស់កម្ពុជា ក្នុងការបញ្ជូនក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់កម្ពុជា ទៅកាន់មីយ៉ាន់ម៉ា ក្នុងគោលបំណងចាក់វ៉ាក់សាំងកូវីដ១៩ ជូនពលរដ្ឋមីយ៉ាន់ម៉ា និងបានស្នើជាថ្មីដល់របបយោធាមីយ៉ាន់ម៉ា ឲ្យបញ្ឈប់ការប្រើប្រាស់នូវអំពើហិង្សា បញ្ហាពាក់ព័ន្ធនឹងការកាត់ទោសប្រហារជីវិត ថែមទាំងបានស្នើឱ្យបញ្ជូនលោក ស្រី អ៊ោង សានស៊ូជី ត្រឡប់ទៅឃុំខ្លួនក្នុងផ្ទះដូចដើម ផងដែរ។

នាអំឡុងទស្សនកិច្ចលើកទី២ របស់ប្រេសិតពិសេសអាស៊ាននេះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានជួបសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំសំខាន់ៗមួយចំនួនរបស់មីយ៉ាន់ ដូចជា ឯកឧត្ដមនាយឧត្ដមសេនីយ៍ជាន់ខ្ពស់ មីន អោងឡាំង ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋ,ឯកឧត្តម វ៉ុនណា ម៉ោងលីន រដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ា,ឯកឧត្តម នាយឧត្តមសេនីយ៍ឯក យ៉ា ព្យែ ប្រធានគណៈកម្មាធិការសាមគ្គីភាពជាតិនិងការបង្កើតសន្តិភាព(NSPNC) និងបានជួបឥស្សរជន សំខាន់ៗ មួយចំនួនទៀត។

ឆ្លៀតឱកាសនោះ ប្រេសិតពិសេសអាស៊ានក៏បានឆ្លៀតឱកាសទទូចស្នើឱ្យក្រុមប្រឹក្សារដ្ឋបាលភូមាដែលដឹកនាំដោយ លោក មីន អោងឡាំង រិះរកមធ្យោបាយធ្វើការជាមួយប្រេសិតពិសេសរបស់ អគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីអាចពង្រឹងសហថាមភាពបន្ថែមទៀតរវាងការងាររបស់ប្រេសិត ពិសេសទាំងពីរ ក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងអង្គការសហប្រជាជាតិ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានរំលឹកឡើងវិញនូវសារទំនាក់ទំនងចំនួនពីរ ធ្វើឡើងនាពេលថ្មីៗ ពាក់ព័ន្ធនឹងការកាត់ទោសប្រហារជីវិត និងសំណើឱ្យបញ្ជូនលោក ស្រី អ៊ោង សានស៊ូជី ត្រឡប់ទៅឃុំខ្លួនក្នុងផ្ទះវិញ ផងដែរ។ ជាមួយគ្នានោះ ប្រេសិតពិសេសក៏បានអំពាវនាវសាជាថ្មីឱ្យបញ្ឈប់ អំពើហិង្សា និងបានស្នើឱ្យរដ្ឋាភិបាលមីយ៉ាន់ម៉ា គាំទ្រការផ្ដល់ជំនួយមនុស្សធម៌ប្រកបដោយសុវត្ថិភាព និងមិនលម្អៀង ផងដែរ។

សូមបញ្ជាក់ថា ដំណើរទស្សនកិច្ចការងារលើកទី២ របស់ប្រេសិតពិសេសប្រធានអាស៊ាននេះ មានការចូលរួមអមដំណើរដោយ ឯកឧត្តម ឯកផាប់ ផាន់ថាវង្ស អគ្គលេខាធិការរងអា ស៊ានទទួលបន្ទុកសហគមន៍សង្គមវប្បធម៌អាស៊ាន តំណាងឯកឧត្តម ដាតុ លឹម ចុកហ៊ុយ អគ្គ លេខាធិការអាស៊ាន, សមាជិកនៃការិយាល័យប្រេសិតពិសេសនៃប្រធានអាស៊ាន, តំណាងលេខាធិការដ្ឋានអាស៊ាន និងមជ្ឈមណ្ឌលសម្របសម្រួលអាស៊ានសម្រាប់ជំនួយមនុស្សធម៌ និងការគ្រប់គ្រងគ្រោះមហន្តរាយ៕




អត្ថបទបន្ទាប់


មន្ត្រីជាន់ខ្ពស់ចិន និងអាមេរិកជួបពិភាក្សាគ្នា ចំពេលវ៉ាស៊ីនតោនគ្រោងដករនាំងពន្ធលើទំនិញចិន

ឧបនាយករដ្ឋមន្ត្រីចិនលោកលីវ ហេ(Liu He) បានពិភាក្សាអំពីសំណុំរឿងការដាក់ទណ្ឌកម្មសេដ្ឋកិច្ច និងរនាំងពន្ធគយរបស់សហរដ្ឋអាមេរិកលើទំនិញរបស់ចិន ជ…

មន្ត្រីការទូតកំពូលរបស់ចិន បានធ្វើទស្សនកិច្ចជាលើកដំបូងទៅមីយ៉ាន់ម៉ា ចំពេលប្រទេសកំពុងមានភាពវឹកវរនៅឡើយ

មន្ត្រីការទូតកំពូល និងជារដ្ឋមន្ត្រីការបរទេសរបស់ប្រទេសចិន លោកវ៉ាង យី (Wang Yi) បានធ្វើដំណើរទស្សនកិច្ចជាលើកដំបូងរបស់ខ្លួន ទៅកាន់ប្រទេសមីយ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ