កូវីដ១៩នៅកម្ពុជា

កម្ពុជា​រក​ឃើញ​អ្នក​វិជ្ជមាន​កូវីដ១៩ ចំនួន ៨៨០នាក់​ថ្មី ខណៈ​អ្នកជាសះ​ស្បើយ​មាន ២៨៨នាក់


ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី២៩ខែមេសាឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មានពីការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន៨៨០នាក់បន្ថែមទៀត ខណៈអ្នកជាសះស្បើយមានដល់២៨៨នាក់ ស្របពេលដែលអ្នកស្លាប់កើនឡើងថែម៣នាក់ទៀត។
បុគ្គលិកសុខាភិបាលកំពុងយកសំណាកពលរដ្ឋ រាជធានីភ្នំពេញ។ រូបភាព៖ប៉ុក វន្ថា/ខេមបូណូមីស
ដោយ

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល​បាន​ឲ្យ​ដឹង​ថា ក្នុង​ចំណោម​អ្នក​វិជ្ជមាន​កូ​វី​ដ​១៩​ទាំង ៨៨០​នាក់​នោះ ជាករណី​ចម្លង​ក្នុង​សហគមន៍​នៃ «​ព្រឹត្តិការណ៍​២០​កុម្ភៈ​» ទាំងអស់ ស្របដែល​អ្នកជា​សះស្បើយ​មាន​ចំនួន​ដល់​ទៅ​២៨៨នាក់ ដែល​តម្រូវ​ឲ្យ​ចេញពី​មន្ទីរពេទ្យ ហើយ​បន្ត​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅផ្ទះ​១៤​ថ្ងៃ​បន្ថែម​ទៀត​ដោយ​ខ្លួនឯង​។

សម្រាប់​អ្នក​វិជ្ជមាន​ករណី​សហគមន៍​ទាំង​៨៨០នាក់ រួម​មាន រាជធានីភ្នំពេញ ៥១៨ករណី, ខេត្តព្រះសីហនុ ១៨៧ករណី, បន្ទាយមានជ័យ ៣៦ករណី, កណ្ដាល ៧៣ករណី, កំពង់ចាម ៣៩ករណី, ព្រៃវែង ២ករណី, ពោធិ៍សាត់ ១ករណី, ត្បូងឃ្មុំ ១ករណី, សៀមរាប ១ករណី, កោះកុង ១ករណី,  តាកែវ ៥ករណី, កំពង់ឆ្នាំង ៣ករណី, កំពង់ធំ ៤ករណី និង ខេត្តកំពង់ស្ពឺ ៩ករណី។

នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ដោយឡែក​មួយទៀត​របស់​ក្រសួងសុខាភិបាល ចេញផ្សាយ​ក្នុងថ្ងៃនេះ​ដដែល​បាន​គូសបញ្ជាក់​ថា មាន​អ្នកជំងឺ​កូ​វី​ដ​០៣​នាក់​ទៀត បាន​ស្លាប់​បាត់បង់​ជីវិត​ដោយសារ​កូ​វី​ដ​-១៩ ក្នុង​នោះ​មាន ស្រ្តីអាយុ ២៣ឆ្នាំ អាយុ ៤៦ឆ្នាំ និងបុរសអាយុ ៦៤ឆ្នាំ។

សូម​បញ្ជាក់​ថា គិត​ត្រឹម​ថ្ងៃ​ទី​២៩ ខែមេសា ឆ្នាំ​២០២១ កម្ពុជា​បាន​រក​ឃើញ​អ្នក​ឆ្លង​កូ​វី​ដ​១៩ សរុប​ចំនួន​ ១២ ៦៤១ ​នាក់ហើយ ក្នុង​នោះ​អ្នកជា​សះស្បើយ​ចំនួន ៤៩៨៦ នាក់​, អ្នក​កំពុង​សម្រាក​ព្យាបាល​ជំងឺ ចំនួន៨១១៩នាក់ និង​ស្លាប់​បាត់បង់​ជីវិត​ចំនួន៩១នាក់​៕

None



អត្ថបទបន្ទាប់


រដ្ឋសភាជប៉ុនអនុម័តកិច្ចព្រមព្រៀង RCEP ហើយ!

នៅទីបំផុត រដ្ឋសភានៃប្រទេសជប៉ុន បានសម្រេចអនុម័តនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីគ្រប់ជ្រុងជ្រោយតំបន់ ឬហៅកាត់ថា RCEP ហើយ កាលពីថ្ងៃពុធសប្តាហ៍…

កសិដ្ឋានគីរីសួគ៌ផ្តល់ជូនប្រូម៉ូសិនថ្មីសម្រាប់ទឹកដោះគោស្រស់របស់ខ្លួន ដើម្បីជួយកម្ពុជា ក្នុងពេលវេលាដ៏លំបាកនេះ

ដោយមើលឃើញពីតម្រូវការយ៉ាងច្រើន បន្ទាប់ពីកសិដ្ឋានចិញ្ចឹមគោទឹកដោះគិរីសួគ៌ ផ្តល់ជូនទឹកដោះគោស្រស់ ១០០% ដោយឥតគិតថ្លៃចំនួន ជាង ១០០ ០០០លីត្រជ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ