ការនាំចេញអង្ករ

កម្ពុជានៅតែកំពុងរកឱកាសនាំចេញអង្ករទៅកាន់បណ្ដាប្រទេសអាស៊ាន!


ជាច្រើនឆ្នាំមកហើយ កម្ពុជានៅតែកំពុងសំឡឹងរកមើលទីផ្សារនាំចេញអង្ករទៅប្រទេសមួយចំនួនក្នុងតំបន់អាស៊ាន ជាពិសេសប្រទេសហ្វីលីពីនតែម្ដង ដោយសង្ឃឹមថាវាជាផ្នែកមួយជួយស្តារការនាំចេញអង្កររបស់កម្ពុជា ដែលជួបបញ្ហាធ្លាក់ចុះមួយរយៈចុងក្រោយនេះ។ ការងាកមករកទីផ្សារនៅហ្វីលីពីននេះ ក្រោយពេលដែលប្រទេសនាំចូលអង្ករធំជាងគេមួយនេះ បានប្រកាសពីការបន្ធូរបន្ថយពន្ធលើការនាំចូលអង្ករ ដើម្បីធានាឲ្យតម្លៃអង្ករលក់ក្នុងស្រុកមានតម្លៃសមរម្យ ចំពេលដែលបច្ចុប្បន្ន ហ្វីលីពីនក៏កំពុងស្វែងរកការនាំចូលអង្ករពីបណ្ដាប្រទេសផ្សេងៗទៀត ដើម្បីធ្វើពិធិធកម្មនាំចូលផងដែ
ដោយសារខ្វះស្បៀង ប្រទេសទីម័រខាងកើត ស្នើសុំឲ្យកម្ពុជានាំអង្ករចូល (រូបភាព៖ ហ្វេសប៊ុក CRF)
ដោយ

លោក លន់ យ៉េង អគ្គលេខាធិការនៃសហព័ន្ធស្រូវអង្ករកម្ពុជាបានបញ្ជាក់ថា កម្ពុជាកំពុងសិក្សាលទ្ធភាព និង ស្វែងរកទីផ្សារនាំចេញអង្ករទៅហ្វីលីពីន ដែលជាប្រទេសបញ្ជាទិញអង្ករដ៏ធំមួយនៅតំបន់អាស៊ីអាគ្នេយ៍។

ក្រៅពីទីផ្សារហ្វីលីពីន កម្ពុជា ក៏កំពុងសិក្សាលទ្ធភាពទីផ្សារអង្ករនៅប្រទេសឥណ្ឌូណេស៊ី ដែលជាទីផ្សារធំជាងគេមួយនៅតំបន់អាស៊ានផងដែរ។

មែនទែនទៅ នេះមិនមែនជាលើកទី១នោះទេ ដែលកម្ពុជាសិក្សាលទ្ធភាពក្នុងការនាំចេញអង្ករទៅកាន់ទីផ្សារហ្វីលីពីន ពោលគឺកម្ពុជាធ្លាប់សិក្សាជាច្រើនលើករួចមកហើយ ប៉ុន្តែគ្មានលទ្ធផល។ បើតាមលោក លន់ យ៉េង មូលហេតុដែលអង្ករកម្ពុជាមិនអាចជ្រែកចូលទីផ្សារហ្វីលីពីនបាន នាពេលកន្លងមក ដោយសារអង្ករកម្ពុជាមានតម្លៃថ្លៃជាងអង្កររបស់ប្រទេសមួយចំនួន។ 

ម្យ៉ាងទៀត កម្ពុជាភាគច្រើននាំចេញតែអង្ករប្រណីត និងអង្ករក្រអូប ខណៈការនាំចូលទៅកាន់ទីផ្សារហ្វីលីពីនភាគច្រើនជាប្រភេទអង្ករ ស តែប៉ុណ្ណោះ។

ការនាំចេញអង្កររបស់កម្ពុជា ងាកមកទីផ្សារអាស៊ាននេះ ត្រូវបានគេមើលឃើញថា នៅចំពេលដែលការនាំចេញអង្ករទៅកាន់ទីផ្សារអឺរ៉ុបនៅតែបន្តជួបបញ្ហាធ្ងន់ធ្ងរ ដោយសារតម្លៃដឹកជញ្ជូនឡើងថ្លៃខ្លាំង និងកង្វះទូកុងតឺន័រ។ ដូច្នេះ ការធ្វើពិពិធកម្មទីផ្សារនាំចេញ គឺជាកត្តាសំខាន់មួយ ក្នុងការជួយស្តារ និងជំរុញការនាំចេញអង្កររបស់កម្ពុជា ដែលជួបបញ្ហាធ្លាក់ចុះមួយរយៈចុងក្រោយនេះ។

របាយការណ៍ពីក្រសួងកសិកម្មបង្ហាញថា ៥ខែឆ្នាំ២០២១ កម្ពុជានាំចេញអង្ករសម្រេចបានជាង២៣ម៉ឺនតោន ធ្លាក់ចុះជាង៣៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលសម្រេចបានរហូតដល់ជាង៣៥ម៉ឺនតោន៕

None



អត្ថបទបន្ទាប់


តើគួរវិនិយោគលើដីធ្លី ឬផ្ទះសម្បែង? អ្នកឧកញ៉ា សៀ ឫទ្ធី ផ្ដល់គំនិតគន្លឹះមួយចំនួនសម្រាប់ពិចារណា

ការវិនិយោគលើវិស័យអចលនទ្រព្យ បានក្លាយជាការវិនិយោគដ៏ពេញនិយមមួយសម្រាប់អ្នកមានធនធាននៅកម្ពុជា។ ប៉ុន្ដែ ការវិនិយោគលើវិស័យនេះ ក៏ប្រឈមនឹងហាន…

ឥណ្ឌាគ្រោងបង្កើនថវិកាសម្រាប់វ៉ាក់សាំងកូវីដ-១៩ ដល់៦ពាន់លានដុល្លារនៅឆ្នាំ២០២១

រដ្ឋាភិបាលឥណ្ឌាមានគម្រោងបង្កើនខ្ទង់ថវិកាលើការចំណាយលើវ៉ាក់សាំងកូវីដ-១៩ ជាង ៦ពាន់២រយលានដុល្លារអាមេរិក ដើម្បីប្រើប្រាស់ចាក់ជូនពលរដ្ឋរបស់ខ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ