រាជរដ្ឋាភិបាលកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា បរិច្ចាគសាច់ប្រាក់ចំនួន ២០ម៉ឺនដុល្លារជូនប្រទេសមីយ៉ាន់ម៉ា


រាជរដ្ឋាភិបាលកម្ពុជាសម្រេចបរិច្ចាគសាច់ប្រាក់ចំនួន២០ម៉ឺនដុល្លារអាមេរិក បន្ថែមលើការសន្យារបស់កម្ពុជាចំនួន ១០ម៉ឺនដុល្លារអាមេរិក សម្រាប់ជំនួយមនុស្សធម៌អាស៊ាន ជូនរដ្ឋាភិបាលសហភាពមីយ៉ាន់ម៉ា តាមរយៈមជ្ឈមណ្ឌលអាស៊ានសម្រាប់សម្របសម្រួលជំនួយមនុស្សធម៌ និងបរិច្ចាគឧបករណ៍វេជ្ជសាស្ត្រមួយចំនួន ជូនប្រទេសមីយ៉ាន់ម៉ា ដើម្បីទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩ នៅក្នុងប្រទេសនោះ។
ភូមាខ្វះខាតអុកស៊ីហ្សែនសម្រាប់អ្នកជំងឺកូវីដ

បើតាមលិខិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ផ្ញើជូនទៅកាន់លោក មីន អ៊ុងឡាំង ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋ នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា បានឲ្យដឹងថា ក្រៅពីទឹកប្រាក់២០ម៉ឺនដុល្លានេះ កម្ពុជាក៏បានបរិចា្ចគនូវគ្រឿងឧបករណ៍វេជ្ជសាស្រ្តមួយចំនួនដូចជា៖ ម៉ាសចំនួន ៣លានប្រអប់ ឧបករណ៍តេស្តរហ័ស ចំនួន ៥០ម៉ឺន,សំលៀកបំពាក់សុវត្ថិភាពPPEចំនួន ២ពាន់ឈុត, ម៉ាស៊ីនតាមដានសញ្ញាជីវិតចំនួន ២០គ្រឿងជាដើម។

គួរបញ្ជាក់ផងដែលថា ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មាធិការអន្តរក្រសួងដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នឹងដឹកនាំគណៈប្រតិភូមួយក្រុម ធ្វើការប្រគល់ជូនអំណោយខាងលើនេះ តាមរយៈជើងហោះហើរពិសេស ដែលនឹងត្រូវរៀបចំដើម្បីធ្វើដំណើរទៅទីក្រុងណៃពិដោ នាពេលឆាប់ៗនេះ។

អត្ថបទ៖ ហួន ស្រីនីត

None



អត្ថបទបន្ទាប់


Bluebell ដែលមានបទពិសោធន៍ជាង៦០ឆ្នាំ នឹងនាំម៉ាកយីហោល្បីៗមកអង្រួនទីផ្សារលក់រាយនៅកម្ពុជា

ក្រុមហ៊ុន Bluebell Group ដែលជាក្រុមហ៊ុនចែកកាយ និងជាប្រតិបត្តិករម៉ាកយីហោពហុបណ្ដាញល្បីៗ ឈានមុខគេមួយនៅតំបន់អាស៊ីបានប្រកាសដាក់ឱ្យដំណើរកា…

កសិករដាំមៀនប៉ៃលិនមានសង្ឃឹមឡើងវិញ ក្រោយរដ្ឋប្រកាសនឹងប្រមូលទិញ

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបង្កើតក្រុមការងារប្រមូលទិញផ្លែមៀនប៉ៃលិន ឬតាងែន របស់កសិករ ដែលកំពុងជួបបញ្ហាប្រឈមខ្វះទីផ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ