កម្មវិធីនេះ គ្រោងធ្វើឡើងដំបូងនៅឆ្នំា២០២០ ហើយបានចាប់ផ្ដើមដំណើរការ នៅថ្ងៃទី១ ខែ តុលា ឆ្នាំ២០២១។ ពិព័រណ៍ពិភពលោកឆ្នាំ២០២០ នៅទីក្រុងឌូបៃនេះ បានប្រមូលផ្ដុំចំនួន ១៩២ប្រទេស មានរយៈពេល៦ខែ ដែលរំពឹងថានឹងទទួលបានភ្ញៀវទេសចរប្រមាណជាង ២០លាននាក់ មកពីបណ្ដាទូទាំងពិភពលោក។
B.R.B Cambodia បានចាត់តាំងអ្នកតំណាងផ្នែកលក់ ដែលជាជនជាតិខ្មែរ៤រូប។ពួកគេ នឹងស្នាក់នៅទីក្រុងឌូបៃរយៈពេល៦ខែ ដើម្បីធ្វើការស្វាគមន៍ដល់ភ្ញៀវទេសចរ ដែលចូលរួមនៅក្នុងលំហពាណិជ្ជកម្ម និងលក់ផលិតផលខ្មែរនៅទីនោះ។
ក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុន B.R.B Cambodia ចែករំលែកនូវទស្សនៈ ជារួមមួយក្នុងគោលបំណងគាំទ្រលើផលិតផលក្នុងស្រុក និងចំណេះដឹង ដែលអាចបង្ហាញថាប្រទេសកម្ពុជា មានផលិតផល ដែលមានគុណភាពខ្ពស់ទៅកាន់ទីផ្សារអន្តរជាតិ។
All Dream Cambodia ទីភ្នាក់ងារទេសចរណ៍ និងក្រុមហ៊ុនគ្រប់គ្រងដំណើរកម្សាន្តឈានមុខគេ ដែលជាដៃគូសហការណ៍ជាមួយ B.R.B Cambodia ក៏មានការចូលរួមស្វាគមន៍ ដល់អ្នកចូលរួមជាមួយពន្លាជាតិកម្ពុជានេះផងដែរ។ All Dream Cambodia នឹងសង្កត់ធ្ងន់លើចក្ខុវិស័យរបស់ខ្លួនអំពីប្រទេសកម្ពុជាដែលជាគោលដៅតែមួយ និងតែមួយគត់ ថែមទាំងគាំទ្រដល់ សង្គម សីលធម៌ បរិស្ថាន និង ទេសចរណ៍ ដែលប្រកបដោយនិរន្តរភាព តាមការលើកស្ទួយសហគមន៍ម្ចាស់ស្រុកជាមូលដ្ឋាន។
សម្រាប់ភ្ញៀវទេសចរ ដែលមកធ្វើដំណើរកម្សាន្ត ឬក៏ធ្វើជំនួញនៅប្រទេសកម្ពុជា សណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា (Sofitel Phnom Penh Phokeethra) មានការផ្ដល់ជូននូវកញ្ចប់សេវាកម្ម សម្រាប់ការស្នាក់នៅក្នុងអំឡុងពេលធ្វើចត្តាឡីស័ក និងជាដៃគូសហការណ៍មួយ ដែលគាំទ្រដល់ផលិតករកម្ពុជាក្នុងការលើកកម្ពស់ផលិតផលរបស់ពួកគេក្នុងអំឡុងពេលពិព័រណ៍ពិភពលោកនៅទីក្រុងឌូបៃរួមជាមួយក្រុមហ៊ុមB.R.B Cambodiaផងដែរ៕