សេដ្ឋកិច្ចចិន

មហាយក្សចិន! ដាំក្បាលចុះសេដ្ឋកិច្ចយ៉ាងខ្លាំងក្នុងប្រវត្តិសាស្ត្រមិនធ្លាប់មាន


ប្រទេសមហាអំណាចសេដ្ឋកិច្ចពិភពលោកទី២ ប្រទេសចិន បានធ្លាក់ចុះកំណើនសេដ្ឋកិច្ចប្រមាណ ៦,៨% នៅត្រីមាសទី ១ ឆ្នាំ ២០២០ ។ ការធ្លាក់ចុះនេះ ជាប្រវត្តិសាស្ត្រហើយមិនធ្លាប់មានទេ តាំងពីឆ្នាំ ១៩៧៦មកម្ល៉េះ ហើយមូលហេតុចម្បងនៃការដាំក្បាលចុះនេះ គឺដោយ សារតែមេរោគឆ្លងកូវីដ១៩ ដែលបានសម្លាប់មនុស្សអស់ជាច្រើន និងបិទចរន្តឈាម សេដ្ឋកិច្ចរបស់ចិន អស់មួយផ្នែកធំ។ នេះបើយោងតាមការចេញផ្សាយ របស់សារព័ត៌មានអន្តរជាតិធំៗ កាលពីពេលថ្មីៗនេះ។
មហាយក្សចិន! ដាំក្បាលចុះសេដ្ឋកិច្ចយ៉ាងខ្លាំងក្នុងប្រវត្តិសាស្ត្រមិនធ្លាប់មាន(រូបភាព theconversation.com)
ដោយ

នៅ​ក្នុង​របាយការណ៍​របស់ ការិយាល័យ​ស្ថិតិ​ជាតិ​នៃ​ប្រទេស​ចិន គូសបញ្ជាក់​ឲ្យ​ឃើញ​ថា ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​មួយ​នេះ បាន​ប្រឈម​មុខ​នឹង​ការ​បិទ​ទីក្រុង​យ៉ាង​ទូលំទូលាយ ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រីក​រាលដាល​នៃ មេរោគ​កូ​វី​ដ​១៩ ដែល​ជា​លទ្ធផល GDP របស់​ចិន សម្រេច​បាន ២,៩​ទ្រី​លាន​ដុល្លារ​អា​មេ​រិ​ក ធ្លាក់​ចុះ​ខ្លាំង​រហូត​ដល់​ទៅ ៦,៨%​។

របាយការណ៍​ដដែល​បាន​បង្ហាញ​ទៀត​ថា នៅ​ក្នុង​ខែមីនា កន្លង​ទៅ​នេះ សេដ្ឋកិច្ច​ចិន នៅ​តែ​ស្ថិត​ក្រោម​សម្ពាធ​ធ្ងន់ធ្ងរ ដោយ​វិស័យ​ឧស្សាហកម្ម និង​វិស័យ​លក់រាយ បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង បន្ទាប់​ពី​ដួល​រលំ នៅ​ក្នុង​ខែមករា និង​ខែកុម្ភៈ​។

លើស​ពី​នេះ ក្នុង​ខែមីនា ការ​នាំ​ចេញ​របស់​ចិន បាន​ធ្លាក់​ចុះ ៦,៦% ដោយសារ​តែ មានការ​លុប​ចោល​នូវ ការ​បញ្ជា​ទិញ​ទំនិញ​ពី​បរទេស អំឡុង​ពេល​ដែល សេដ្ឋកិច្ច​សកល កំពុង​ប្រឈម​មុខ​នឹង​មេរោគ​ដ៏​កាច​សាហាវ​។

សេដ្ឋកិច្ចវិទូ និង​ក្រុម​អ្នក​ស្រាវជ្រាវ​ចិន បាន​គូសបញ្ជាក់​ថា ផល​ប៉ះពាល់​សេដ្ឋកិច្ច នៅ​ប៉ែក​អឺរ៉ុប និង​អា​មេ​រិ​ក អាច​នឹង​មាន​បញ្ហា​ធ្ងន់ធ្ងរ ដូច្នេះ​ហើយ ប្រទេស​ចិន ពុំ​ទាន់​អាច​ពង្រឹង​សេដ្ឋកិច្ច​បាន​ឡើង​វិញ​ភ្លាម​ៗ​នោះ​ទេ នៅ​ពេល​ដែល​សេដ្ឋកិច្ច​សកល​កំពុង​រង​គ្រោះ​។

យ៉ាងណា​ក៏​ដោយ អ្នកនាំពាក្យ​នៃ​ការិយាល័យ​ស្ថិតិ​ជាតិចិន រំពឹង​ថា ចិន នឹង​អាច​សម្រេច​បាន​នូវ កំណើនសេដ្ឋកិច្ច ៥% ក្នុង​ឆ្នាំ ២០២០ ហើយ​អ្វី​ៗ នឹង​កាន់តែ​ប្រសើរ​ឡើង​វិញ នៅ​ក្នុង​ត្រីមាស​ទី ២ និង​ពេល​បន្តបន្ទាប់ បើសិនជា​មេរោគ​កូ​វី​ដ​ត្រូវ​បាន​គ្រប់គ្រង​បាន​ល្អ​។

ជា​ចុង​ក្រោយ​សេដ្ឋកិច្ចវិទូ​ចិន បាន​អះអាង​ថា ផល​ប៉ះពាល់​ពី​មេរោគ​កូ​វី​ដ​១៩ មិន​ជះ​ឥទ្ធិពល​ខ្លាំង​ដល់ ការ​លូតលាស់​រីក​ចម្រើន រយៈពេល​វែង របស់​ប្រទេស​ចិន នោះ​ឡើយ ដោយសារ​តែ​បញ្ហា​មេរោគ​នេះ កាន់តែ​ធូរស្បើយ​ច្រើន ហើយ​រដ្ឋាភិបាល​ចិន ក៏​បាន​ដាក់​ចេញ​នូវ វិធានការ​សង្គ្រោះ​សំខាន់​ៗ ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រីក​រាលដាល ក៏​ដូច​ជា ជួយ​ស្រោចស្រង់​សេដ្ឋកិច្ច​ឡើង​វិញ​៕

None



អត្ថបទបន្ទាប់


មហាសេដ្ឋីលោក Richard Branson យកកោះផ្ទាល់ខ្លួនមួយធ្វើជាទ្រព្យបញ្ចាំ ដើម្បីយកទុនសង្គ្រោះក្រុមហ៊ុនពីការក្ស័យធន

លោក Richard Branson ដែលត្រូវបានគេស្គាល់ថា គឺជាអ្នកវិនិយោគមួយដ៏ជោគជ័យ និងជាមហាសេដ្ឋីប្រាក់ពាន់លានដុល្លារផងនោះ នឹងផ្ដល់យកកោះផ្ទាល់ខ្លួន…

វៀតណាម នៅតែអាចទប់លំនឹងពាណិជ្ជកម្ម បានយ៉ាងល្អក្នុងត្រីមាសទី ១

បើទោះបីជាមានបញ្ហាវិបត្តិកូវីដ១៩ កំពុងជះឥទ្ធិពលអវិជ្ជមានដល់សេដ្ឋកិច្ចសកលលោកយ៉ាងណាក៏ដោយ ប្រទេសវៀតណាម នៅតែរក្សាជំហរជំនួញពាណិជ្ជកម្មបានល្អ …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ