២០២០ ចិននាំចេញផលិតផល

២០២០ ចិននាំចេញផលិតផលវេជ្ជសាស្ត្រប្រឆាំងកូវីដ-១៩ កើនជិត៣ដង


ចិនជាប្រទេសដែលបាននាំចេញផលិតផលវេជ្ជសាស្ត្រសំខាន់ៗសម្រាប់ប្រឆាំងនឹងកូវីដ-១៩ច្រើនជាងគេបំផុត កាលពីឆ្នាំ២០២០ ពោលគឺកើនឡើងជិត៣ដង បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៩ ដែលមានទឹកប្រាក់ជាង ១០០ពាន់លានដុល្លារអាមេរិក។ នេះបើតាមរបាយការណ៍ពីអង្គការពាណិជ្ជកម្មពិភពលោក ហៅកាត់ថា WTO។
ស្ថានទូតចិន៖ ជំនួយផ្នែកវេជ្ជសាស្ត្ររបស់ចិន នឹងមកដល់កម្ពុជាយប់នេះ(រូបភាព៖www.chinadaily.com)
ដោយ

របាយការណ៍អង្គការពាណិជ្ជកម្មពិភពលោកដដែលបានបង្ហាញថា ផលិតផលវិជ្ជសសាស្ត្ររបស់ប្រទេសចិនដែលបាននាំចេញទៅក្រៅប្រទេសភាគច្រើនជាផលិតផលសម្រាប់ទប់ទល់នឹងកូវីដ-១៩កំរិតធ្ងន់ បានកើនឡើងដល់ទៅជិត៣ដង ពីទំហំទឹកប្រាក់ជាង ២៨ពាន់លានដុល្លារប៉ុណ្ណោះកាលពីឆ្នាំ ២០១៩ កើនឡើងដល់ជាង ១០០ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ២០២០។

ការកើនឡើងនៃការនាំចេញនេះ បានរុញច្រានឲ្យចិនឡើងមកឈរលើកំពូលតារាងក្លាយជាអ្នកនាំចេញផលិតផលវេជ្ជសាស្ត្រធំជាងគេបំផុតកាលពីឆ្នាំ២០២០។

ជាក់ស្តែង គ្រាន់តែនៅ ៥ខែដំបូងឆ្នាំ ២០២០ប៉ុណ្ណោះមានក្រុមហ៊ុនចិនថ្មីៗដល់ទៅជាង ៧ម៉ឺនក្រុមហ៊ុនបានសម្រុកមកចុះបញ្ជីសុំអាជ្ញាបណ្ណផលិតម៉ាស់ការពារ ដែលចំនួននេះបានកើនឡើងជាង ១២០០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩។

ទន្ទឹមនឹងនេះ បើតាមរបាយការណ៍របស់ WTO ដដែល សហរដ្ឋអាមេរិកបានក្លាយជាអ្នកនាំចូលផលិតផលវេជ្ជសាស្ត្រប្រឆាំងនឹងកូវីដ-១៩ច្រើនជាងគេ តាមពីក្រោយដោយប្រទេសនៅតំបន់អឺរ៉ុបដូចជាអាល្លឺម៉ង់ជាដើម ក្នុងទំហំទឹកប្រាក់សរុបជាង ៧៨ពាន់លានដុល្លារ ដែលស្មើនឹង១ភាគ៥នៃការនាំចូលផលិតផលវេជ្ជសាស្ត្រទាំងអស់ក្នុងពិភពលោក។ សហរដ្ឋអាមេរិកត្រូវបានគេរាយការណ៍ថា នាំចូលផលិតផលវេជ្ជសាស្ត្រប្រឆាំងនឹងកូវីដ-១៩ ពីប្រទេសចិនច្រើនជាងគេ គ្រាដែលឆ្នាំ២០២០ សហរដ្ឋអាមេរិកកំពុងតែលិចលង់ខ្លាំងក្នុងព្យុះកូវីដ-១៩។

សូមបញ្ជាក់ថា ពាណិជ្ជកម្មផលិតផលវេជ្ជសាស្ត្រនៅទូទាំងពិភពលោកក៏មានការកើនឡើងគួរឲ្យកត់សម្គាល់ផងដែរកាលពីឆ្នាំ២០២០ ទំហំពាណិជ្ជកម្មផលិតផលវេជ្ជសាស្ត្រពិភពលោកបានហក់ឡើង១៦% កើនឡើងទឹកប្រាក់ដល់ជាង ២,៣ទ្រីលានដុល្លារ ដែលកាលនោះ ជាពេលដែលពិភពលោកកំពុងមមាញឹកប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ខ្លាំងមែនទែន៕

None



អត្ថបទបន្ទាប់


ក្រុមហ៊ុនចិនចុះបញ្ជីផ្សារភាគហ៊ុននៅអាមេរិក រងចំណាត់ការក្ដៅពីអាជ្ញាធរចិនជាបន្ដបន្ទាប់

ទើបតែបានបង្ក្រាបលើក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំចិនរបស់ចិន ឈ្មោះ Didi ថ្មីៗ ឥឡូវនេះ អាជ្ញាធរចិនបានប្រកាសថា កំពុងបើកការស៊ើបអង្កេតលើក្រុមហ៊ុនច…

វៀតណាមរំពឹងចំណូល ៩ពាន់លានដុល្លារនៅឆ្នាំ២០២១ ពីការនាំចេញផលិតផលវារីវប្បកម្ម

ការនាំចេញផលិតផលវារីប្បកម្មរបស់វៀតណាមត្រូវបានគេរំពឹងថានឹងកើនឡើងដល់ ៩ ពាន់លានដុល្លារក្នុងឆ្នាំ ២០២១ ដោយសារការងើបឡើងវិញនៃតម្រូវការទីផ្ស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ