ការនាំចេញរបស់ចិន

ការនាំចេញរបស់ចិននៅតែរក្សាភាពធន់ទោះ ស្ថិតក្នុងវិបត្តិខ្វះខាតថាមពល


ការនាំចេញរបស់ចិន នៅបន្តរក្សាបានភាពខ្លាំងក្លា ដែលបង្ហាញពីសញ្ញាវិជ្ជមានមួយសម្រាប់សេដ្ឋកិច្ចរបស់ប្រទេសមហាអំណាចមួយនេះ ទោះស្ថិតក្នុងវិបត្តិខ្វះខាតថាមពល និងវិបត្តិកូវីដ១៩ដែលកំពុងកម្រើកឡើងវិញយ៉ាងណាក្តី។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AP។
រូបតំណាង៖ ការនាំចេញទំនិញ
ដោយ

រដ្ឋបាល​គយ​ចិន បាន​ឲ្យ​ដឹង​ថា ការ​នាំ​ចេញ​របស់​ចិន​ក្នុង​ខែតុលា​កន្លង​ទៅ​ថ្មី​ៗ​នេះ មាន​ទំហំ​ទឹកប្រាក់​សរុប​ជាង ៣០០​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​។ ចំនួន​នេះ​មាន​កំណើន ២៧% បើ​ធៀប​នឹង​ខែតុលា​ឆ្នាំ​២០២០​។ ដោយឡែក​ការ​នាំ​ចូល​មក​វិញ មាន​ទឹកប្រាក់​ជាង ២១៥​ពាន់​លាន​ដុល្លារ កើនឡើង​ជិត ២១%​។

ការ​នាំ​ចេញ និង​នាំ​ចូល​នេះ មាន​កំរិត​ខ្ពស់​ជាង​កាលពី​ឆ្នាំ​មុន គ្រា​ដែល​ពិភពលោក កំពុង​ដើរ​អូស​ជើង​ក្នុង​វិបត្តិ​កូ​វី​ដ​១៩​។ យ៉ាងណា​ក៏​ដោយ គេ​នៅ​តែ​មាន​ក្តី​បារម្ភ​ថា សេដ្ឋកិច្ច​ចិន​ជា​រួម​នឹង​មានការ​ធ្លាក់​ចុះ ឬ អាច​មាន​កំណើន​យឺត​ជាង​ការ​រំពឹង​ទុក ទោះ​ទំហំ​ពាណិជ្ជកម្ម​រក្សា​បាន​ភាព​ធន់​យ៉ាងណា​ក្តី​។

ជាក់ស្តែង ក្នុង​ត្រីមាស​ទី​៣​ឆ្នាំ​២០២១ ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ធំ​លំដាប់​ទី​២​ពិភពលោក​មួយ​នេះ មាន​កំណើនសេដ្ឋកិច្ច​តែ ៤,៩% ប៉ុណ្ណោះ ធ្លាក់​ចុះ​ពី ៧,៩%​កាលពី​ត្រីមាស​ទី​២​។

គួរ​ជម្រាប​ថា អតិរេក​ពាណិជ្ជកម្ម​របស់​ចិន​សរុប ក្នុង​ខែតុលា​មាន​ជាង ៨៤​ពាន់​លាន​ដុល្លារ កើនឡើង​ពី​ជាង​៦៦​ពាន់​លាន​ដុល្លារ​កាលពី​ខែកញ្ញា​។ ដោយឡែក បើ​គេ​មើល​លើ​អតិរេក​ពាណិជ្ជកម្ម​ជាមួយ សហរដ្ឋអាមេរិក​វិញ​ឃើញ​ថា​មានការ​ថយ​ចុះ​បន្តិច​ប៉ុណ្ណោះ ពី​៤២​ពាន់​លាន​ដុល្លារ​ក្នុង​ខែកញ្ញា មក​នៅ​ត្រឹម​៤០​ពាន់​លាន​ដុល្លារ​ក្នុង​ខែតុលា​។

ការ​នេះ​បាន​បង្ហាញ​ថា ទោះបីជា​ប្រទេស​ទាំង​ពីរ​នៅ​តែ​ស្ថិត​ក្នុង​ជម្លោះ​ពាណិជ្ជកម្ម ដែល​បន្សល់​ទុក​តាំងពី​ជំនាន់​ប្រធានាធិបតី​ត្រាំ​ក្តី ប៉ុន្តែ​មហាអំណាច​អា​មេ​រិ​ក និង​ចិន​មិន​អាច​ធ្វើ​ពាណិជ្ជកម្ម​ដោយ​ខ្វះ​គ្នា​បាន​ឡើយ​។

សេដ្ឋកិច្ច​របស់​ប្រទេស​ចិន ត្រូវ​បាន​រង​ផល​ប៉ះពាល់​ដោយ​ការ​រឹត​បន្តឹង​ដ៏​តឹងរ៉ឹង​ជុំវិញ​បញ្ហា​កូ​វី​ដ​១៩ របស់​រដ្ឋអំណាច ដែល​ប្រកាន់ខ្ជាប់​គោលនយោបាយ «​គ្មាន​កូ​វី​ដ​» ដែល​បាន​ធ្វើ​ឱ្យ​ថយ​ចុះ​ការ​ធ្វើ​ដំណើរ​ក្នុងស្រុក និង​តម្រូវការ​អ្នក​ប្រើប្រាស់ ព្រមទាំង​កង្វះ​ថាមពល​ដែល​បាន​ជំរុញ​ឱ្យ​ផលិតកម្ម​រោងចក្រ​ធ្លាក់​ចុះ​ផង​ដែរ​៕

None



អត្ថបទបន្ទាប់


សម្តេចហ៊ុន សែន៖ ការបើកខារ៉ាអូខេ ឌីស្កូតែក និងរង្គសាល ត្រូវរង់ចាំក្រោយថ្ងៃ៣០ វិច្ឆិកា

បន្ទាប់ពីស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជា កាន់តែមានសភាពធូរស្រាល ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបើកប្រទេសជាជំហានៗ ឡើងវិញ និងអនុញ្ញាត…

សម្តេចនាយករដ្ឋមន្ត្រី ជំរុញក្រសួងឲ្យខិតខំដោះស្រាយវិវាទដីធ្លី ខណៈបច្ចុប្បន្ននៅសល់ជាង៣ពាន់ករណីកំពុងដោះស្រាយ

សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ជំរុញឲ្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ខិតខំដោះស្រាយបញ្ហាវិវាទដីធ្លីជូនប្រជាពលរដ្ឋ ជាពិសេសថ្នា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ