-
វីរុសកូរ៉ូណាប៉ះពាល់ទាំងសុខភាព និងសេដ្ឋកិច្ចចិន រួមទាំងពិភពលោក -
ឥទ្ធិពលកូរ៉ូណាវីរុស នឹងធ្វើឲ្យចិនប៉ះពាល់ទំនាក់ទំនងពាណិជ្ជកម្មអន្តរជាតិយ៉ាងណាខ្លះ? -
បន្ទាប់ពីចិន តើប្រទេសមួយណានៅអាស៊ីរងផលប៉ះពាល់ខ្លាំងជាងគេបំផុត ដោយសារតែវីរុសកូរ៉ូណា? -
សម្ដេច ហ៊ុន សែន៖ កម្ពុជាមិនបិទជើងហោះហើរពីចិនទេ ហើយកម្ពុជាត្រៀមខ្លួនរួចជាស្រេចដើម្បីដោះស្រាយបញ្ហាមេរោគកូរ៉ូណា
ប្រធានក្រុមហ៊ុនស្រាវជ្រាវ Evercore ISI បានគូសបញ្ជាក់ថា ដោយសារតែការភ័យខ្លាច បានធ្វើឲ្យប្រជាជនចិន មិនហ៊ានធ្វើដំណើរទៅណា ហើយវាបានកាត់បន្ថយការប្រើប្រាស់ទំនិញប្រចាំថ្ងៃ ទើបមានការសន្និដ្ឋានថា កំណើនសេដ្ឋកិច្ចចិន ក្នុងត្រីមាសទី១នេះ នឹងធ្លាក់ចុះមកនៅត្រឹម ០% ខណៈ កាលពីត្រីមាសទី ១ ឆ្នាំ ២០១៩កន្លងទៅចិនសម្រេចបានកំណើន GDP រហូតដល់ ៦,៤% ឯណោះ។
យ៉ាងណាក៏ដោយ គ្រប់ប្រទេសទាំងអស់ ដែលមានករណីឆ្លងវីរុសកូរ៉ូណា មិនមែនសុទ្ធតែមានការព្រួយបារម្ភ និងភ័យខ្លាចខ្លាំងនោះទេ ព្រោះបញ្ហាធំ គឺមិនមែនជា មេរោគនោះទេ គឺការធ្វើពាណិជ្ជកម្មទៅវិញ ដែលសំខាន់ព្រោះថា ប្រជាជនចិនមិនចេញក្រៅ មិនទិញទំនិញ ហើយវាប៉ះពាល់ដល់សេដ្ឋកិច្ចចិនដោយខ្លួនឯង។
ក្រុមសេដ្ឋវិទូអាមេរិក ត្រូវបានស្ទង់មតិដោយ The Wall Street Journal បានបង្ហាញថា សេដ្ឋកិច្ចអាមេរិក នឹងរងផលប៉ះពាល់តិចតួចបំផុតពី ការផ្ទុះឡើងនៃមេរោគនេះ ដោយអាចនឹងកាត់បន្ថយកំណើនសេដ្ឋកិច្ច ០,៥% ក្នុងត្រីមាសទី ១ ឆ្នាំនេះ។
ជាការឆ្លើយតបទៅនឹង ការចេញផ្សាយរបស់បណ្តាញសារព័ត៌មានអន្តរជាតិ ដែលថា មេរោគ Covid 19 បានវាយលុកសេដ្ឋកិច្ចចិន ដែលធ្វើឲ្យប៉ះពាល់ដល់ សេដ្ឋកិច្ចសកលថែមទៀតនោះ អ្នកនាំពាក្យក្រសួងការបរទេសចិន បានចេញមកអះអាងថា មូលដ្ឋានគ្រឹះនៃសេដ្ឋកិច្ចចិន នៅតែរឹងមាំ សម្រាប់កំណើនលូតលាស់រយៈពេលវែង ហើយវាមិនរងផលប៉ះពាល់ពី ការផ្ទុះឡើងនៃមេរោគ Covid 19 នោះទេ។
លោក កេង សួង អ្នកនាំពាក្យក្រសួងការបរទេសចិន បានបញ្ជាក់ទៀតថា ទំហំនៃឥទ្ធិពលមេរោគ Covid 19 មកលើសេដ្ឋកិច្ចចិន គឺអាស្រ័យទៅលើការគ្រប់គ្រង និងវិធានការទប់ស្កាត់របស់ រដ្ឋាភិបាលចិន ហើយប្រទេសចិនជឿជាក់ថា នឹងអាចគ្រប់គ្រងផលប៉ះពាល់សេដ្ឋកិច្ច ឲ្យនៅកម្រិតអប្បបរមា។
លើសពីនេះទៅទៀត កាលពីឆ្នាំ២០១៩ GDP របស់ប្រទេសចិន បានចូលរួមចំណែករហូតដល់ទៅ ១៦% នៃ GDP សរុបរបស់សកលលោក និងរួមចំណែក ៣០% នៅក្នុងកំណើនសេដ្ឋកិច្ចសកល ដូច្នេះហើយ ផលប៉ះពាល់អវិជ្ជមានណាមួយ ដែលមានមកលើសេដ្ឋកិច្ចចិន នឹងប៉ះពាល់ដល់សេដ្ឋកិច្ចសកលដូចគ្នាដែរ។ ដូច្នេះ ការប្រយុទ្ធប្រឆាំងនឹងមេ Covid 19 គឺសម្រាប់ប្រទេសចិន និងសកលលោក។
គួរបញ្ជាក់ថា ក្រុមទីប្រឹក្សារដ្ឋាភិបាលចិន ក៏បានប៉ាន់ប្រមាណដែរថា វិបត្តិមេរោគ Covid 19 អាចនឹងកាត់បន្ថយកំណើនសេដ្ឋកិច្ចចិន ចន្លោះពី ០,២% ដល់ ១% ក្នុងឆ្នាំ ២០២០នេះ៕