ទិន្នន័យពីគយចិនដដែលនេះ បានឲ្យដឹងទៀតថា បើរាប់ចាប់ពីខែមករា ដល់ខែ វិច្ឆិកា ពោលគឺ១១ខែ ឆ្នាំនេះ ប្រទេសចិន មានអតិរេកពាណិជ្ជកម្មជាមួយអាមេរិក រហូតដល់ទៅ ជាង២៧២ ពាន់លានដុល្លារអាមេរិក។
យ៉ាងណាក៏ដោយចុះ ស្ថាប័នគយរបស់ចិន បានបញ្ជាក់ថា ទំហំពាណិជ្ជកម្មសរុប ជាមួយអាមេរិក គឺមានការធ្លាក់ចុះ ជាង១៥% នៅរយៈពេល១១ខែនៃឆ្នាំនេះ ដោយក្នុងនោះ ការនាំចេញរបស់ចិនទៅអាមេរិកធ្លាក់ចុះ ជាង១២% និងនាំចូលវិញក៏ធ្លាក់ចុះបមរមាណជាង២៣%ដែរ។
ដ្បិតតែយ៉ាងនេះក្ដី សម្រាប់ខែវិច្ឆិកានេះ វាមិនមានការផ្លាស់ប្តូរនូវភាគរយនៃទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រតេសចិន និងអាមេរិកនោះទេ។
ជុំវិញ សង្គ្រាមពាណិជ្ជកម្ម រវាងរវាងអាមេរិក និងចិន ឯណោះវិញគេមើលឃើញថា ហាក់ទទួលបានបរាជ័យ ក្នុងការបង្ខំឲ្យអាជីវកម្មរើពីប្រទេសចិន ត្រឡប់ទៅអាមេរិកវិញ ខណៈដែលមានភាគច្រើននៃអាជីវកម្មទាំងនោះ បានរកមធ្យោបាយដើម្បីគេចវេះ និង និងស៊ូទ្រាំនឹងការចំណាយលើពន្ធគយ ចំពេលដែលជម្លោះពាណិជ្ជកម្មនេះ នៅតែបន្ដអូសបន្លាយ។ នេះបើតាមការអះអាងរបស់ក្រុមហ៊ុនអឺរ៉ុប ដែលមានប្រតិបត្តិការរកស៊ីនៅក្នុងប្រទេសចិន។
តាមរយៈសារព័ត៌មានអន្តរជាតិ Bloomberg សភាពាណិជ្ជកម្មសហភាពអឺរ៉ុបប្រចាំនៅប្រទេសចិន បាននិយាយថា ជម្លោះពាណិជ្ជកម្មរវាងអាមេរិក និងចិន បានធ្វើឲ្យក្រុមហ៊ុនអឺរ៉ុបធំៗខ្លះ បានរើផលិតកម្មសម្រាប់នាំចេញទៅអាមេរិក ចេញពីប្រទេសចិន ទៅកាន់តំបន់ក្បែរនោះដែលមានសេដ្ឋកិច្ចរីកចម្រើន ដូចជាអាស៊ីអាគ្នេយ៍ និងឥណ្ឌា ជាដើម ដើម្បីស្វែងរកកន្លែងផលិតដែលមានតម្លៃពលកម្មថោក និងសមត្ថភាពផលិតកម្ម។ ប៉ុន្ដែ អាជីវកម្មទាំងនោះ មិនបានបំណងនឹងរើពីចិន ដើម្បីត្រឡប់ទៅអាមេរិកវិញនោះឡើយ៕