កំណើនសេដ្ឋីប្រាក់លានដុល្លារនៅប្រទេសចិន

អត្រាកំណើនសេដ្ឋីប្រាក់លានដុល្លារនៅប្រទេសចិន នឹងកើនឡើងលើសអាមេរិក៣ដង នៅ៥ឆ្នាំទៀត


ប្រទេសចិន នឹងមានអត្រាកំណើនសេដ្ឋីប្រាក់លានដុល្លារ លើសសហរដ្ឋអាមេរិកដល់ទៅ ៣ដងនៅត្រឹមឆ្នាំ២០២៥ខាងមុខនេះ នៅគ្រាដែលប្រទេសចិននឹងក្លាយជាប្រទេសមួយដែលមានសេដ្ឋកិច្ចស្ទុះងើបឡើងយ៉ាងលឿនរហ័សចេញពីវិបត្តកូវីដ-១៩ ដែលជាវិបត្តិសុខភាពសាធារណៈដ៏អាក្រក់បំផុតក្នុងមួយសតវត្សរ៍ចុងក្រោយនេះរបស់ពិភពលោក។ នេះបើតាមរបាយការណ៍ទ្រព្យសម្បត្តិពិភពលោកលើកទី១២ របស់ស្ថាប័ន ក្រេឌីត ស្វីស (Credit Suisse) ដែលមានមូលដ្ឋាននៅប្រទេសស្វីស។
អត្រាកំណើនសេដ្ឋីប្រាក់លានដុល្លារនៅប្រទេសចិន នឹងកើនឡើងលើសអាមេរិក៣ដង នៅ៥ឆ្នាំទៀត
ដោយ

ការ​ស្ទុះ​ងើបឡើង​នៃ​សេដ្ឋកិច្ច​ចិន ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ជួយ​ដល់​សាជីវកម្ម​ធំ​ៗ ក៏​ដូច​ជា​ក្រុមហ៊ុន​នៅ​ប្រទេស​ចិន​ជា​ច្រើន​ទៀត នឹង​កើនឡើង​ទ្រព្យសម្បត្តិ​កាន់តែ​ច្រើន ដែល​ជំរុញ​ឲ្យ​ទ្រព្យសម្បត្តិ​មហាសេដ្ឋី​ក្នុង​ប្រទេស​នេះ​ក៏​កើន​ខ្ពស់​ដែរ​។

របាយការណ៍​ពី​ស្ថាប័ន ក្រេ​ឌី​ត ស្វី​ស បាន​បង្ហាញ​ថា ចំនួន​សេដ្ឋី​ប្រាក់​លាន​ដុល្លារ​នៅ​ក្នុង​ប្រទេស​ចិន នឹង​កើនឡើង​ជិត ៩៣% ទៅ​ដល់​ចំនួន​ជាង​១០​លាន​នាក់ នៅ​ត្រឹម​ឆ្នាំ​២០២៥​ខាង​មុខ ធៀប​នឹង​សហរដ្ឋអាមេរិក គឺ​មាន​កំណើន​ត្រឹមតែ​ជិត​៣០%​ប៉ុណ្ណោះ ដោយ​ចំនួន​សេដ្ឋី​ប្រាក់​លាន​ដុល្លារ​នឹង​មាន​ជាង​២៨​លាន​នាក់​។ ដូច្នេះ បើ​ធៀប​ពី​អត្រាកំណើន ឃើញ​ថា សេដ្ឋី​ប្រាក់​លាន​ដុល្លារ​នៅ​ចិន​នឹង​កើនឡើង​ខ្ពស់​ជាង​សហរដ្ឋអាមេរិក​ដល់​ទៅ​៣​ដង គិត​ត្រឹម​៥​ឆ្នាំ​ខាង​មុខ​នេះ​។

អ្នកជំនាញ​សេដ្ឋកិច្ច និង​ជា​អ្នក​រៀបរៀង​របាយការណ៍​នៃ​ស្ថាប័ន ក្រេ​ឌី​ត​ស្វី​ស បាន​រំពឹង​ទុក​ថា មិនមែន​តែ​កំណើន​ទ្រព្យសម្បត្តិ​របស់​អ្នក​មាននៅ​ក្នុង​ប្រទេស​ចិន និង​អា​មេ​រិ​ក​នោះ​ទេ នឹង​កើន​ខ្លាំង​នៅ​ឆ្នាំ​ខាង​មុខ​នេះ នៅ​ឥណ្ឌា​វិញ​ក៏​នឹង​មាន​កំណើន​ដូច​គ្នា​ដែរ​។

របាយការណ៍​ពី​ស្ថាប័ន​ជំនាញ​មួយ​នេះ ក៏​បាន​លើក​ឡើង​ទៀត​ថា ប្រទេស​ចិន​នឹង​នៅ​តែ​គ្រប់គ្រង​តំណែង​ជា​ប្រទេស​ដែល​មាន​អ្នកមាន​ទ្រព្យសម្បត្តិ​ច្រើន​ជាងគេ​លំដាប់​ទី​២​ក្នុង​លោក បន្ទាប់​ពី​សហរដ្ឋអាមេរិក និង​ត្រូវ​បាន​តាម​ពីក្រោយ​ដោយ​ប្រទេស​ជប៉ុន បារាំង និង​កា​ណា​ដា​។

គិត​ត្រឹម​ឆ្នាំ​២០២០ សរុប​ទ្រព្យសម្បត្តិ​របស់​សេដ្ឋី​ៗ​ទូ​ទាំង​សក​លោក​មាន​ដល់​ទៅ​ប្រមាណ​ជិត​២៩​ទ្រី​លាន​ដុល្លារ​អា​មេ​រិ​ក ក្នុង​នោះ ប្រទេស​ចិន​មាន​ប្រមាណ​ជាង​៤​ទ្រី​លាន​ដុល្លារ​។


នៅ​ឆ្នាំ​២០២០ សហរដ្ឋអាមេរិក​ឈរ​លេខ​រៀង​ទី​១ មាន​សេដ្ឋី​ប្រាក់​លាន​ដុល្លារ​ប្រមាណ​២២​លាន​នាក់ ឬ​ស្មើ ៣៩%​នៃ​ចំនួន​សេដ្ឋី​ប្រាក់​លាន​ដុល្លារ​ទូ​ទាំង​សកលលោក ខណៈ​ដែល​ចិន​ឈរ​លេខ​ពីរ មាន​សេដ្ឋី​ប្រាក់​លាន​ដុល្លារ​ប្រមាណ​៥​លាន​នាក់ ស្មើនឹង​ជាង​៩% នៃ​ចំនួន​សេដ្ឋី​ប្រាក់​លាន​ដុល្លារ​ទូ​ទាំង​ពិភពលោក ខណៈ​ដែល​ជប៉ុន​ឈរ​លេខ​៣ មាន​ជាង​៦%​។

សូម​បញ្ជាក់​ដែរ​ថា កាលពី​ឆ្នាំ​មុន របាយការណ៍​របស់​ស្ថាប័ន Hurun Global របស់​អង់គ្លេស ក៏​បាន​បង្ហាញ​ឲ្យ​ដឹង​ដែរ​ថា ប្រទេស​ចិន​បាន​នាំមុខ​អា​មេ​រិ​ក ក្លាយជា​ប្រទេស​មាន​មហាសេដ្ឋី​ប្រាក់​ពាន់​លាន​ដុល្លារ​ច្រើន​ជាងគេ​បំផុត​ក្នុង​ពិភពលោក ដោយ​មាន​ច្រើន​ជាង​១​ពាន់​នាក់ ខណៈ​ដែល​នៅ​អា​មេ​រិ​ក​មាន​តែ​ប្រមាណ​ជិត​៧០០​នាក់​ប៉ុណ្ណោះ​៕

None



អត្ថបទបន្ទាប់


វៀតណាមនាំចេញដែកទៅចិនកើនដល់ជាង ១លានតោន ខណៈនាំចូលមកកម្ពុជាធ្លាក់ចុះ១,៥%

វៀតណាមសម្រេចបានការនាំចេញដែក និងដែកថែបទៅកាន់ទីផ្សារក្រៅប្រទេសដល់ទៅប្រមាណ៥លានតោន នៅក្នុងរយៈពេល៥ខែដំបូងឆ្នាំ២០២១នេះ កើនជាង៦០% ធៀបនឹងរយ…

ធនាគារពិភពលោក អនុម័តកម្ចី២០០លានដុល្លារឲ្យកម្ពុជា សម្រាប់ដោះស្រាយបញ្ហាកូវីដ-១៩ និងជំរុញការស្ដារសេដ្ឋកិច្ចឡើងវិញ

ក្រុមប្រឹក្សានាយកប្រតិបត្តិនៃធនាគារពិភពលោកនៅថ្ងៃទី ២៤ ខែមិថុនាឆ្នាំ២០២១ បានសម្រេចអនុម័តកញ្ចប់ថវិកាកម្ចីប្រមាណ២០០លានដុល្លារអាមេរិក របស់សម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ