ក្រុមហ៊ុនHuawei

ទូតចិនព្រមានកាណាដារឿងហាមឃាត់ប្រព័ន្ធ5G របស់ក្រុមហ៊ុនHuawei


ឯកអគ្គរដ្ឋទូតចិនប្រចាំនៅប្រទេសកាណាដា នៅថ្ងៃអង្គារទី៨ខែធ្នូនេះ បានព្រមានថា ប្រទេសកាណាដា កំពុងបង្កើនហានិភ័យឲ្យក្រុមហ៊ុន និងអ្នកវិនិយោគនានា ចាកចេញពីប្រទេសមួយនេះហើយ ប្រសិនបើកាណាដាឈានដល់ការ ហាមឃាត់ក្រុមហ៊ុន Huawei Technologies ពីការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធអ៊ីនធឺណិត 5G នៅកាណាដាពិតមែននោះ។
លោក ខុង ភ័យហ្វូ ឯកអគ្គរដ្ឋទូតចិនប្រចាំនៅប្រទេសកាណាដា
ដោយ

ជាមួយគ្នានេះ ឯកអគ្គរដ្ឋទូតចិនដដែលនេះ ក៏បានបង្ហាញក្តីសង្ឃឹមថា កាណាដានឹងយកករណី​លោកស្រី ម៉េង វ៉ាន់ចូវ ប្រធានផ្នែកហិរញ្ញវត្ថុនៃក្រុមហ៊ុន Huawei ទុកជាមេរៀន ផងដែរ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន South China Morning Post។

លោក ខុង ភ័យហ្វូ ឯកអគ្គរដ្ឋទូតចិនប្រចាំនៅប្រទេសកាណាដា ថ្លែងក្នុងសិក្ខាសាលា​មួយតាមប្រព័ន្ធអនឡាញ​កាលពីថ្ងៃអង្គារ បានអះអាងថា ការព្រួយបារម្ភផ្នែកសន្តិសុខជាតិ ដែលចោទថា ជាការបង្កើតឡើងដោយក្រុមហ៊ុន Huawei គឺជារឿងប្រឌិតរបស់​សហរដ្ឋអាមេរិក ហើយគោលបំណងសំខាន់គឺដើម្បីបង្ក្រាបក្រុមហ៊ុន Huawei ប៉ុណ្ណោះ។

ផ្ទុយទៅវិញ តំណាងក្រុងប៉េកាំងរូបនេះ បន្តលើកឡើងថា វត្តមានប្រព័ន្ធ 5G របស់ក្រុមហ៊ុន Huawei ក្នុង​ប្រទេសកាណាដា គួរតែត្រូវបានគេចាត់ទុក​​ជាផលប្រយោជន៍ដល់ការធ្វើអាជីវកមម្ម និងពាណិជ្ជកម្មទៅវិញទេ នៅក្នុងវិស័យ​បច្ចេកវិទ្យាដូចបច្ចុប្បន្ន។

ដោយមិននិយាយចំឈ្មោះថាជាអាមេរិក លោក ហ្វូបានចោទថា អ្នក​ខ្លះព្យាយាម​កេងចំណេញ​នយោបាយ​លើ​បញ្ហា​នេះ ហើយ​បានព្យាយាម​រំលោភបំពានជ្រុល​ហួសហេតុ ដោយយកបញ្ហាសន្តិសុខជាតិមកធ្វើជាលេស។ ប៉េកាំងសង្ឃឹមថា កាណាដា នឹងទទួលបាន​មេរៀនថ្មី និងលែង​ធ្វើដូចពេល​មុន បន្ទាប់​ពីបញ្ហា​របស់​លោកស្រីម៉េង វ៉ាន់ចូវ ប្រធានផ្នែកហិរញ្ញវត្ថុនៃក្រុមហ៊ុន Huawei ត្រូវដោះស្រាយ។

គួររំឭកថា ប្រធានផ្នែកហិរញ្ញវត្ថុនៃក្រុមហ៊ុន Huawei លោកស្រី ម៉េង វ៉ាន់ចូវ ត្រូវបានអាជ្ញាធរកាណាដាដោះលែង កាលពីចុងខែកញ្ញាឆ្នាំនេះ ក្រោយចំណាយ​ពេល​ប្រមាណ​ជា​ ៣ ឆ្នាំ​ ជាប់​ឃុំខ្លួននៅក្នុងផ្ទះ​ឯ​ប្រទេសកាណាដា។ ការ​ដោះលែងនេះ​​បានកើតឡើង​ នៅ​បន្ទាប់ពី​រដ្ឋ​អាជ្ញា អាមេរិក​បាន​​ប្រកាស​ពី​កិច្ចព្រមព្រៀងមួយ​ដែលថា​ ការ​ចោទប្រកាន់​ប្រឆាំង​នឹង​លោកស្រី ម៉េង វ៉ាន់ចូវ​ពីបទឆបោក​ នឹង​ត្រូវព្យួរ។

សូមជម្រាបថា ទំនាក់​ទំនង​​រវាង​ប្រទេសចិន​ ជាមួយកាណាដា និងសហរដ្ឋអាមេរិក ​ត្រូវ​បាន​បំពុលអស់​​រយៈពេល​​ប្រមាណ​ជាង​​៣​ឆ្នាំ​មក​ហើយ​ដោយសារ​តែ​សំណុំ​រឿង​ក្រុមហ៊ុនទូរគមនាគមន៍យក្សចិន Huawei​។ ដំបូង​ឡើយ​ វាកើត​ចេញពី​ការចាប់ខ្លួន​លោក ស្រី ម៉េង វ៉ាន់ចូវ ពី​សំណាក់​អាជ្ញាធរ​កាដាណា ទៅតាម​សំណើ​របស់​អាមេរិក​។ អាមេរិកធ្លាប់​បាន​ចោទ​ប្រកាន់​ក្រុមហ៊ុន Huawei ពី​បទ​លួច​បច្ចេកវិទ្យាពី​ក្រុម​ហ៊ុន​អាមេរិក​ដែលគម្រាមកំហែងដល់សន្តិសុខជាតិ។

បច្ចុប្បន្នរដ្ឋាភិបាលក្រុងអូតាវ៉ាប្រទេសកាណាដា កំពុងបន្តត្រួតពិនិត្យ​លើសំណើ​របស់ Huawei ដើម្បីសុំអភិវឌ្ឍ​​បណ្តាញ 5G នៅក្នុង​ប្រទេស​របស់ខ្លួន​នៅឡើយ។ ប៉ុន្តែ Huawei សង្ឃឹមថា កាណាដានឹងអនុម័តក្នុងពេលឆាប់ៗ ព្រោះសំណុំរឿងលោកស្រីម៉េង បានដោះស្រាយរួចហើយ៕

None



អត្ថបទបន្ទាប់


ក្រុមហ៊ុនផលិតឈីបអាមេរិកដ៏ធំមួយគ្រោងបង្កើនការវិនិយោគទ្វេដងដល់ ៥០០លានដុល្លារនៅកោះតៃវ៉ាន់

ក្រុមហ៊ុនផលិតវត្ថុធាតុដើមបន្ទះឈីបដ៏ធំមួយរបស់អាមេរិកឈ្មោះ Entergris គ្រោងនឹងវិនិយោគក្នុងទំហំទ្វេដង លើគម្រោងរបស់ខ្លួននៅលើកោះតៃវ៉ាន់ ព្រម…

វ៉ាក់សាំងកូវីដ១៩ ជាង ១ លានដូសនៅប្រទេសនីហ្សេរីយ៉ា ត្រូវបានគេប៉ាន់ស្មានថា បានខូចព្រោះផុតសុពលភាព

ជារឿយៗ គេតែងតែលឺអង្គការសុខភាពពិភពលោក ចេញមុខមកនិយាយថា ទ្វីបអាហ្វ្រិកមានការខ្វះខាតវ៉ាក់សាំងយ៉ាងច្រើន ដើម្បីចាក់ជូនប្រជាជនការពារពីការឆ្ល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ