ធនាគារកណ្តាលចិន

ធនាគារកណ្តាលចិនដាក់ចេញវិធានការដ៏គួរឲ្យភ្ញាក់ផ្អើលមួយ ដើម្បីទប់នឹងភាពចលាចលនៃទីផ្សារហិរញ្ញវត្ថុសកល


ខណៈដែលប្រព័ន្ធហិរញ្ញវត្ថុសាកល ជាពិសេសនៅសហរដ្ឋអាមេរិកកំពុងតែស្ថិតនៅក្នុងស្ថានភាពមន្ទិល ដោយសារតែការដួលរលំៗធនាគារធំៗនោះ ធនាគារកណ្តាលចិនបានសម្រេចចិត្តដ៏ភ្ញាក់ផ្អើលមួយ ដោយប្រកាសកាត់បន្ថយទុនបម្រុងកាតព្វកិច្ច ដែលធនាគារនានាត្រូវមាន ដើម្បីជំរុញឲ្យមានចរន្ដលំហូរសាច់ប្រាក់នៅក្នុងប្រព័ន្ធធនាគារ និងជាការជំរុញដល់កំណើនសេដ្ឋកិច្ចផងដែរ។ នេះបើតាមសេចក្ដីរាយការណ៍ពីសារព័ត៌មាន CNN។
ចិនដាក់ចេញវិធានការដ៏គួរឲ្យភ្ញាក់ផ្អើល ដើម្បីទប់នឹងភាពចលាចលនៃទីផ្សារហិរញ្ញវត្ថុសកល រូបភាព south china Morning Post
ដោយ

ធនាគារប្រជាជនចិន ដែលគេស្គាល់ថាជាធនាគារកណ្ដាលរបស់ចិននោះ បានអះអាង ថា ខ្លួននឹងកាត់បន្ថយសមាមាត្រតម្រូវការទុនបម្រុងកាតព្វកិ្ច សម្រាប់ធនាគារស្ទើរតែទាំងអស់ត្រឹម ០,២៥% ចាប់តាំងពីថ្ងៃទី ២៧ ខែមីនា ឆ្នាំ២០២៣ខាងមុខតទៅ។

ធនាគារកណ្ដាលចិន បានអះអាងទៀតថា "ប្រទេសចិនត្រូវតែធ្វើឱ្យមានការរួមបញ្ចូលគ្នាដ៏ល្អនៃគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច ដើម្បីបម្រើឱ្យសេដ្ឋកិច្ចពិតកាន់តែប្រសើរ និងរក្សាបាននូវលំហូរសាច់ប្រាក់ងាយស្រួលសមហេតុផល និងគ្រប់គ្រាន់នៅក្នុងប្រព័ន្ធធនាគារ " ។

អ្នកវិភាគសេដ្ឋកិច្ចសាកលបានអះអាងថា ការសម្រេចចិត្តរបស់ចិនដែលបានធ្វើកាលពីថ្ងៃសុក្រទី១៧មីនាកន្លងមកនេះ គឺជាការសម្រេចចិត្តសម្រួលស្ថានការណ៍មួយ ក្រោយពេលទីផ្សារហិរញ្ញវត្ថុពិភពលោកបានជួបប្រទះនូវ ភាពចលាចល ដែលបង្កឡើងដោយការបរាជ័យរបស់ធនាគារអាមេរិកមួយចំនួន ។

គេចាំបានថា នៅពេលដែលវិបត្តិធនាគារអាមេរិកអង្រួនទីផ្សារធនាគារពិភពលោក អ្នកវិភាគមកពីក្រុមហ៊ុន Goldman Sachs កាលពីថ្ងៃពុធសប្តាហ៍មុន បានត្រឹមបង្ហាញក្តីសង្ឃឹមថា ធនាគារកណ្ដាលចិន នឹងរក្សាអត្រាការប្រាក់ និងទុនបម្រុងកាតព្វកិច្ចនេះដដែល ដើម្បីកុំឲ្យទីផ្សារកាន់តែចលាចល ប៉ុន្តែនៅថ្ងៃសុក្រធនាគារនេះមិនត្រឹមតែមិនតម្លើងទេ គឺថែម ទាំងសម្រេចចិត្តបន្ធូបន្ថយថែមទៀត ។

អ្នកវិភាគបាននិយាយថា នៅមុនពេលផ្ទុះវិបត្តិនិងចលាចលនៅលើពិភពលោកធនាគារ កណ្តាលចិនបានចាក់បញ្ចូលលុយរាប់រយពាន់លានយន់រួចហើយទៅក្នុងប្រព័ន្ធធនាគារ ។

ពាក់ព័ន្ធនឹងបញ្ហាសេដ្ឋកិច្ចសាកល កាលពីពេលថ្មីៗនេះ លោក Yi Gang ទេសាភិបាលធនាគារកណ្ដាលចិនធ្លាប់បានថ្លែងថា គោលនយោបាយរូបិយវត្ថុចិននៅឆ្នាំនេះ នឹងមានស្ថិរភាពច្រើន ហើយចិននឹងដាក់កម្រិតអត្រាការប្រាក់ពិតប្រាកដដ៏សមរម្យ ដើម្បីធានាចរន្តសាច់ប្រាក់ងាយស្រួល ឬទុនបង្វិលរយៈពេលវែង នៅក្នុងប្រព័ន្ធសេដ្ឋកិច្ច៕

អត្ថបទ ៖ សរ សុជាតិ




អត្ថបទបន្ទាប់


ម៉ាឡេស៊ីអន្ទះសារចង់បន្តឡើងវិញនូវគម្រោងផ្លូវដែកល្បឿនលឿនជាមួយសិង្ហបុរី ក្រោយពីបានផ្អាកប៉ុន្មានឆ្នាំមកនេះ

ដោយមានសញ្ញាថា ប្រទេសម៉ាឡេស៊ី ចង់ពិនិត្យមើលឡើងវិញនូវគម្រោងផ្លូវដែកល្បឿនលឿនតភ្ជាប់ទីក្រុងគូឡាឡាំពួប្រទេសម៉ាឡេស៊ី និងប្រទេសសិង្ហបុរីនោះ រដ្…

មគ្គុទ្ទេសក៍ទេសចរថៃ កំពុងប្រឈមនឹងការដណ្ដើមការងារពីមគ្គុទ្ទេសក៏ទេសចរបរទេសខុសច្បាប់

តួរលេខនៃកំណើនទេសចរជនជាតិចិនមកក្នុងទីផ្សារទេសចរណ៍ប្រទេសថៃកំពុងតែស្ថិតនៅក្នុងនិន្នាការវិជ្ជមាន ប៉ុន្តែទន្ទឹមនឹងនោះ បញ្ហាក៏កំពុងតែកើតមានច្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ