មេដឹកនាំចិន និងរុស្សីជួបពិភាក្សាគ្នាអំពីសង្គ្រាមនៅអ៊ុយក្រែន

បុរសខ្លាំងរដ្ឋចិន និងរុស្ស៊ីជួបប្រជុំគ្នាអំពីបញ្ហាសង្គ្រាមអ៊ុយក្រែននៅទីក្រុងសាម៉ាកាន់ ប្រទេសអ៊ូសបេគីស្ថាន


ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានជួបទល់មុខគ្នាជាមួយមេដឹកនាំកំពូលរបស់ចិន លោក ស៊ី ជីនពីង នៅប្រទេសអ៊ូសបេគីស្ថាន នៅថ្ងៃព្រហស្បតិ៍ ទី ១៥ ខែ កញ្ញានេះ ដែលជាការជួបគ្នាលើកដំបូងបំផុតចាប់តាំងពីសង្គ្រាមអ៊ុយក្រែនផ្ទុះឡើងមក និងចំពេលដែលស្ថានការណ៍ពិភពលោកកំពុងស្ថិតក្នុងភាពមិនច្បាស់លាស់កាន់តែខ្លាំង។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ។
បុរខ្លាំងរដ្ឋចិន និងរុស្ស៊ីជួបប្រជុំគ្នាអំពីបញ្ហាសង្គ្រាមអ៊ុយក្រែននៅទីក្រុងសាម៉ាកាន់ ប្រទេសអ៊ូសបេគីស្ថាន

ដូចការគ្រោងទុកមែន មេដឹកនាំទាំងពីរកំពុងស្ថិតនៅក្នុងទីក្រុង Samarkand ដើម្បីចូលរួមកិច្ចប្រជុំរបស់អង្គការសហប្រតិបត្តិការសៀងហៃ (SCO) ដែលជាក្រុមសន្តិសុខក្នុងតំបន់អឺរ៉ាស៊ី ហើយបុគ្គលដ៏មានឥទ្ធិពលទាំងពីររូបនេះ មានប្រជុំត្រីភាគីជាមួយប្រធានាធិបតីម៉ុងហ្គោលី លោក យ៉ូខ្ញា ឃូរេលសុខ (Ukhnaa Khurelsukh) ផងដែរ។

ដោយឡែក រដ្ឋាភិបាលអ៊ូសបេគីស្ថានបាននិយាយថា «លោកពូទីនកំពុងធ្វើដំណើរទៅក្រុងសាម៉ាកាន់ ហើយត្រូវជួបជាមួយមេដឹកនាំអ៊ីរ៉ង់ កៀគីស្ថាន ប៉ាគីស្ថាន តួកមេននីស្ថាន និងអ៊ូសបេគីស្ថានផងដែរ។

នៅក្នុងសេចក្តីថ្លែងការណ៍រដ្ឋាភិបាលអ៊ូសបេគីស្ថាននោះដែរ លោក ពូទីន ក៏ត្រូវជួបជាមួយមេដឹកនាំនៃប្រទេសអាស៊ែបៃហ្សង់ ឥណ្ឌា និងតួកគីដូចគ្នា។

គួរជម្រាបថា លោក ពូទីន និងលោក ស៊ី បានជួបគ្នាពិភាក្សាអំពីបញ្ហាអ៊ុយក្រែន និងកោះតៃវ៉ាន់ នៅក្នុងកិច្ចប្រជុំដែលវិមានក្រឹមឡាំងចាត់ទុកថា «ជាចំណុចដ៏ពិសេស» នៅក្នុងស្ថានភាពភូមិសាស្ត្រនយោបាយបច្ចុប្បន្ន។

មែនទែនទៅ ភាពជាដៃគូ «គ្មានដែនកំណត់» ត្រូវបានគេមើលឃើញថា កាន់តែមានភាពស៊ីជម្រៅរវាងមហាអំណាចទើបរះ គឺប្រទេសចិន និងមហាអំណាចយោធា និងធនធានគឺប្រទេសរុស្ស៊ី ដែលវាជាការវិវត្តភូមិសាស្ត្រនយោបាយដ៏គួរឱ្យចាប់អារម្មណ៍បំផុតមួយក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដែលបានធ្វើឲ្យប្រទេសបស្ចិមលោកមានការព្រួយបារម្ភកាន់តែខ្លាំងផងដែរ៕




អត្ថបទបន្ទាប់


តើស្ថានភាពលំហូរទុនវិនិយោគនៅក្នុងតំបន់អាស៊ានមានការប្រែប្រួលយ៉ាងណាខ្លះ នៅប៉ុន្មានឆ្នាំចុងក្រោយនេះ?

លំហូរទុនវិនិយោគនៅក្នុងតំបន់អាស៊ាន បានបន្តកើនស្ទុះងើបឡើងវិញគួរឲ្យកត់សម្គាល់ បើទោះជាពិភពលោកប្រឈមនូវបញ្ហានានា។ តួយ៉ាង នៅឆ្នាំ២០២១ លំហូរ…

តើធនាគារ SBI LY HOUR សម្រេចបានសមិទ្ធផលផ្លែផ្កាអ្វីខ្លះ ក្រោយ២ឆ្នាំនៃការកម្លាយខ្លួនពីមីក្រូហិរញ្ញវត្ថុ?

ក្រោមការសហការវិនិយោគរួមគ្នារវាងក្រុមហ៊ុនរបស់អ្នកឧកញ៉ា លី ហួរ ជាមួយនឹងក្រុមហ៊ុនយក្សរបស់ជប៉ុន SBI Holdings កាលពីឆ្នាំ២០២០ ធនាគារ SBI …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ