ការវិនិយោគ

ជីប ម៉ុង ចំណាយជាង៥០០លានដុល្លារ សាងសង់មជ្ឈមណ្ឌលផ្សារទំនើបធំ៤


ក្រុមហ៊ុនជីប ម៉ុង រីថេល ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនយក្ស ជីប ម៉ុង គ្រុប វិនិយោគពហុវិស័យនៅកម្ពុជានោះ បានអះអាងថា បច្ចុប្បន្ន ក្រុមហ៊ុនកំពុងមានគម្រោងមជ្ឈមណ្ឌលផ្សារទំនើបធំៗចំនួន៤ និងគម្រោងធំៗផ្សេងទៀត កំពុងសម្រុកសាងសង់ ដោយក្នុងនោះ មានទុនវិនិយោគសរុបជាង ៥០០លានដុល្លារអាមេរិក ហើយរំពឹងថា គម្រោងមួយចំនួនធំ នឹងដាក់ឲ្យដំណើរការនៅក្នុងឆ្នាំ២០២១ និងឆ្នាំ២០២២ខាងមុខនេះហើយ។
រូបគម្រោងប្លង់ ផ្សារទំនើបជីបម៉ុង ២៧១ មេហ្គាម៉ល
ដោយ

នៅក្នុងបទសម្ភាសន៍ផ្តាច់មុខមួយ ជាមួយសារព័ត៌មានខេមបូណូមីស លោក អាណដ ឌុយហ្វ្រិន (Mr. Arnaud DUFRESNE) អគ្គនាយកក្រុមហ៊ុន ជីប ម៉ុង រីថែល បានឲ្យដឹងថា គម្រោងមជ្ឈមណ្ឌលផ្សារទំនើបធំៗចំនួនបួនដែលកំពុងសាងសង់ ហើយគ្រោងនឹងដាក់ឲ្យដំណើរការនៅឆ្នាំ២០២១ និង២០២២ខាងមុខនេះ រួមមាន ផ្សារទំនើបខ្នាតយក្ស ជីប ម៉ុង ២៧១ មេហ្កា ម៉ល, ជីប ម៉ុង សែន សុខ ម៉ល, ជីប ម៉ុង ៥៩៨ ម៉ល (ប្រាំ កៅសិបប្រាំបី) និងជីប ម៉ុង ថៅវ័រ។

លោកបានបញ្ជាក់ថា  ក្រៅពីគម្រោងផ្សារទំនើបទាំង៤នេះហើយ ក្រុមហ៊ុនជីប ម៉ុង ក៏មានគម្រោងធំៗមួយចំនួនទៀត ដែលកំពុងសិក្សា និងរំពឹងថា អាចចាប់ផ្តើមការសាងសង់នៅឆ្នាំ២០២២ និងឆ្នាំ២០២៣ខាងមុខដែរ ដោយត្រូវចំណាយទឹកប្រាក់ប្រមាណជាង៥០០លានដុល្លារ ហើយក្នុងរយៈពេល ៥ឆ្នាំខាងមុខទៀត ជីប ម៉ុង រីថែល នឹងប្រតិបត្តិការមជ្ឈមណ្ឌលផ្សារទំនើបធំៗច្រើនជាងដប់កន្លែងនៅក្នុងរាជធានីភ្នំពេញ។

ស្ថិតនៅក្នុងបរិបទនៃការរាលដាលនៃជំងឺកូវីដ-១៩នេះ  អគ្គនាយកក្រុមហ៊ុន ជីប ម៉ុង រីថែលរូបនេះបានអះអាងថា  ពិតជាមានផលប៉ះពាល់មកលើការធ្វើពាណិជ្ជកម្មនានា ប៉ុន្តែអ្វីដែលលោកបានមើលឃើញ គឺមានការផ្លាស់ប្តូរមួយ តួយ៉ាងឧស្សាហកម្មលក់រាយបានផ្តោតសំខាន់ លើប្រព័ន្ធឌីជីថលកាន់តែខ្លាំងសម្រាប់ការលក់របស់ខ្លួន។

បើតាមការយល់ឃើញរបស់ លោក អាណដ ឌុយហ្វ្រិន ទីផ្សារនៃវិស័យលក់រាយរបស់កម្ពុជា កំពុងអភិវឌ្ឍន៍ និងរីកចម្រើនយ៉ាងលឿន។ លោកបន្ថែមថា នៅក្នុងរយៈពេលបីឆ្នាំខាងមុខ វិស័យលក់រាយ នឹងមានការកើនឡើងទ្វេដង មានន័យថា ទីផ្សារមួយនេះនឹងមានការប្រកួតប្រជែងខ្លាំង ខណៈដែលបច្ចុប្បន្ននេះ ការប្រកួតប្រជែងក៏បានចាប់ផ្តើមជាបណ្ដើរៗហើយដែរ៕

None



អត្ថបទបន្ទាប់


ក្រុមហ៊ុនបច្ចេកវិទ្យាកសិកម្មអ៊ីស្រាអែលសម្លឹងឃើញទីផ្សារក្នុងតំបន់អាស៊ីអាគ្នេយ៍កាន់តែខ្លាំង

ក្រុមហ៊ុនឯកទេសខាងបច្ចេកវិទ្យាកសិកម្មរបស់អ៊ីស្រាអែល កំពុងស្វែងរកទីផ្សារអាជីវកម្មនៅតាមបណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ស្របពេលដែលប្រទេសទាំ…

ការលក់បន្ទះឈីបសកលលោកអាចនឹងកើនដល់ជិត៥៣០ពាន់លានដុល្លារ កើន២០%នៅឆ្នាំ២០២១

ការប្រកួតប្រជែងររាងប្រទេសមហាអំណាចធំៗ ទាក់ទនឹងការផលិត និងផ្គត់ផ្គង់បន្ទះឈីប កំពុងក្លាយជាសង្វៀនថ្មីក្ដៅគគុកមួយទៀតសម្រាប់ប្រទេសមហាអំណាចធំៗ …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ