អាណាចក្រ​ជំនួញ​ជីបម៉ុង

ជីប ម៉ុង សម្រុកវិនិយោគផ្ទួនៗ ដើម្បីគ្រងតំណែង «ជើងឯកពាណិជ្ជកម្ម ឆ្នាំ ២០១៩»?


នៅក្នុងរយៈពេលមិនដល់មួយខែផង ក្នុងឆ្នាំ ២០១៩នេះ ក្រុមហ៊ុន ជីប ម៉ុង ដែលសាធារណៈទូទៅទទួលស្គាល់ថា ជាក្រុមហ៊ុនវិនិយោគដោយខ្មែរ ១០០ភាគរយនិង មានឥទ្ធិលដ៏ខ្លាំងមួយនៅក្នុងចំណោមក្រុមហ៊ុនក្នុងស្រុកធំៗប្រមាណ ១០ ដែលកំពុងមានឥទ្ធិពលខ្លាំងសម្រាប់ក្តោបក្តាប់សេដ្ឋកិច្ចកម្ពុជា បានបើកយុទ្ធនាការវិនិយោគគម្រោងធំៗ យ៉ាងតិចប្រមាណ ៥ នៅក្នុងរាជធានីភ្នំពេញ។
ជីប ម៉ុង សម្រុកវិនិយោគផ្ទួនៗ ដើម្បីគ្រងតំណែង «ជើងឯកពាណិជ្ជកម្ម ឆ្នាំ ២០១៩»?
ដោយ

នេះអាច​រាប់ចាត់​ទុកថា ជាក្រុមហ៊ុន​មួយ​បានធ្វើការ​បោះទុន​​វិនិយោគ​ផ្ទួនៗគ្នា​​ក្នុងរយៈ​ពេល​​មួយ​ដ៏ខ្លី មិនធ្លាប់​មានឡើយ​នៅកម្ពុជា? ការសម្រុក​វិនិយោគ​ខ្លាំង​នៅដើម​​ឆ្នាំ២០១៩ គឺជា​គោលដៅ​របស់​ក្រុមហ៊ុន​ជីប ម៉ុង ក្នុង​ការ​ដណើ្តម​យក​​ជើងឯក វិនិយោគ​ប្រចាំ​ឆ្នាំ​២០១៩ មែន​ឬយ៉ាងណា? យើងសុទ្ធតែ​មិនទាន់​ដឹងច្បាស់​ពី​មហិច្ចិតា​របស់​ថ្នាក់​ដឹក​នាំ ជីប ម៉ុង គ្រុប នៅឡើយទេ។  

ចុះសួរថា​ហេតុអ្វីបាន​ជាក្រុម​ហ៊ុន​ជីប ម៉ុង ហ៊ាន​សម្រុកវិនិយោគ​ខ្លាំង​យ៉ាង​ដូច្នេះ?

សមាជិក​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន ជីប ម៉ុង​ គ្រុប

ជុំវិញទៅ​សំនួរនេះ អ្នកជំនាញ​សេដ្ឋកិច្ច​បានអះអាង​ថា កម្ពុជា​បច្ចុប្បន្ន​ពោរពេញ​ទៅ​ដោយ​​ឪកាស​​​ក្នុងការ​​វិនិយោគ​ ​ដែលប្រកប​ដោយ​សក្តានុ​ពល​ខ្លាំង បើសិន​ជារង់​​ចាំឪកាស​វិនិយោគ ​នោះវា នឹង​អាច​បាត់បង់​​ឪកាស​​វិនិយោគ​​ជាមិនខាន​ឡើយ។ អ្វីដែល​ពិសេស​​ជាងនេះ​ទៅ​​ទៀត​នោះគឺ អ្នកវិនិយោគ​ជាតិ និង អន្តរជាតិ មាន​ជំនឿទុកចិត្ត​កាន់តែ​ខ្លាំង​ក្នុង​ការ​មក​បោះទុន​វិនិយោគ​នៅប្រទេស​កម្ពុជា​​ដោយសារ​ប្រទេស​មួយនេះ មានសុខ​សន្តិភាព ស្ថិរភាព​នយោបាយ​ល្អ និង កំណើន​សេដ្ឋកិច្ច​រឹងមាំ ៧ ភាគរយ​ជារៀង​រាល់ឆ្នាំ។

ក្នុងខែមករា ដើមឆ្នាំ ២០១៩ នេះ ក្រុមហ៊ុន ជីប ម៉ុង បាន​បោះទុន​វិយោគ រាប់រយ​លានដុល្លារ​អាមេរិក វិនិយោគ​ទៅលើ​គម្រោងធំៗ​ប្រមាណ ៥ មានដូចជា៖

ទី១ ជីប ម៉ុង បោះទុន ១៥០​លាន​ដុល្លារ វិនិយោគ​សាងសង់​អគារពាណិជ្ជកម្ម​ចម្រុះ​អន្តរជាតិ​កម្ពស់ ៤៥ជាន់

អគារនេះ​ស្ថិតនៅ​​ខាងកើត គល់​ស្ពាន​​អាកាស ៥ មករា ឬហៅថា ស្ពាន​អាកាស​​តិចណូ នោះ បាន​​បុះគ្រឹះ​​បញ្ចុះ​​បឋម​សិលា​សាងសង់ កាលពីថ្ងៃទី ១៤ ខែមករា នេះ។​ នៅក្នុង​គម្រោង​អគារ​ពាណិជ្ជកម្ម​ចម្រុះ​មួយនេះ ក៏មាន​ការសាង​សង់​សណ្ឋាគារ ហ្វ៊ែរហ្វៀល បាយ ម៉ារៀត ភ្នំពេញ លំដាប់​ផ្កាយ ៣ ដែលមាន​កម្ពស់ ១៥ជាន់ ស្ថិតនៅ​ជាន់ខាង​លើបង្អស់ នៃអគារ​នេះ ដែល​ជាការចាប់​ដៃគូ​ជាមួយ សណ្ឋាគារ​ឈានមុខ​គេលើ​ពិភពលោក ម៉ារៀត អន្តរជាតិ។

ទីតាំងដែលនឹងត្រូវសាងសង់​អគារកម្ពស់​៤៥ ជាន់ របស់ក្រុមហ៊ុន​ជីប ម៉ុង នៅក្បែរនឹងស្ពានអាកាស​ ៥មករា ឬហៅថា ស្ពានអាកាសតិចណូ

ទី២ ក្រុមហ៊ុន ជីប ម៉ុង បានសាងសង់​រោងចក្រ​ផលិត​ក្បឿង​ដ៏ទំនើប និងធំជាងគេ​មួយ​នៅក្នុង​ប្រទេសកម្ពុជា

រោងចក្រ​​ផលិត​ក្បឿង​​ដ៏ធំមួយនេះ មាន​សមត្ថភាព​ផលិត​ក្បឿង​បាន​ ​១៤០​​សន្លឹក ក្នុងមួយ​នាទី ដែលជា​ចំនួន​​មួយ​លឿន​​រហ័ស​មិនធ្លាប់​មាន​ឡើយ​នៅប្រទេស​​កម្ពុជា។​ ហើយក្រុមហ៊ុន​​ក៏ទើប​ បើក​សម្ពោធ​ដាក់ឲ្យ​ដំណើរ​ការ​ប្រើប្រាស់​ជាផ្លូវ រោងចក្រ​ផលិត​​ក្បឿង ជីប ម៉ុង នេះ វិនិយោគក្នុង​ទឹកប្រាក់​រាប់សិប​លាន​ដុល្លារ​អាមេរិក ស្ថិតនៅ​តាម​​បណ្តោយ​​ផ្លូវ​​ជាតិ​​លេខ២ ចម្ងាយប្រមាណ ២គីឡូ​ម៉ែត្រ ពីរង្វង់មូល​​កួរ​ស្រូវ។

រោងចក្រ​ផលិត​ក្បឿងជីបម៉ុង

ទី៣ គម្រោង​វិនិយោគ​លំនៅ​ដ្ឋាន​​ប្រណីត ដែលមាន​ឈ្មោះថា  ដឹ លែនម៉ាក ៦០ម៉ែត្រ

គម្រោង​​របស់​ក្រុមហ៊ុន ជីប ម៉ុង លែនមួយនេះ ជាគម្រោង​អភិវឌ្ឍន៍លំនៅដ្ឋាន​​ទី ៦ហើយ របស់​​ក្រុមហ៊ុន​ ជីប ម៉ុង ហើយ​​គម្រោង​នេះទៀតសោត នឹង​អភិវឌ្ឍ​​លើផ្ទៃដី​ទំហំ​​ប្រមាណ ២៦ហិកតា នៅតាម​បណ្តោយ​ផ្លូវ ៦០ម៉ែត្រ ក្នុង​ទីក្រុង​រណប ING City នេះតែម្តង។

ទី៤ គម្រោងអភិវឌ្ឍន៍​លំនៅដ្ឋាន​​ប្រណីត ដឹ ផាក លែន ៦អា

ត្រូវបាន​បុកគ្រឹះ​បញ្ចុះ​បឋមសិលា នៅក្នុងខែ​​មករា​​ឆ្នាំ២០១៩ គម្រោងនេះ​ គឺ​ជាគម្រោង​ទីលំនៅដ្ឋាន​ទី ៧ របស់​ក្រុមហ៊ុន ជីប ម៉ុង លែន ដែល​គ្របដណ្តប់​​លើផ្ទៃដី​ជិត ១០០​ហិកតា ដែលលាត​សន្ធឹងពី ផ្លូវជាតិលេខ ៦ ទៅដល់ ផ្លូវប្រសព្វ​នឹងគម្រោង​ទីក្រុង​រណប​ជ្រោយ​ចង្វារ របស់​អ្នកឧកញ៉ា ពុង ឃាវសែ  និង​នៅក្បែរ​ទីក្រុងរណប មហាសេដ្ឋី លី យ៉ុង ផាត់ ផងដែរ។

ទី៥ ក្រុមហ៊ុន​ជីប ម៉ុង នឹង​បើកសម្ពោធ​ដាក់ឲ្យ​ដំណើរការ​ជាផ្លូវការ​នូវ​វិស័យ​ធនាគារ និង ហិរញ្ញវត្ថុថ្មី​សន្លាងមួយទៀត

ជាការ​វិនិយោគ​ថ្មីមួយ​ទៀតពុំធ្លាប់​មាន​ របស់​ក្រុមហ៊ុន ជីប ម៉ុង នៅថ្ងៃ ច័ន្ទ ទី ២១ ខែមករា ឆ្នាំ ២០១៩ ខាង​មុខនេះ ធនាគារ ជីប ម៉ុង នឹង​ត្រូវ​បាន​ប្រកាស​ចាប់​កំណើត​ឡើង​ជាផ្លូវ​ការហើយ នេះបើតាម​ព័ត៌មាន​ច្បាស់​ការមួយ​ដែល ខេមបូណូមីស ទទួល​បាន​។ ប៉ុន្ដែ ព័ត៌មាន​លម្អិ​ត​យ៉ាងណានោះ ខេមបូណូមីស នឹង​ធ្វើ​បច្ចុប្បន្ន​ភាព​នៅពេល​ក្រោយទៀត។   

នេះគ្រាន់​តែចូល​ដើម​ឆ្នាំ ២០១៩ មិនដល់​រយៈពេល​មួយខែ​ផង ជីប ម៉ុង សម្រុក​វិនិយោគ​​គម្រោង​ច្រើន​យ៉ាងនេះ តើមួយ​ឆ្នាំ​ពេញ ២០១៩នេះ ក្រុមហ៊ុនជីប ម៉ុង គ្រោងនឹង​ពង្រីក​​អាណាចក្រ​​ជំនួញ​រហូតដល់​ចំនួន​ប៉ុន្មាន​ទៀតទៅ? រង់ចាំមើល​ទាំងអស់គ្នា សារព័ត៌មាន ខេមបូណូមីស នឹង​ធ្វើការ​ដានតាម​អំពីដំណើរការ​វិនិយោគ​ថ្មី របស់​ក្រុមហ៊ុន​ ជីប ម៉ុង ជាបន្ត​ទៀត។

សូមបញ្ជាក់​ផងដែរ​ថា កាលពីឆ្នាំ ២០១៨ កន្លងទៅ​ថ្មីៗនេះដែរ ក្រុមហ៊ុន ជីប ម៉ុង ក៏បាន​បោះ​ទុន​វិនិយោគ​រាប់រាយ ពាន់លាន​ដុល្លារ​អាមេរិក​ទៅលើ គម្រោង​អភិវឌ្ឍន៍​លំនៅដ្ឋាន ផ្សារ​ទំនើប​ជីប ម៉ុង ចំនួន ​៥ រោងចក្រ​ផលិត​ស៊ីម៉ង់ត៍​នៅខេត្ត​កំពត និង គម្រោង​មួយចំនួន​ទៀតផងដែរ៕

None



អត្ថបទបន្ទាប់


ស្ងាត់ៗ មន្ត្រី​​ការពារជាតិ​អាមេរិក​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា

លោកឧបការីរងរដ្ឋមន្រ្តីក្រសួងការពារជាតិប្រទេសអាមេរិក ទទួលបន្ទុកតំបន់អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ គឺបណ្ឌិត Joseph H. Felter មក​ធ្វើ​ទស្…

ឆ្នាំ ២០១៩នេះ កម្ពុជាខ្ចីលុយបរទេសតែប្រមាណ ២០ ភាគរយ​ប៉ុណ្ណោះ ដើម្បីបង្គ្រប់ការចំណាយជាង ៦ពាន់លានដុល្លារ

នៅឆ្នាំ២០១៩ខាងមុខនេះ រាជរដ្ឋាភិបាលកម្ពុជា គ្រោងនឹងបង្កើនការចំណាយថវិការដ្ឋសរុប រហូតដល់ប្រមាណជាង ៦ពាន់លានដុល្លារអាមេរិក ដើម្បីធ្វើការអភិ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ