សមាគមស្វាយចន្ទីកម្ពុជា

សមាគមស្វាយចន្ទីកម្ពុជាបារម្ភថា បញ្ហាអាកាសធាតុអាចនឹងប៉ះពាល់ដល់ទិន្នផល និងតម្លៃស្វាយចន្ទីនាឆ្នាំនេះ


សមាគមស្វាយចន្ទីកម្ពុជា មានក្ដីព្រួយបារម្ភចំពោះបញ្ហាការប្រែប្រួលអាកាសធាតុដែលអាចកើតឡើងជាយថាហេតុ នាឆ្នាំ២០២២នេះ ហើយវាអាចនឹងប៉ះពាល់ដល់ទិន្នផល និងតម្លៃរបស់ស្វាយចន្ទីកម្ពុជា ក៏ដូចជា ប៉ះពាល់ដល់ការនាំចេញស្វាយចន្ទីនៅឆ្នាំ២០២២ផងដែរ។
ដំណាំស្វាយចន្ទី

លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានគូសបញ្ជាក់ថា ក្រោយពីសមាគមស្វាយចន្ទីកម្ពុជា បានសិក្សាស្រាវជ្រាវពីដំណាំស្វាយចន្ទី ក្នុងខេត្តមួយចំនួនមក បានបង្ហាញថា ទិន្នផលស្វាយចន្ទីឆ្នាំ២០២២នេះ អាចនឹងមានការថយចុះពី១០ភាគរយ ទៅ៣០ភាគរយ បើប្រៀបនឹងឆ្នាំ២០២១ ព្រោះតែកត្តាអាកាសធាតុ។

លោក អួន ស៊ីឡុត បានគូសបញ្ជាក់ដូច្នេះថា សមាគមស្វាយចន្ទីកម្ពុជា បានប្រមូលទិន្នន័យនៃការនាំចេញគ្រាប់ស្វាយចន្ទី តាមឃ្លាំងដែលបាននាំចេញទៅប្រទេសវៀតណាម ដោយផ្ទាល់ ដូចជា ខេត្តរតនគិរី ក្រចេះ ស្ទឹងត្រែង កំពង់ចាម ត្បូងឃ្មុំ និងកំពង់ធំ។ ប្រធានសមាគមរូបនេះបន្តថា តាមការសន្និដ្ឋានបឋម ទិន្នផលស្វាយចន្ទី ឆ្នាំ២០២២នេះ អាចនឹងថយចុះចន្លោះពី ១០ភាគរយ ទៅ៣០ភាគរយ បើប្រៀបនឹងឆ្នាំ២០២១ ព្រោះតែកត្តាអាកាសធាតុមានការប្រែប្រួល ពិសេសនៅពាក់កណ្ដាលខែកុម្ភៈ ដែលមានភ្លៀងធ្លាក់ច្រើន។ ការណ៍នេះអាចជាក្ដីព្រួយបារម្ភដល់សមាគមស្វាយចន្ទីកម្ពុជា ពិសេសធ្វើឱ្យប៉ះពាល់ដល់តម្លៃនិងការនាំចេញស្វាយចន្ទីរបស់កម្ពុជាផងដែរ។

បើតាមសមាគមស្វាយចន្ទីកម្ពុជា ទីផ្សារស្វាយចន្ទីឆ្នាំនេះ ហាក់មិនមានភាពខុសគ្នាប៉ុន្មាននោះទេពីកាលឆ្នាំមុននោះទេ ខណៈគ្រាប់ស្វាយចន្ទីស្ងួតមិនទាន់កែច្នៃ អាចលក់បានតម្លៃ ៧ពាន់រៀល ទៅ៨ពាន់រៀល ក្នុងមួយគីឡូក្រាម។ តែយ៉ាងណា ប្រធានសមាគមស្វាយចន្ទី លោក អួន ស៊ីឡុត បានសង្កតធ្ងន់ថា បើសិនឆ្នាំនេះពិតជាជួបនូវវិបិត្តអាកាសធាតុពិតមែន ទាំងទិន្នផលនិងតម្លៃស្វាយចន្ទីអាចនឹងធ្លាក់ចុះជាងនេះ។

ដោយឡែក លោក ជិន ហ៊ីន ប្រធានសហគមន៍ស្វាយចន្ទីសរីរាង្គ និងជាអ្នកដាំស្វាយចន្ទី ម្នាក់ក្នុងខេត្តកំពង់ធំ បានយល់ឃើញថា ដំណាំស្វាយចន្ទីឆ្នាំនេះ ហាក់មានភាពប្រសើរជាងឆ្នាំមុន ទាំងដំណើរនៃការចេញផ្កា និងការចេញផ្លែ ដូច្នេះ លោកហាក់មិនមានការព្រួយបារម្ភប៉ុន្មាននោះទេ ចំពោះទិន្នផលស្វាយចន្ទីក្នុងឆ្នាំនេះ។ ក៏ប៉ុន្តែ ទាក់ទិនទីផ្សារគ្រាប់ស្វាយចន្ទីវិញ បើតាមលោក ជិន ហ៊ីន ឆ្នាំមុនគ្រាប់ស្វាយចន្ទីសើមអាចលក់បានតម្លៃ ៤ពាន់រៀល ទៅ៥ពាន់រៀល ក្នុងមួយគីឡូក្រាម ខណៈគ្រាប់ស្វាយចន្ទីស្ងួត មានតម្លៃ ៧ពាន់រៀល ទៅ៨ពាន់រៀល ក្នុងមួយគីឡូក្រាម ដោយលោកបន្តថា ទីផ្សារគ្រាប់ស្វាយចន្ទី ហាក់មិនទាន់មានស្ថិរភាពនៅឡើយ ពោលគឺអាស្រ័យទៅតាមមាត់របស់ឈ្មួញដែលជាអ្នកប្រមូលទិញ។

យ៉ាងណាក៏ដោយ បើតាមលោកប្រធានសមាគមស្វាយចន្ទីកម្ពុជា អួន ស៊ីឡុត បច្ចុប្បន្ន បញ្ហាប្រឈមខ្លាំងសម្រាប់កសិករដាំដុះដំណាំស្វាយចន្ទី គឺខ្វះឃ្លាំងសហគមសម្រាប់ស្ដុកគ្រាប់ស្វាយចន្ទី។ បើតាមលោក អួន ស៊ីឡុត ជាទូទៅគ្រាប់ស្វាយចន្ទី តែងមានតម្លៃទាបនៅពេលដល់រដូវប្រមូលផល ខណៈគ្រាប់ស្វាយចន្ទីស្ងួតតែងមានតម្លៃខ្ពស់ នៅអំឡុង ខែកញ្ញា និងខែតុលា ដូច្នេះ បើសិនសមាគមមានឃ្លាំងសម្រាប់ស្ដុកគ្រាប់ស្វាយចន្ទី នឹងអាចដោះស្រាយវិបត្តិទីផ្សារបានមួយចំណែកធំ។

បច្ចុប្បន្ន កម្ពុជា មានផ្ទៃដីដាំដុះស្វាយចន្ទីសរុប ប្រមាណ ៨០ម៉ឺនហិកតា ខណៈនៅឆ្នាំ២០២១ កម្ពុជា បាននាំចេញគ្រាប់ស្វាយចន្ទី ប្រមាណ ៩៣ម៉ឺនតោន ទៅកាន់ទីផ្សារសំខាន់ៗ ដូចជា ប្រទេសវៀតណាម,ចិន,ថៃ,ឥណ្ឌា,ជប៉ុន និងកូរ៉េ ជាដើម។ ក្នុងនោះ ប្រទេសវៀតណាម ជាទីផ្សារនាំចេញគ្រាប់ស្វាយចន្ទី ធំជាងគេរបស់កម្ពុជា ខណៈគ្រាប់ស្វាយចន្ទីប្រមាណ៩០ភាគរយទៅហើយបាននាំចេញទៅកាន់ទីផ្សារវៀតណាម៕

None



អត្ថបទបន្ទាប់


ប្រធានាធីបតី​អ៊ុយក្រែន​ទាត់​ចោល​សំណើ​អាមេរិក​ដែល​សុំ​ជួយជម្លៀស​រូបលោក​ចេញពីអ៊ុយក្រែន

ប្រធានាធិបតី​អ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលែនស្គី បានបដិសេធ​សំណើ​របស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន​ដែល​សុំ​ជួយ​ជម្លៀស​រូប​លោក​ចេញពីប្រទេស…

រុស្សីបន្តវាយសម្រុកចូលទីក្រុងសំខាន់ៗរបស់អ៊ុយក្រែន ខណៈប្រទេសសមាជិកសហភាពអឺរ៉ុបផ្តើមបិទដែនអាកាសចំពោះយន្ដហោះរុស្ស៊ី

រុស្សីបន្តវាយសម្រុកចូលទីក្រុងសំខាន់ៗរបស់អ៊ុយក្រែន ខណៈប្រទេសសមាជិកសហភាពអឺរ៉ុបផ្តើមបិទដែនអាកាសចំពោះយន្ដហោះរុស្ស៊ី។ ការប្រយុទ្ធគ្នារាលដាលដល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ