របាយការណ៍​ហិរញ្ញវត្ថុ

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ទាមទារ​ព័ត៌មានបន្ថែមពី អង្គការលីកាដូ និងសមាគមធាងត្នោត ដើម្បីបញ្ជាក់ការពិត


បន្ទាប់ពីបានច្រានចោលនូវរបាយការណ៍ របស់អង្គការលីកាដូ និងសមាគមធាងត្នោតថា ជាការមួលបង្កាច់ ផ្ទុយស្រឡះពីការពិត រួចមក នាពេលថ្មីៗនេះ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានទទូចឲ្យអង្គការទាំងពីរខាងលើនេះ បង្ហាញពីព័ត៌មានបន្ថែម អំពីរបាយការណ៍របស់ខ្លួន ដើម្បីបញ្ជាក់ពីការពិត និងសម្រាប់ឲ្យសមាគមមីក្រូហិរញ្ញវត្ថុអាចយកទៅសិក្សាស្រាវជ្រាវបន្ត។
លោកគា បូរាណ ប្រធាន​សមាគម​មីក្រូ​ហិរញ្ញ​វត្ថុ​កម្ពុជា
ដោយ

សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា បានអះអាងថា ខ្លួន​កំពុង​រង់ចាំ​ការបង្ហាញ​ព័ត៌មាន​លម្អិត​បន្ថែមទៀត​ទាក់ទង​នឹង​ការធ្វើរបាយការណ៍​របស់​ អង្គការ​ចំនួនពីរ គឺ អង្គការ​លីកា ដូ និង​សមាគមធាងត្នោត ដើម្បី​ឲ្យ​សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា អាច​មានលទ្ធភាព​បើកការស្រាវជ្រាវ​បន្ថែម​ រកការពិត ដើម្បី​ធ្វើឲ្យមាន​ប្រសើរឡើង​ក្នុងវិស័យហិរញ្ញវត្ថុ។

លោក គា បូរាណ ប្រធាន​សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា បាន​លើកឡើង​ប្រាប់​អ្នកសារព័តមាន នៅក្នុង​កិច្ចពិភាក្សា​តុមូល ស្ដីពី ដំណើរប្រព្រឹត្តទៅ​និងភាពជាដៃគូ​នៃសេវា​កម្មធនាគារ និងគ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ កាលពីពេល​ថ្មីៗនេះថា ខាងសមាគ​កំពុង​តែរង់ចាំ ការបង្ហាញ​ព័ត៌មាន​បន្ថែមពី អង្គការ​លីកាដូ និង​សមាគម​ធាងត្នោត ទាក់ទង​នឹងរបាយការណ៍​របស់អង្គការទាំងពីរនេះ ដើម្បី​សមាគម​មានលទ្ធភាព​អាចបើក​ការ​ស្រាវជ្រាវ​រកការពិត។ 

បើតាម​លោកគា បូរាណ បាន​គូសបញ្ជាក់ទៀតថា មកទល់ពេលនេះ ខាងសមាគម​មិនទាន់បាន​ជួប​ផ្ទាល់​ជាមួយនឹង​អង្គការ​លី កាដូ និងសមាគមធាងត្នោត ដើម្បីជជែក​ពីបញ្ហា​របាយការណ៍នេះ​នៅឡើយទេ ប៉ុន្ដែ សមាគម​បានទាមទារ​ឲ្យ​អង្គការទាំងពីរនេះ បង្ហាញព័ត៌មានបន្ថែមរួចហើយ ហើយក៏កំពុង​រង់ចាំ​ការឆ្លើយតបផងដែរ។

ប្រធាន​សមាគម​មីក្រូ​ហិរញ្ញវត្ថុ​រូបនេះ បាន​លើកឡើងទៀតថា បើសិន​ជា​អង្គការ​ដែលសរសេរ របាយការណ៍​នេះ ពិតជា​មានឆន្ទៈ​ក្នុងការ​ចូលរួម​ធ្វើឲ្យមាន​ភាពប្រសើរឡើង​ក្នុងវិស័យ​ហិរញ្ញវត្ថុ​កម្ពុជា តាមរយៈ​ការ​ផ្ដល់​នូវធាតុ​ចូល​នានា អង្គការ​ទាំងពីរនេះ គួរតែ​មកទាក់ទង​នឹងធ្វើការងារ​ជិតស្និទ​ជាមួយ​នឹង​សមាគ​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា​ ដើម្បី​ធ្វើការ​សិក្សា​ពីបញ្ហា​ទាំងអស់គ្នា។

លោក សឿង សារ៉ន ​នាយកប្រតិបត្តិ​នៃសមាគមធាងត្នោត​ បានឲ្យដឹង​ថា មកទល់ពេលនេះ លោក​មិនទាន់​បានទទួល​លិខិត​ផ្លូវការណាមួយ ដែល​ស្នើសុំ​ការបង្ហាញព័ត៌មាន ទាក់ទង​នឹង​របាយការណ៍​ ពីសមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា​នៅឡើយទេ។ លោកបានបន្ថែមទៀតថា នៅក្នុងទម្រង់​នៃការ​ស្រាវជ្រាវ​ សមាគម​ធាងត្នោត គឺ​មានលក្ខខណ្ឌមួយ​តម្រូវ​ឲ្យមាន​ការរក្សា​ការសម្ងាត់​របស់អ្នកចូលរួម។ ទោះយ៉ាងណា លោកថា វាមិនជាការលំបាកនោះទេ សម្រាប់ គ្រឹះស្ថាន​​មីក្រូ​ហិរញ្ញវត្ថុ​ក្នុងការ​ចុះទៅស្វែង​រកព័ត៌មាន​ជាក់លាក់​ ដូចដែល​​របាយការណ៍​បាន​បង្ហាញនោះ។ 

លោក សឿង សារ៉ន សង្កត់ធ្ងន់ថា ការសិក្សាស្រាវជ្រាវទៅលើ​ប្រជាជន​ដែលបាន​ខ្ចីបុលពីគ្រឹះស្ថានមីក្រូ​ហិរញ្ញវត្ថុចំនួន ២៨គ្រួសារនេះ ពិតមែន​តែ មិនមែនជា​ការស្រាវជ្រាវ​លក្ខណៈ​វិទ្យាសាស្ត្រ ប៉ុន្ដែ វាជាការស្រាវជ្រាវ​ដែលមានលក្ខណៈ​គុណភាព។

នាយកប្រតិបត្តិ​សមាគ​ធាងត្នោត​រូបនេះ បាន​គូសបញ្ជាក់​ពីហេតុផល​ដែលរបាយការណ៍ ជ្រើសយក​ការស្រាវជ្រាវទៅលើ​ខេត្ត​ចំនួន៤នេះ ថា គឺធ្វើឡើង​ដោយផ្អែក​ទៅលើ​របាយការណ៍​មួយ កាលពីឆ្នាំ​២០១៨ ដែល​សមាគម​មីក្រូ​រហិរញ្ញវត្ថុ​កម្ពុជា បាន​ធ្វើជាមួយនឹង​ភ្នាក់ងារ​អភិវឌ្ឍន៍​មួយ​នៅកម្ពុជា ប៉ុន្ដែ​របាយការណ៍នោះ មិនបាន​ផ្សាយ​ផ្លូវការ​ជាសាធារណៈនោះទេ។

 

គួរបញ្ជាក់ថា របាយការណ៍ របស់អង្គការ លី កាដូ និងសមាគមធាងត្នោត ដែលបាន​ចេញផ្សាយ​កាលពីថ្ងៃទី ៧ ខែ​សីហា បាន​បង្ហាញថា បច្ចុប្បន្ននេះ ប្រជាពលរដ្ឋ​កម្ពុជា​ជាង​ ២​លាន​នាក់​បាន​ខ្ចី​ប្រាក់​ពីគ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​ ហើយនា​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ កម្រិត​នៃ​បំណុល​របស់​ប្រជាពល​រដ្ឋ​​បាន​កើន​ឡើង​កាន់​តែខ្លាំង​ឡើងៗ​ ដែលនេះបណ្តាល​ឱ្យ​​អាចកើតមាន​ការ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​ជាច្រើន​ រួម​មាន​​ការ​បង្ខំ​ឱ្យ​លក់​ដី ​ការ​កេង​ប្រវ័ញ្ច​កំលាំង​ពលកម្ម​កុមារ ការ​ធ្វើចំណាក​ស្រុក​ដោយ​សារ​​បំណុល និង​ការ​បញ្ចាំ​ខ្លួន​ដើម្បី​ដោះ​បំណុល។

ជាការឆ្លើយតប​ភ្លាមៗ ចំពោះរបាយការណ៍ខាងលើនេះ ខាង​សមាគម​មីក្រូហិរញ្ញវត្ថុ​ក៏បាន​ចេញ​សេចក្ដីប្រកាស​ព៍ត៌មាន​របស់ខ្លួន​ផងដែរ ដោយ​បាន​ចាត់ទុករបាយការណ៍ របស់អង្គការ លីកាដូ និង​សមាគម ធាងត្នោតថា ជាការ​មួលបង្កាច់ លើការផ្ដល់កម្ចី បង្ហាញ​ពីរូបភាព​ផ្ទុយស្រឡះ​ និងមើល​រំលង​តួនាទី​ដ៏សំខាន់​របស់​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ទៅលើ​ការ​កាត់បន្ថយ​ភាពក្រីក្រ និងបរិយាប័ន​ហិរញ្ញវត្ថុ​នៅកម្ពុជា។

សូមបញ្ជាក់ថា របាយការណ៍ពីធនាគារ​ជាតិ​នៃកម្ពុជាបង្ហាញថា គិតត្រឹម​ដំណាច់​ខែ​មិថុនា ឆ្នាំ២០១៩ ទំហំប្រាក់កម្ចីសរុបមានប្រមាណ ជាង ៦ ពាន់ដុល្លារអាមេរិក ផ្តល់ឲ្យអតិថិជនខ្ចីចំនួនជិត ២លាន​នាក់។ ក្នុងនោះសម្រាប់បា្រក់​បញ្ញើ​មានជាង  ៣,៣ ពាន់​​លានដុល្លារអាមេរិក ដែលបាន​មកពីអ្នក​ដាក់ប្រាក់បញ្ញើជាង ២លាន ៥សែន​លាននាក់៕

None



អត្ថបទបន្ទាប់


ស្ថាប័ន​អន្តរជាតិ​ធំៗគាំទ្រ ការអនុវត្ត​ «គំរូសេដ្ឋកិច្ចវិលជុំ» ​ដើម្បី​កាត់បន្ថយកាកសំណល់ផ្លាស្ទិកពិភពលោក

គំរូសេដ្ឋកិច្ចវិលជុំ (Circular Economy) កំពុងត្រូវបានប្រទេសជាច្រើននៅទូទាំងពិភពលោក កំពុងចាប់ផ្ដើមអនុវត្តកាន់តែផុសផុលឡើង តាមរយៈការប្រើ…

តើការងារណាខ្លះដែលជនបរទេសមិនអាចធ្វើបាននៅកម្ពុជា?

រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: លោកអ៊ិត សំហេង បានចេញប្រកាសនៅ​ថ្ងៃពុធ​ ទី២៨​ ខែសីហានេះ ដោយកំណត់ប្រភេទមុខរបរនិង​ការងារ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ