ការនាំចេញគ្រាប់ស្វាយចន្ទី អាចថយចុះ

សមាគមស្វាយចន្ទីកម្ពុជា៖ ការនាំចេញគ្រាប់ស្វាយចន្ទី អាចថយចុះពី ៤០-៥០% ព្រោះបញ្ហាអាកាសធាតុ និងការបញ្ជាទិញតិចពីវៀតណាម


បញ្ហាវិបតិ្តកូវីដ១៩, អាកាសធាតុប្រែប្រួល, តម្លៃជី ថ្នាំកសិកម្មខ្ពស់,ការខ្វះរោងចក្រកែច្នៃ និងតម្លៃកសិផលទាប បានក្លាយជាបញ្ហាប្រឈមខ្លាំងទៅហើយសម្រាប់កសិករខ្មែរ នាពេលបច្ចុប្បន្ន រួមទាំង អ្នកដាំដុះដំណាំស្វាយចន្ទី ផងដែរ។ បន្ថែមលើបញ្ហាទាំងនេះ បញ្ហាទីផ្សារ គឺជាបញ្ហាប្រឈមខ្លាំងសម្រាប់ខ្សែចង្វាក់ផលិតកម្មដាំដំណាំស្វាយចន្ទី ដែលវាអាចបង្កជាក្ដីព្រួយបារម្ភ ដល់ដំណើរការនៃការនាំចេញគ្រាប់ស្វាយចន្ទី នៅឆ្នាំ២០២២នេះ តែម្ដង។
ដំណាំស្វាយចន្ទី
ដោយ

លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានអះអាងថា ឆ្នាំ២០២២នេះ ការដាំដុះស្វាយចន្ទី បានជួបបញ្ហាជាច្រើន ពិសេសបញ្ហាប្រែប្រួលអាកាសធាតុ និងការបញ្ជាទិញពីវៀតណាម មានការថយចុះ ហើយបញ្ហានេះ អាចនឹងប៉ះពាល់ដល់ការនាំចេញគ្រាប់ស្វាយចន្ទី នៅឆ្នាំនេះ ពោលគឺអាចនឹងថយចុះប្រហែល៤០ ទៅ៥០ភាគរយ។

វិបត្តិកូវីដ១៩ បានក្លាយជាកត្តារាំងស្ទះស្រាប់ទៅហើយសម្រាប់វិស័យកសិកម្ម ពិសេសនៅប៉ុន្មានខែចុងក្រោយនេះ វិស័យកសិកម្មហាក់មានសភាពទ្រឹង ខណៈដែលការនាំចេញកសិផលសំខាន់ៗមួយចំនួនមានការថយចុះ ពិសេសទីផ្សារផ្លែស្វាយ ចេក និងគ្រាប់ស្វាយចន្ទី តែម្ដង។ លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា នៅតែបង្ហាញពីក្ដីព្រួយបារម្ភ ចំពោះបញ្ហានានា ដែលកើតមាន ក្នុងវិស័យកសិកម្ម ដូចជា អាកាសធាតុប្រែប្រួល, តម្លៃជី ថ្នាំកសិកម្មការខ្វះរោងចក្រកែច្នៃ និងតម្លៃកសិផលជាដើម។ បន្ថែមលើនោះ អ្នកជំនាញផ្នែកដំណាំស្វាយចន្ទីរូបនេះ ក៏បានសង្កត់ធ្ងន់ទៀតថា បញ្ហាប្រែប្រួលអាកាសធាតុ គឺជាបញ្ហាចម្បងដែលអាចឲ្យទិន្នផលស្វាយចន្ទីថយចុះ គួបផ្សំបច្ចុប្បន្ន ការប្រមូលទិញគ្រាប់ស្វាយចន្ទី ពីទីផ្សារប្រទេសវៀតណាម ក៏កាន់តែថយចុះ ផងដែរ។

ប៉ុន្តែ បើទោះជាបែបនេះក្ដី លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានគូសបញ្ជាក់ថា សម្រាប់កសិករដែលជាសមាជិកសមាគមស្វាយចន្ទីកម្ពុជា មិនសូវជាមានបញ្ហាខាតបង់ប៉ុន្មាន នោះទេ ដោយសារសមាគមបានចុះផ្ទាល់ជាមួយកសិករ ដើម្បីផ្តល់ជាវិធានការទប់ទល់នឹងការប្រែប្រួលអាកាសធាតុ។ ម្យ៉ាងវិញទៀត សមាគមបានទាក់ទាញក្រុមហ៊ុនមួយចំនួន ពីចិន និងឥណ្ឌា ដើម្បីទិញគ្រាប់ស្វាយចន្ទីស្ងួត ពីកសិករផងដែរ ខណៈឈ្មួញមកពីវៀតណាមទិញគ្រាប់ស្វាយចន្ទីសើម និងក្នុងតម្លៃដែលមិនទាន់អាចឲ្យកសិករទទួលបានផលចំណេញ។

យ៉ាងណាក៏ដោយ ដើម្បីដោះស្រាយបញ្ហានានា ក្នុងវិស័យកសិកម្ម ពិសេសការនាំចេញកសិផលនានារបស់កម្ពុជា ទៅប្រទេសវៀតណាម កាលពីពេលថ្មីៗនេះ ក្រសួងពាណិជ្ជកម្មកម្ពុជា ដឹកនាំដោយឯកឧត្តម សុខ សុភ័ក្រ្ត រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានជួបប្រជុំពិភាក្សាការងារពាណិជ្ជកម្មទ្វេភាគី ជាមួយអនុរដ្ឋមន្រ្តី ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដើម្បីរកដំណោះស្រាយនានា ទាក់ទងការកកស្ទះផលិតផលកសិកម្មកម្ពុជា ទៅប្រទេសវៀតណាម ពិសេសផ្ដោតសំខាន់លើការនាំចេញគ្រាប់ស្វាយចន្ទី និងស្ករស។ ដ្បិតថា តាមរយៈកិច្ចប្រជុំតាមអនឡាញនេះ មិនទាន់បានបង្ហាញនូវលទ្ធផលផ្លែផ្កាយ៉ាងណាក៏ដោយចុះ តែភាគីទាំងពីរក៏បានប្តេជ្ញាចិត្តសហការដោះស្រាយកិច្ចការនេះបន្តទៀត ដោយយកចិត្តទុកដាក់ខ្ពស់បំផុត។

យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ នៅត្រីមាសទី១ ឆ្នាំ២០២២ កម្ពុជា បាននាំចេញគ្រាប់ស្វាយចន្ទីឆៅ ប្រមាណ ២៧ម៉ឺនតោន ទៅកាន់ទីផ្សារក្រៅស្រុក មានការថយចុះជិត៤០% បើប្រៀបនឹងឆ្នាំ២០២១។ ដោយឡែក បច្ចុប្បន្ន តម្លៃគ្រាប់ស្វាយចន្ទីស្ងួត មានតម្លៃ ៦ពាន់រៀល ក្នុង១គីឡូក្រាម។ ចំណែក គ្រាប់ស្វាយចន្ទីសើមវិញ មានតម្លៃ ចន្លោះចាប់ពី ២ ៩០០រៀល ទៅ ៣ ៩០០រៀល ក្នុង១គីឡូក្រាម។ នេះបើតាមការបញ្ជាក់ពីប្រធានសមាគមស្វាយចន្ទីកម្ពុជា៕

None



អត្ថបទបន្ទាប់


ហេតុអ្វីមូលនិធិរូបិយវត្ថុអន្តរជាតិ ព្រមានពីហានិភ័យជាប់គាំងនៃកំណើនសេដ្ឋកិច្ចនៅអាស៊ី?

មន្ត្រីជាន់ខ្ពស់នៃមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) នៅថ្ងៃទី ២៦ ខែមេសានេះ បានចេញមកព្រមាន ថា តំបន់អាស៊ី កំពុងប្រឈមមុខនឹងភាពជាប់គាំងសេដ្…

ករណីឆ្លងកើនឡើង ធ្វើឲ្យទីក្រុងប៉េកាំងកំពុងប្រឈមមុខនឹងការភ័យខ្លាចនៃការបិទខ្ទប់ដោយសាររការរាតត្បាតកូវីដ១៩ ដូចទីក្រុងសៀងហៃដែរ

មន្ត្រីនៅក្នុងរដ្ឋធានីបេកាំងរបស់ប្រទេសចិន បានចាត់វិធានការណ៍យ៉ាងឆាប់រហ័សនូវវិធានការដ៏តឹងរ៉ឹងលើទីក្រុងប៉េកាំង បន្ទប់ពីករណីឆ្លងមេរោគកូវ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ