បច្ចេកវិទ្យា AI

លោក ពូទីន បញ្ជាឱ្យមន្ត្រី និងធនាគារធំបំផុតរបស់រុស្ស៊ីពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកបច្ចេកវិទ្យា AI ជាមួយចិន ដើម្បីប្រជែងជាមួយអាម៉េរិក


ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានបញ្ជាឱ្យមន្ត្រីរដ្ឋាភិបាល និងធនាគារធំបំផុតបស់រុស្ស៊ី អេស ប៊ឺ ប៊ែង (Sber bank) ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកបច្ចេកវិទ្យាបញ្ញាសិប្បនិមិត្ត (AI)ជាមួយមហាយក្សចិន។ ការបញ្ជានេះធ្វើឡើងនៅ៣សប្តាហ៍បន្ទាប់ពីលោក ពូទីន បានប្រកាសថា រុស្ស៊ី នឹងសហការជាមួយបណ្ដាប្រទេសជាដៃគូក្នុងប្លុកប្រទេស BRICS និងប្រទេសដទៃទៀត ដើម្បីអភិវឌ្ឍបច្ចេកវិទ្យា AI ដើម្បីប្រជែងនឹងសហរដ្ឋអាម៉េរិក។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន នីកេ អេស៊ា។
បច្ចេកវិទ្យា AI
ដោយ

ប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន បានបញ្ជាឱ្យរដ្ឋាភិបាលរុស្ស៊ី និងធនាគារធំបំផុតបស់ប្រទេសរុស្ស៊ី អេស ប៊ឺ ប៊ែង (Sberbank) ពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតជាមួយមហាយក្សចិន ផ្នែកស្រាវជ្រាវ និងអភិវឌ្ឍន៍បច្ចេកវិទ្យាបញ្ញាសិប្បនិមិត្ត AI ដើម្បីប្រជែងនឹងសហរដ្ឋអាម៉េរិក។

ទណ្ឌកម្មរបស់លោកខាងលិច បានរារាំងដល់ការនាំចេញមីក្រូឈីបសំខាន់ៗទៅកាន់ប្រទេសរុស្ស៊ី ដែលធ្វើឱ្យរុស្ស៊ី ពិបាកនឹងសម្រេចមហិច្ឆតា AI និងពិបាកយកជ័យជម្នះក្នុងសង្គ្រាមនៅប្រទេសអ៊ុយក្រែន។

នាយកប្រតិបត្តិធនាគារ Sberbank លោក ជើមែន ហ្គ្រេប (German Gref) បានទទួលស្គាល់កាលពីអំឡុងឆ្នាំ២០២៣ ថា GPUs ដែលត្រូវបានប្រើប្រាស់ក្នុងទូរសព្ទដៃ កុំព្យូទ័រ ឧបករណ៍លេងហ្គេម និង Device ផ្សេងៗទៀត ដែលមានសារៈសំខាន់ខ្លាំងសម្រាប់ការអភិវឌ្ឍបច្ចេកវិទ្យា AI គឺជា ហាដវែរ (hardware) ដែលប្រទេសរុស្ស៊ីពិបាកនឹងរកជំនួសបំផុត។ សូមបញ្ជាក់ថា ប្រទេសរុស្ស៊ី កំពុងចាប់ដៃគូសហការជាមួយប្រទេសក្រៅពីលោកខាងលិច ដើម្បីប្រជែងនឹងការត្រួតត្រារបស់សហរដ្ឋអាម៉េរិក ក្នុងវិស័យបច្ចេកវិទ្យាសំខាន់ៗក្នុងសតវត្សរ៍ទី២១ នេះ។

លោក ពូទីន កាលពីថ្ងៃទី១១ ខែធ្នូ បានប្រកាសបង្កើតបណ្តាញសម្ព័ន្ធបច្ចេកវិទ្យា AI ថ្មីមួយដែលនឹងប្រមូលផ្តុំទៅដោយអ្នកឯកទេសមកពីប្លុកប្រទេស BRICS និងបណ្ដារដ្ឋផ្សេងទៀត ដែលមានចំណាប់អារម្មណ៍ចង់ចូលរួម។ បច្ចុប្បន្ន ប្រទេសរុស្ស៊ី ជាប់ចំណាត់ថ្នាក់លេខ៣១ក្នុងចំណោមប្រទេសចំនួន៨៣ ផ្នែកអភិវឌ្ឍន៍បច្ចេកវិទ្យា AI ដោយតាមពីក្រោយឆ្ងាយពីសហរដ្ឋអាម៉រិក មហាយក្សចិន ឥណ្ឌា និងប្រេស៊ីល៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


កម្ពុជារកចំណូលបានជាង៤ពាន់៧រយលានដុល្លារពីការនាំចេញកសិផលនៅពេញមួយឆ្នាំ២០២៤

ការនាំចេញកសិផលរបស់កម្ពុជាសម្រេចបានជាង១១លានតោនកើនលើសឆ្នាំ២០២៣ ជាង៣លានតោន ដោយរកចំណូលបានជាង៤ពាន់៧រយលានដុល្លារ កើនឡើង១៤៣លានដុល្លារបើធ…

តើមានកត្តាអ្វីធ្វើឱ្យមានការវាយតម្លៃថា គោលនយោបាយរបស់លោក ត្រាំ អាចធ្វើឱ្យថៃខាតបង់សេដ្ឋកិច្ចរហូតដល់ជិត៥ពាន់លានដុល្លារ?

ថៃ ដែលជាអ្នកក្បែរខាងកម្ពុជា និងជាប្រទេសមានសេដ្ឋកិច្ចធំបំផុតទីពីរនៅអាស៊ានបានលើកឡើងពីការព្រួយបារម្ភចំពោះគោលនយោបាយរបស់លោក ដូណាល់ ត្រាំ ប្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ