ប្រាក់ខែនាយករដ្ឋមន្ត្រី

បញ្ហា Covid-19 ជំរុញឲ្យ សម្តេច ហ៊ុន សែន សុខចិត្តធ្វើការ​អត់យកប្រាក់ខែ ៧ខែ


សម្តេច ហ៊ុន សែន​នាយក​រដ្ឋមន្ត្រី​នៃកម្ពុជា នៅថ្ងៃទី ០១ ខែមេសានេះ បាន​ផ្ញើលិខិត​មួយទៅកាន់ រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវវត្ថុ និង​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល ដោយ​បញ្ជាក់ថា សម្តេច ស្ម័គ្រចិត្ត​ជូនប្រាក់បៀវត្សរ៍​នាយករដ្ឋមន្ត្រី ចំនួន ៧ខែ ទៅកាន់​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺកូវីដ១៩ ស្របពេលដែល​ស្វានភាព​នៃ​ជំងឺនេះ នៅកម្ពុជា មិនទាន់​មានសញ្ញា​នៃ​ការ​ថមថយណាមួយ​នៅឡើយទេ។
សម្តេច ហ៊ុន សែន ៖ខ្ញុំបានបញ្ជាទិញម៉ាស ៣លានម៉ាស និងសម្ភារៈការពារមេរោគចំនួន៥ពាន់សម្រាប់បន្ថែម
ដោយ

នៅក្នុង​លិខិតនេះ សម្តេច ហ៊ុន សែន បានរៀបរាប់ប្រាប់ថា «​ដោយសារស្ថានភាព​នៃការវិវត្តន៍​របស់​ជំងឺ កូវីដ១៩ (Covid-19) នៅក្នុងព្រះរាជាណាចក្រ​កម្ពុជា នៅមិនទាន់​បង្ហាញ​សញ្ញា​នៃការថមថយ​ណាមួយនោះ ខ្ញុំសូម​សំដែង​នូវសមានចិត្តតាមរយៈ​ការស្ម័គ្រ​ចិត្ត​ជូន​ទៅ គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺកូវីដ១៩ នូវប្រាក់​បៀវត្ស​រ៍​របស់​ខ្ញុំ​ជានាយករដ្ឋមន្ត្រី ចំនួន​ស្មើនឹង​ ៧ខែ ដោយរាប់ចាប់តាំងពីខែ​មីនា រហូតដល់​ខែកញ្ញា ឆ្នាំ២០២០។»

សម្ដេច ក៏បាន​ស្នើ​ឲ្យ​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចាត់ចែង​ធ្វើការបង្វែរ ប្រាក់បៀវត្ស​របស់លោក បញ្ចូល​ទៅក្នុងគណនីរបស់គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​នឹងជំងឺកូវីដ១៩ តាមការគួរ។

None



អត្ថបទបន្ទាប់


កម្មករ-និយោជិតរោងចក្រកាត់ដេរនឹង“ទទួលបានប្រាក់ឧបត្ថម្ភពីរដ្ឋ ២០% នៃប្រាក់ខែ” តែ៤០%ទៀតពីថៅកែ កំពុងនៅស្រពេចស្រពិល

កាលពីអំឡុងខែកុម្ភៈកន្លងទៅ រាជរដ្ឋាភិបាលធ្លាប់បានប្រកាសថា នៅពេលរោងចក្រវាយន ភណ្ឌកាត់ដេរសម្លៀក និងស្បែកជើង ផ្អាកដំណើរការ ឬព្យួរការងារដោយសា…

តម្លៃសាំងនៅកម្ពុជាបន្តធ្លាក់ចុះកាន់តែខ្លាំងនៅដើមខែមេសានេះ ខណៈដែលលែងសូវមានអ្នកធ្វើដំណើរ

តម្លៃប្រេងសាំងនៅតាមស្ថានីយប្រេងឥន្ធនៈធំៗនៅទីក្រុងភ្នំពេញបានធ្លាក់ចុះខ្លាំងនៅក្នុងខែមីនា និងបានបន្តធ្លាក់ចុះខ្លាំងថែមទៀតនៅដើមខែមេសានេះ ខណៈ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ