ជំងឺកូវីដ-១៩ នៅប្រទេសចិន

មន្ត្រីសុខាភិបាលចិនថា ការផ្ទុះឆ្លងរីករាលដាលកូវីដ១៩ជាថ្មីនៅចិន កំពុងឆ្លងលឿនរហ័ស


មន្ត្រីសុខាភិមន្ត្រីសុខាភិបាលចិនបានអះអាងថា ការផ្ទុះរាលដាលឆ្លងកូវីដ១៩ជាថ្មីទៀត នៅប្រទេសចិននៅមួយរយៈចុងក្រោយនេះ កំពុងមានសម្ទុះឆ្លងលឿនរហ័ស បាលចិនបានអះអាងថា ការផ្ទុះរាលដាលឆ្លងកូវីដ១៩ជាថ្មីទៀត នៅប្រទេសចិននៅមួយរយៈចុងក្រោយនេះ កំពុងមានសម្ទុះឆ្លងលឿនរហ័ស ខណៈខាងអាជ្ញាធរបានតម្រូវឲ្យមានការប្រុងប្រយ័ត្នខ្ពស់នៅតាមច្រកចូលតាមព្រំដែន ចំពេលដែលករណីឆ្លងថ្មីៗកំពុងកើនឡើងយ៉ាងឆាប់រហ័សនៅក្នុងទីក្រុងជាប់ព្រំដែនភាគខាងជើងប្រទេសចិន ក្នុងនោះ ក៏មានរកឃើញករណីនាំចូលជាច្រើនផងដែរ ។ នេះបើតាមការរាយការណ៍ដោយារព័ត៌មានអន្តរជាតិធំៗជាច្រើន។
មន្ត្រីសុខាភិបាលចិនថា ការផ្ទុះរាលដាលឆ្លងកូវីដ១៩ជាថ្មីទៀត
ដោយ

ប្រទេស​ចិន​ត្រូវ​បាន​គេ​ដឹង​ថា កន្លង​មកនេះ គឺ​មានការ​គ្រប់គ្រង​កូ​វី​ដ​១៩​បាន​ល្អ​ជាងគេ ចាប់តាំងពី​មេរោគ​នេះ​បាន​ផ្ទុះ​រាលដាល​កាលពី​ឆ្នាំ​២០២០​មក ប៉ុន្ដែ ចូល​ម​ដល់​ចុងឆ្នាំ​២០២១ ករណី​ឆ្លង​កូ​វី​ដ​១៩​ក្នុង​សហគមន៍​នៅ​ក្នុង​ប្រទេស​ចិន​ចាប់ផ្ដើម​កម្រើក​ឡើង​វិញ ជាមួយនឹង​វត្តមាន​មេរោគ​បំប្លែង​ថ្មី​ប្រភេទ ឌែ​លតា​ផង​ដែរ​។ ជាក់ស្ដែង យ៉ាង​ហោច​ណាស់ គិត​ចាប់ពី​ថ្ងៃ​ទី ១៧ ដល់​ថ្ងៃ​ទី ២៩ ខែតុលា​កន្លង​ទៅ​នេះ មាន​ករណី​ឆ្លង​កូ​វី​ដ​១៩​ក្នុង​សហគមន៍​ជិត​៤០០​ករណី​ត្រូវ​បាន​គណៈកម្មការ​សុខភាព​ជាតិ​របស់​ចិន បាន​ប្រកាស​រក​ឃើញ ខណៈ​ដែល​មន្ត្រី​សុខាភិបាល​ចិន បាន​និយាយ​ថា បច្ចុប្បន្ន​ករណី​ឆ្លង​រីក​រាលដាល​កំពុង​មាន​សកម្មភាព​លឿន​រហ័ស ហើយ​ខាង​អាជ្ញាធរ​ក៏​កំពុង​ញាប់ដៃ​ញាប់​ជើង​ទប់ទល់​នឹង​បញ្ហា​នេះ​ដែរ​។

អ្នកនាំពាក្យ​គណៈកម្មការ​សុខភាព​ជាតិចិន លោក មី ហ្វា​ង (Mi Feng)​បាន​និយាយ​ថា នៅ​ក្នុង​រយៈពេល​១៤​ថ្ងៃ​កន្លង​ទៅ​ថ្មី​ៗ​នេះ មានការ​រាយការណ៍​ថា មាន​តំបន់​ក្នុង​ខេត្ត​ចំនួន​១៤​ហើយ​នៅ​ចិន ដែល​មាន​ករណី​ឆ្លង​កូ​វី​ដ​១៩​ចូល​ក្នុង​សហគមន៍​។ លោក​បន្ថែម​ថា ករណី​ផ្ទុះ​ឆ្លង​រីក​រាលដាល​ថ្មី​ៗ​នេះ គឺ​កំពុង​កើនឡើង​លឿន ហើយ​ស្ថានភាព​គ្រប់គ្រង​មេរោគ គឺ​កំពុង​មាន​ស្ថានភាព​ធ្ងន់ធ្ងរ និង​ស្មុគស្មាញ​។

យ៉ាងណា​ក៏​ដោយ​ចុះ ករណី​ឆ្លង​ក្នុង​សហគមន៍​នៅ​ក្នុង​ប្រទេស​ចិន នា​ពេល​បច្ចុប្បន្ន គឺ​នៅ​មាន​ក្នុង​កម្រិត​តិចតួច​នៅឡើយ​ទេ បើ​ធៀប​នឹង​ចំនួន​ករណី​ដែល​បាន​នាំ​ចូល​ពី​ក្រៅប្រទេស ដែល​បាន​រក​ឃើញ​ជា​បន្តបន្ទាប់​នោះ​។ ប្រទេស​ចិន ត្រូវ​បាន​គេ​មើលឃើញ​ថា ហាក់​មាន​គោលនយោបាយ​ទប់ស្កាត់​កូ​វី​ដ​១៩​យ៉ាង​ម៉ឺងម៉ាត់ ដោយ​ថ្មី​ៗ​នេះ ចិន​បាន​ដាក់​ចេញ​អនុវត្ត​នូវ​គោលនយោបាយ​គ្មាន​កូ​វី​ដ ឬ​Zero Covid ដោយ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ នៅ​តាម​ច្រក​ចេញចូល​ព្រំដែន ដើម្បី​ទប់ស្កាត់​កូ​វី​ដ​១៩ មិន​ឲ្យ​ចម្លង​ចូល​ក្នុងស្រុក​។ ស្រប​ពេល​ដែល​ចិន ប្រុង​ប្រយ័ត្ន​ខ្ពស់​ជាមួយនឹង​កូ​វី​ដ​១៩ គេ​សង្កេត​ឃើញ​ថា មាន​ប្រទេស​កាន់តែ​ច្រើន​ឡើង​ៗ​នៅ​ទូ​ទាំង​ពិភពលោក រួម​ទាំង​កម្ពុជា​ផង កំពុង​តែ​ចាប់ផ្ដើម​បើក​ដំណើរការ​សេដ្ឋកិច្ច និង​ត្រៀម​ទទួល​ទេសចរ​អន្តរជាតិ​ដែល​បាន​ចាក់​វ៉ាក់សាំង​រួច​ជា​បណ្ដើរ​ៗ​ហើយ ក្នុង​ទិស​ដៅ​ឈាន​ទៅ​បើក​ប្រទេស​ឡើង​វិញ និង​ដើម្បី រៀន​រស់នៅ​ជាមួយ​កូ​វី​ដ​១៩​។

សូម​បញ្ជាក់​ថា ប្រទេស​ចិន​មាន​គោលដៅ នឹង​សម្រេចការ​ចាក់​វ៉ាក់សាំង​ជូន​កុមារ​ចាប់ពី​អាយុ​៣​ឆ្នាំ ទៅ​ដល់ ១១​ឆ្នាំ នៅ​ត្រឹម​ចុងឆ្នាំ​២០២១ ខណៈ​ដែល​ចិន​បច្ចុប្បន្ន​នេះ សម្រេច​បានការ​ចាក់​វ៉ាក់សាំង​គ្រប់​ចំនួន​២​ដូ​ស​សម្រាប់​ប្រជាជន​របស់​ខ្លួន​ប្រមាណ ៧៦%​ហើយ នៃ​ចំនួន​ប្រជាជន​សរុប​ជាង​១​ពាន់​៤​រយ​លាន​នាក់ ហើយ​ចិន​ក៏​កំពុង​តែ​ចាក់​ដូ​ស​ជំរុញ ឬ​ដូ​ស​ទី​៣​សម្រាប់​ពលរដ្ឋ​ពេញវ័យ​របស់​ខ្លួន​ផង​ដែរ​៕

None



អត្ថបទបន្ទាប់


សសរស្ដម្ភចំនួន៦របស់វៀតណាមដើម្បីស្ដារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិកូវីដ១៩ មានអ្វីខ្លះ?

រដ្ឋាភិបាលវៀតណាម នឹងផ្ដោតទៅលើសសរស្ដម្ភចំនួន៦ ដើម្បីស្ដារសេដ្ឋកិច្ចនៅក្រោយវិបត្តិកូវីដ១៩ ដោយក្នុងនោះក៏រួមមានការបន្ធូរបន្ថយការលំបាកដល់ក្រុមហ…

ម៉ាឡេស៊ីគ្រោងចំណាយជាង ៨០ ពាន់លានដុល្លារ ដើម្បីជំរុញសេដ្ឋកិច្ច ក្រោយវិបត្តិកូវីដ-១៩

រដ្ឋាភិបាលថ្មីរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី អ៊ីស្មែល សាប្រ៊ី យ៉ាកុប ថ្មីៗនេះបានស្នើសុំកញ្ចប់ថវិកាដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសនេះ សម្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ