សេដ្ឋកិច្ចជប៉ុន

កូវីដ១៩ទាញទម្លាក់សេដ្ឋកិច្ចជប៉ុន០,៨%នៅត្រីមាសទី៣ឆ្នាំនេះ ដែលជាការធ្លាក់ចុះខ្លាំងជាងការរំពឹងទុក


សេដ្ឋកិច្ចជប៉ុន នៅប៉ុន្មានខែចុងក្រោយនេះ ហាក់មិនសូវមានភាពល្អប្រសើរនោះទេ។ តួយ៉ាង នៅក្នុងត្រីមាសទី៣នៅឆ្នាំនេះ សេដ្ឋកិច្ចរបស់ប្រទេសមហាយក្សសេដ្ឋកិច្ចធំទី៣ក្នុងពិភពលោកមួយនេះ បានធ្លាក់ចុះខ្លាំងជាងការរំពឹងទុកទៅទៀត ពោលគឺធ្លាក់ចុះ ០,៨% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយសារការកើនឡើងនៃករណីឆ្លងជំងឺកូវីដ ១៩ បានប៉ះពាល់ដល់ការចំណាយ និងខ្សែចង្វាក់ផ្គត់ផ្គង់រារាំងដល់ដំណើរការអាជីវកម្មនៅក្នុងប្រទេសជប៉ុន។ នេះបើយោងតាមកាចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើន។
សេដ្ឋកិច្ចជប៉ុន០,៨%នៅត្រីមាសទី៣ឆ្នាំនេះ ដែលជាការធ្លាក់ចុះខ្លាំងជាងការរំពឹងទុក
ដោយ

សេដ្ឋកិច្ច​ប្រទេស​ជប៉ុន​មានការ​ធ្លាក់​ចុះ​ជិត​១%​គិត​ត្រឹម​ខែកក្កដា​ដល់​ខែកញ្ញា​ឆ្នាំ​២០២១ ត្រូវ​បាន​ជំរុញ​ដោយ​ការ​ធ្លាក់​ចុះ​ប្រមាណ ៣,៨% នៃ​ការ​វិនិយោគ​មិនមែន​លំនៅ​ដ្ឋា​ន ខណៈ​ដែល​ការ​ចំណាយ​លើ​ការ​ប្រើប្រាស់​ក្នុង​គ្រួសារ​ពលរដ្ឋ​ជប៉ុន​វិញ​បាន​ធ្លាក់​ចុះ ១,២%  ក្នុងអំឡុងពេល​ជប៉ុន​មានការ​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន​នៃ​ជំងឺ​កូ​វី​ដ ១៩​។ 

ទន្ទឹម​នេះ ការ​នាំ​ចេញ​ដែល​ជា​ក្បាលម៉ាស៊ីន​សំខាន់​មួយទៀត​ក្នុង​ការ​ជំរុញ​សេដ្ឋកិច្ច​របស់​ប្រទេស​ជប៉ុន​ក៏​បាន​ធ្លាក់​ចុះ​ផង​ដែរ ក្នុង​នោះ​ការ​នាំ​ចេញ​យានយន្ត​ត្រូវ​បាន​ជាប់​គាំង ដោយសារ​កង្វះខាត​សមាសធាតុ​វត្ថុធាតុដើម​សម្រាប់​ផលិតកម្ម​។ ដោយឡែក ការ​នាំ​ចូល​ទំនិញ និង​សេវាកម្ម​វិញ ក៏​មានការ​ថមថយ​ចុះ​ស្ដួចស្ដើង​ដូច​គ្នា​ដែរ ដែល​កត្តា​ទាំងនេះ កំពុង​ធ្វើ​ឲ្យ​ការ​ធ្វើ​ណិ​ជ្ជ​កម្ម​របស់​ជប៉ុន រក្សា​បាន​ភាព​វិជ្ជមាន​បន្តិចបន្តួច​ប៉ុណ្ណោះ សម្រាប់​កំណើន GDP​ជា​រួម​។

ក្រុម​អ្នកវិភាគ​សេដ្ឋកិច្ច​ជប៉ុន​បាន​និយាយ​ថា ការ​ធ្លាក់​ចុះ​នេះ ទំនងជា​មាន​រយៈពេល​ខ្លី​ប៉ុណ្ណោះ ដោយហេតុ​ថា រដ្ឋាភិបាល​ទីក្រុង​តូ​ក្យូ​បាន​ព​ន្លឿ​ន​ល្បឿន​ចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ ហើយ​ក៏​បាន​លុប​ចោលការ​រឹត​បន្តឹង​វិធានការ​ផ្សេង​ៗ​ផង​ដែរ​។ ក្រុម​អ្នកវិភាគ​បាន​បញ្ជាក់​បន្ថែម​ថា សម្រាប់​ត្រីមាស​ទី ៤ ចំណាយ​លើ​ការ​ប្រើប្រាស់​ប្រហែលជា​នឹង​ត្រលប់​មក​វិញ ប្រសិនបើ​ករណី​ឆ្លង​កូ​វី​ដ​១៩ ត្រូវ​បាន​រក្សា​នៅ​កម្រិត​ទាប ខណៈ​ក្រុមហ៊ុន​ឬ​រោងចក្រ​មួយ​ចំនួន​អាច​បន្ត​រង​ប៉ះពាល់​លើ​ផលិតកម្ម និង​បញ្ហា​ផ្គត់ផ្គង់​រហូត​ដល់​ខែធ្នូ​ចុងឆ្នាំ​នេះ​។

សូម​ជម្រាប​ថា នាយក​រដ្ឋមន្ត្រី​ថ្មី​របស់​ជប៉ុន លោក ហ៊ូ​មី​អូ គី​ហ្ស៊ី​ដា (Fumio Kishida) បាន​ប្តេជ្ញា​ថា​នឹង​ជំរុញ​កំណើនសេដ្ឋកិច្ច បន្ទាប់​ពី​រង​ការ​រំខាន​ដោយ​ជំងឺ​រាតត្បាត​សកល មិនតែប៉ុណ្ណោះ លោក​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ប្រកាស​ពី​កញ្ចប់​ថវិកា​ជំរុញ​កំណើនសេដ្ឋកិច្ច​ដែល​មាន​តម្លៃ​រាប់រយ​ពាន់​លាន​ដុល្លារ​ក្នុង​ស​ប្តា​ហ៍​នេះ​ផង​ដែរ​។

គួរ​រំ​ឮ​កថា ជំងឺ​កូ​វី​ដ​១៩​បាន​រីក​រាលដាល​ខ្លាំង​នៅ​ប្រទេស​ជប៉ុន​កាលពី​រដូវក្តៅ បន្ទាប់​ពី​ភាពយឺត​យ៉ាវ​ក្នុង​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​។ យ៉ាងណា​ក៏​ដោយ​ចុះ​ថ្មី​ៗ​នេះ​រដ្ឋាភិបាល​ជប៉ុន បាន​ព​ន្លឿ​ន​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​កាន់តែ​ខ្លាំងក្លា​ជា​មុន ពោល​គិត​ត្រឹម​ថ្ងៃ​ទី ១២ វិច្ឆិកា​កន្លង​ទៅ ពលរដ្ឋ​ជប៉ុន​ប្រមាណ ៧៥% បាន​ចាក់​វ៉ាក់សាំង​គ្រប់​ចំនួន​ពីរ​ដូ​ស​៕

អត្ថបទ ស៊ើ​ង និមល់ 

None



អត្ថបទបន្ទាប់


ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យក្នុងស្រុក អឺបេនលែន (Urbanland) ទទួលបានពានរង្វាន់ធំជាងគេនៅក្នុងកម្មវិធី PropertyGuru Cambodia Property Awards លើកទី 6

ភ្នំពេញ (15 វិច្ឆិកា 2021) ក្រុមហ៊ុន អឺបេនលែន (Urbanland) ទទួលបានពានរង្វាន់សរុប 7 ដែលក្នុងនោះរួមមានពានរង្វាន់ធំជាងគេគឺ ពានរង្វាន់ …

ជំនួបកំពូល ចូ បៃឌិន និងស៊ី ជីនពីង អាចជាក្តីសង្ឃឹមថ្មីផ្សះផ្សារទំនាក់ទំនងចិន-អាមេរិកដែរទេ?

ស្របពេលដែលសហរដ្ឋអាមេរិក និងចិនបានចូលរួមប្រកួតប្រជែងផ្នែកយុទ្ធសាស្ត្រ និងសន្តិសុខនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងកំពុងតែប្រទាញប្រទុងគ្នាក្នុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ