ការនាំចេញអង្ករ​ឆ្នាំ២០២០

សហព័ន្ធស្រូវអង្ករកម្ពុជា រំពឹងថា នាំចេញអង្ករនៅឆ្នាំ២០២០ នឹងមានក្នុងរង្វង់ ៧០ម៉ឺនតោន ជាមួយកំណើន ២០% ទៅ ៣០%


មន្ត្រីជាន់ខ្ពស់សហព័ន្ធស្រូវអង្ករកម្ពុជា អះអាងថា នៅឆ្នាំ២០២០នេះ ការនាំចេញអង្កររបស់កម្ពុជា រំពឹងថា នឹងកើនឡើងតាមផែនការដែលបានកំណត់ ពោលគឺ​ក្នុង​ចន្លោះ ២០ ទៅ​៣០ ភាគរយ ធៀបនឹង​ឆ្នាំមុន។ ការអះអាង​ដូច្នេះ ដោយសារតែនៅ ៩ខែដំបូងនៅឆ្នាំនេះ ការនាំចេញអង្ករ​របស់កម្ពុជា សម្រេចបានជិត ៤៩ម៉ឺនតោន កើនជិត ២៣% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
សហព័ន្ធស្រូវអង្ករកម្ពុជា រំពឹងថា នាំចេញអង្ករនៅឆ្នាំ២០២០ នឹងមានក្នុងរង្វង់ ៧០ម៉ឺនតោន ជាមួយកំណើន ២០% ទៅ ៣០% (រូបភាព៖ ហ្វេសប៊ុក CRF)
ដោយ

លោក លន់​ យ៉េង អគ្គលេខាធិការ​សហព័ន្ធ​ស្រូវអង្ករ​កម្ពុជា បាន​អះអាងថា នៅឆ្នាំ២០២០នេះ ការនាំចេញអង្ករ​របស់​កម្ពុជា អាចនឹង​សម្រេច​តាម​ផែនការ​ដែលបាន​កំណត់​កាលពីដើម​ឆ្នាំ ដោយ​មាន​កំណើន​ក្នុង​ចន្លោះ ២០ ទៅ៣០ភាគរយ ពោលគឺ​អាច​នឹង​សម្រេច​បាន​ការ​នាំចេញ​សរុប​ក្នុង​រង្វង់​៧០ម៉ឺនតោន។

តួលេខ​នាំចេញអង្ករ​របស់​កម្ពុជា សម្រាប់​រយៈ​ពេល​៩ខែដំបូង​ នៃឆ្នាំ​២០២០នេះ បាន​បង្ហាញទៀតថា ប្រាក់ចំណូល​ដែល​បាន​ពីការ​នាំចេញអង្ករ សម្រេចបាន​​ដល់ទៅជិត​ ៣២៨ លាន​ដុល្លារអាមេរិក។

ទោះយ៉ាងណា បើ​មើលទៅលើ​តួលេខ​នាំចេញ​ប្រចាំ​ខែវិញ ឃើញថា នៅរយៈពេល​២ខែចុងក្រោយ ពោលគឺ​ខែ សីហា និងកញ្ញាកន្លងទៅ គឺមានការ​ថយចុះ​គួរឲ្យ​កត់សម្គាល់។ តួយ៉ាង នៅខែ​សីហា ឆ្នាំ២០២០ សម្រេចបាន​ការនាំចេញអង្ករ​ជាង​២ម៉ឺន២ពាន់តោន ធ្លាក់ចុះ ជាង​១ម៉ឺន​២ពាន់តោន ធៀបនឹង​ខែសីហា​ឆ្នាំមុន​។ រីឯ ខែកញ្ញាឆ្នាំ២០២០វិញ នាំចេញបាន​ជាង​៤ម៉ឺនតោន ធ្លាក់ចុះ ដល់ទៅប្រមាណ ២ម៉ឺន​៥ពាន់តោន ធៀបនឹង​រយៈពេលដូចគ្នា​កាលពីឆ្នាំមុន។

លោក លន់ យ៉េង ​បាន​ពន្យល់​ពីការ​​​ថមថយ​ចុះ​នូ​វ​ចំនួន​ការ​នាំចេញ អង្ករ​នៅ​រយៈពេល ២ខែ​ចុងក្រោយនេះថា ដោយសារតែ ​​អំឡុងពេលកន្លងមកនេះ ​មានថ្ងៃ​ការ​ឈប់សម្រាក​​ច្រើន​​ដូចជា ​បុណ្យ​ភ្ជុំបិណ្ឌ​ជាដើម គួបផ្សំ​នឹង​បញ្ហា​អាកាស​ធាតុ​ភ្លៀង​ធ្លាក់​មិនគ្រប់គ្រាន់​ដែលធ្វើឲ្យ​ប៉ះពាល់​ដល់​ការ​ប្រមូផល​ស្រូវ​ផងដែរ។

យ៉ាងណាក៏ដោយចុះ លោក លន់ យ៉េង​ អះអាងថា បើមើល​ជារួម​ការនាំចេញអង្ករ ៩ខែ នៅតែរក្សា​បានកំណើន​​ល្អដដែលទេ ហើយសហព័ន្ធស្រូវអង្ករ​សង្ឃឹមថា ចាប់ពីខែ​តុលានេះតទៅ​​ការនាំចេញ នឹង​វិលមករក​សភាព​ធម្មតាវិញ។

តាមតួលេខ​ពីសហព័ន្ធ​ស្រូវអង្ករ​កម្ពុជា បាន​ឲ្យដឹងថា ក្នុងរយៈពេល៩ខែ ឆ្នាំ២០២០នេះ ការនាំចេញ​អង្ករ​របស់​កម្ពុជា​ទៅកាន់​ទីផ្សារ​លើសកល នៅក្នុង​ចំណោម​ចំណែក​ទិសដៅ គឺ​ប្រទេសចិន​បានកាន់​កាប់​ចំណែក​ទីផ្សារ ៣៥% ដែលមាន​ចំនួនជាង១៧​ម៉ឺនតោន, ទីផ្សារ​សហគមន៍អឺរ៉ុប (រួមទាំងអង់គ្លេស) ឈរនៅ​លំដាប់​ទី២ មាន​ចំណែក​ទីផ្សារ ៣៣% ដែល​មានបរិមាណ ជាង​ ១៦ ម៉ឺនតោន ក្នុងនោះ​ប្រទេស​បារាំងជា​ទីផ្សារ​ធំជាងគេ ​មានចំណែក ១៣% នៃទីផ្សារសរុប៕ 

None



អត្ថបទបន្ទាប់


បំណុលសាធារណៈរបស់ថៃ អាចនឹងរីកដល់ ៥៧% នៃ GDP ខណៈរាជរដ្ឋាភិបាលកំណត់មិនឲ្យលើ ៦០%

កម្រិតបំណុលសាធារណៈរបស់ថៃ នៅរយៈពេល ៥ឆ្នាំទៅមុខទៀត មិនគួរពង្រីកលើសពិដានបំណុលដែលបានកំណត់ ៦០% នៃ ផលិតផលក្នុងស្រុកសរុប (GDP) នោះឡើយ។ ប…

មេពន្ធដារ អះអាងថា រដ្ឋនៅតែបន្តអនុវត្តយកពន្ធលើដីធ្លីមិនបានប្រើប្រាស់

មេពន្ធដារបានឲ្យដឹងថា រាជរដ្ឋាភិបាលតាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងពុំមានការប្រងើយកន្តើយនោះឡើយ ចំពោះការអនុវត្តការប្រមូលពន្ធលើដីធ្ល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ