CSX

CSX ទទួលបានក្រុមហ៊ុនចុះបញ្ជីផ្លូវការថ្មីមួយទៀតហើយ ដោយប្រមូលដើមទុនពីទីផ្សារជិត៤លានដុល្លារ


ផ្សារមូលបត្រកម្ពុជានៅថ្ងៃទី ០៦ ខែកញ្ញា បានទទួលក្រុមហ៊ុនចុះបញ្ជីថ្មីមួយបន្ថែមទៀត ឲយចូលគោះជួងបោះផ្សាយផ្សាយលក់មូលបត្រកម្មសិទ្ធិនៅលើទីផ្សារកំណើន ដែលត្រូវបានបង្កើតឡើងដើម្បីជួយគាំទ្រដល់សហគ្រាសធុនតូច និងមធ្យម។ ក្រុមហ៊ុនថ្មីនេះ ប្រមូលបានដើមទុនពីទីផ្សារតាមរយៈការបោះផ្សាយលក់មូលបត្ររបស់ខ្លួនក្នុងតម្លៃជិត៤លានដុល្លារអាមេរិក។
CSX ទទួលបានក្រុមហ៊ុនចុះបញ្ជីផ្លូវការថ្មីមួយទៀត
ដោយ

ក្រុមហ៊ុន ឌី ប៊ី ឌី អ៊ិនជីនារីង ម.ក. ដែលជាក្រុមហ៊ុនពហុមុខងារផ្នែកវិស្វកម្ម និងសំណង់ បានចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិលើកដំបូងរបស់ខ្លួនជាសាធារណៈ នៅក្នុងផ្សារមូលបត្រកម្ពុជា។ ក្រុមហ៊ុនទី១ ដែលបានបើកឆាកចុះបញ្ជីនៅក្នុងទីផ្សារកំណើននៃផ្សារមូលបត្រកម្ពុជានេះ គឺមានភាគហ៊ុនចុះបញ្ជីសរុបជាង៦លាន៤សែនភាគហ៊ុន ជាមួយនឹងតម្លៃបោះផ្សាយលក់មូលបត្រស្មើនឹង ២.៣៨០ រៀលក្នុងមួយភាគហ៊ុន និងមានមូលធនូបនីយកម្មទីផ្សាសរុបប្រមាណ១១លានដុល្លារអាមេរិក។

លោក នាង វិធី នាយកគ្រប់គ្រងក្រុមហ៊ុន ឌី ប៊ី ឌី បានលើកឡើងថា នេះជា ប្រវត្តិសាស្រ្តថ្មីនៃការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិនៅលើ ទីផ្សារកំណើន ហើយក្រុមហ៊ុន ក៏ទទួលបានការបញ្ជាទិញ លើសពីការប្រកាសលក់ ៦លាន ៤សែនហ៊ុនទៅទៀត ហើយគំរូនេះ រំពឹងនឹងទាក់ទាញក្រុមហ៊ុនដទៃទៀត ដែលមានបំណងស្វែងរកប្រភពទុនពីទីផ្សារមូលបត្រកម្ពុជា។

ឯកឧត្តម ស៊ូ សុជាតិ អគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា បានលើកឡើងដែរថា ការចុះបញ្ជីរបស់ក្រុមហ៊ុន ឌី ប៊ី ឌី នៅលើទីផ្សារកំណើនជាលើកដំបូងបំផុត អំឡុងពេលកូវីដនេះ គឺជារឿងដ៏ជោគជ័យមួយ និងការជំនះឧបសគ្គជាច្រើន ដោយក្រុមហ៊ុនមានឆន្ទៈខ្ពស់ ក្នុងការបោះផ្សាយ និងទទួលបានការគំាទ្រច្រើន ហើយឯកឧត្តមសង្ឃឹមថា ក្រុមហ៊ុនដទៃទៀត ជាពិសេស សហគ្រានធុនតូច និងមធ្យម នឹងយក ឌី ប៊ី ឌី ធ្វើជាគំរូ ក្នុងការឈានជើងចូលទីផ្សារមូលបត្រ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាក់ដែរថា ឯកឧត្តម សូមសម្តែងការអបអរសាទរ ចំពោះការចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិ របស់ ក្រុមហ៊ុន ឌី ប៊ី ឌី ដែលក្លាយជាក្រុមហ៊ុនទី ១ នៅលើទីផ្សារកំណើន នឹងក្លាយជា ក្រុមហ៊ុនទី ១៤ នៅលើផ្សារមូលបត្រកម្ពុជា។

ឯកឧត្តម បានបញ្ជាក់យ៉ាងច្បាស់ថា នេះ ជាការបោះជំហាន បើកផ្លូវឲ្យ សហគ្រាសធុនតូច និងមធ្យម អាចធ្វើពិពិធកម្មប្រភពទុនបន្ថែម ហើយគោលដៅនេះ គឺស្របតាមគោលដៅរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការស្តារសេដ្ឋកិច្ច ដែលប៉ះពាល់ដោយកូវីដ ឡើងវិញ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ក៏បានបន្ថែមថា គិតមកទល់ពេលនេះ វិស័យមូលបត្រកម្ពុជា ទទួលបានក្រុមហ៊ុនចុះបញ្ជីជាផ្លូវការចំនួន ១៤ហើយ ដោយក្នុងនោះមានចំនួន ៨ លក់មូលបត្រកម្មសិទ្ធ និងចំនួន ៦ លក់មូលបត្របំណុល ហើយនឹងប្រមូលដើមទុនប្រមាណ ២៥៧លានដុល្លារអាមេរិកពីទីផ្សារមូលបត្រកម្ពុជា។

រីឯ សកម្មភាពជួញដូរ គិតត្រឹមដំណាច់ខែកក្កដា ឆ្នាំ ២០២១នេះ បរិមាណជួញដូរភាគហ៊ុនប្រចាំថ្ងៃ គិតជាមធ្យមប្រមាណ ១១ម៉ឺនហ៊ុន ក្នុងមួយថ្ងៃ ពោលគឺកើនឡើងប្រមាណ ១៤៥% ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ ២០២០ ខណៈទំហំជួញដូរប្រចាំថ្ងៃ មានជាង ២២ម៉ឺនដុល្លារអាមេរិក កើន ៩២% ធៀបនឹងពេលដូចគ្នា កាលពីឆ្នាំមុន ហើយគណនីជួញដូរ កើនដល់ ២៤ពាន់គណនី។

សូមបញ្ជាក់ថា បើទោះបីការចុះបញ្ជីនៅទីផ្សារកំណើន មានលក្ខខណ្ឌទាបជាងក៏ដោយ តែក្រុមហ៊ុនចុះបញ្ជីនឹងទទួលបានការលើកទឹកចិត្តពន្ធដារ ដូចគ្នានឹងក្រុមហ៊ុនចុះបញ្ជីនៅទីផ្សារគោលដែរ៕

None



អត្ថបទបន្ទាប់


ងាយដូចបកចេក ! បញ្ចូល​ទឹកប្រាក់​ក្នុងទូរសព្ទដៃជាមួយ អេស៊ីលីដាម៉ូបាល!

សម័យឥឡូវនេះ គេលែង​ប្រើ​កាតកោស ឬ​ធ្វើដំណើរចេញទៅរកទិញ​កាតកោស​សម្រាប់​បញ្ចូលទឹកប្រាក់​ក្នុង​ទូរសព្ទដៃទៀតហើយ គឺគេប្រើ​ អេស៊ីលីដាម៉ូបាល ។

ទម្លាប់​ទូទាត់​តាមប្រព័ន្ធឌីជីថល ចំណេញពេលវេលា មានសុវត្ថិភាព និង​រហ័សទាន់ចិត្ត!!!

ការ​ទូទាត់​សាច់​ប្រាក់​ទិញ​ទំនិញ​អាច​ប្រឈម​នឹង​ហានិភ័យ​ពី​ការ​ឆ្លង​មេរោគ​ផ្សេងៗ ដែល​អាច​នៅជាប់​នឹងក្រដាសប្រាក់​ដែល​មិន​បាន​សម្លាប់​…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ