ចិនបង្កើនការការពារកាន់តែខ្លាំង ចំពេលមេរោគឌែលតារាតត្បាត

មេរោគបំប្លែថ្មី ឌែលតា កំពុងចូលលុកលុយក្នុងប្រទេសចិន ខណៈរដ្ឋាភិបាលចិនបង្កើនការការពារកាន់តែខ្លាំង


ប្រទេសចិនអំឡុងពេលថ្មីៗនេះ បានចាប់ផ្តើមង្កើនវិធានការដើម្បីការពារក្រុងប៉េកាំង ដែលជារដ្ឋធានីនិងជាទីក្រុងដ៏ធំៗរបស់ខ្លួន កាន់តែខ្លាំងក្លាបន្ថែមទៀត ក្រោយមើលឃើញពីការកើនឡើងនៃករណីឆ្លងកូវីដ១៩ ពិសេសមេរោគបំប្លែងខ្លួនថ្មី ឌែលតា ដែលបាននិងកំពុងរីករាលដាលឆ្លងទៅកាន់ខេត្ត និងក្រុងកាន់តែច្រើនឡើងៗ ពាសពេញផ្ទៃប្រទេស។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន រ៉យទ័រ។
ប្រទេសចិនអំឡុងពេលថ្មីៗនេះ បានចាប់ផ្តើមង្កើនវិធានការដើម្បីការពារក្រុងប៉េកាំង ដែលជារដ្ឋធានីនិងជាទីក្រុងដ៏ធំៗរបស់ខ្លួន កាន់តែខ្លាំងក្លាបន្ថែមទៀត ក្រោយមើលឃើញពីការកើនឡើងនៃករណីឆ្លងកូវីដ១៩ ពិសេសមេរោគបំប្លែងខ្លួនថ្មី ឌែលតា

មន្ត្រី​មូលដ្ឋាន​ក្នុង​ក្រុង​ប៉េ​កាំ​ង​បាន​ឲ្យ​ដឹង​ថា អាជ្ញាធរ​តម្រូវ​ឲ្យ​អ្នក​ដែល​រស់នៅ​ក្បែរ ឬ​ជាយ​ទីក្រុង​ប៉េ​កាំ​ង បើ​មិន​មានការ​ចាំបាច់​សូម​ផ្អាក​ការ​ធ្វើ​ដំណើរ​ចូក​មក​ក្នុង​ទីក្រុង​សិន​។ ប្រសិនបើ​ក្នុង​ករណី​ចាំបាច់​ណាមួយ​តម្រូវ​ឲ្យ​ធ្វើ​ដំណើរ​ចូល​មក​ក្នុង​ក្រុង ពលរដ្ឋ​ត្រូវ​បង្ហាញ​លិខិតបញ្ជាក់​ការ​ធ្វើតេស្ត​អវិជ្ជមាន​កូ​វី​ដ​១៩​។ ជាមួយ​គ្នា​នេះ ច្រក​ចេញចូល​ក្រុង​ប៉េ​កាំ​ង​ទាំងអស់ រួម​មាន​ផ្លូវដែក ផ្លូវ​ហា​យ​វ៉េ និង អាកាស​យាន្ត​ដ្ឋា​ន ត្រូវ​មានការ​រឹត​បន្តឹង​ជាង​មុន​ប្រកបដោយ​ការ​ត្រួតពិនិត្យ​ខ្ពស់​។

ក្រៅពី​ក្រុង​ប៉េ​កាំ​ង ទីក្រុង​ផ្សេង​ៗ​ទៀត​នៅ​ជុំវិញ​នោះ ក៏​បាន​និង​កំពុង​បង្កើន​ការ​រឹត​បន្តឹង​សុវត្ថិភាព​ពី​កូ​វី​ដ​១៩​ផង​ដែរ រួម​មាន​រឹតត្បិត​ការ​ធ្វើ​ដំណើរ​ជាង​មុន ខណៈ​ការ​ជួបជុំ​នៅ​កន្លែង​កម្សាន្ដ​ខ្លះ​ក៏​ត្រូវ​បាន​អាជ្ញាធរ​ប្រចាំ​តំបន់​ធ្វើការ​ហាមឃាត់​ផង​ដែរ​។ 

គួរ​ជម្រាប​ផង​ដែរ​ថា បន្ថែម​ពីលើ​វិធាន​ការណ៍​តឹងរ៉ឹង​ដើម្បី​ទប់ស្កាត់​កូ​វី​ដ​១៩​ឌែ​លតា ក្រុង​ប៉េ​កាំ​ង​កាលពី​ថ្ងៃ​សុក្រ​ស​ប្តា​ហ៍​មុន បាន​ប្រើ​ចំណាត់ការ​ក្តៅ​មក​លើ​មន្ត្រី​មូលដ្ឋាន​នៃ​ក្រុង​ណា​ន​ជី​ង ខេត្ត​ជាំ​ង​ស៊ូ ចំនួន​៧​រូប​រួច​ហើយ ដោយ​អ្នកខ្លះ​ត្រូវ​បាន​គេ​ដក​ចេញពី​ដំណែង ខ្លះ​ទៀត​ត្រូវ​ពិន័យ​រដ្ឋបាល និង​មួយ​ចំនួន​ផ្សេង​ទៀត​កំពុង​ស្ថិត​ក្រោម​ការ​ស៊ើបអង្កេត​បន្ថែម ក្រោយ​បាន​ធ្វើការ​ធ្វេសប្រហែស ខ្វះ​ទំនួល​ខុស​ត្រូវ​លើ​មុខ​តំណែង​របស់​ខ្លួន ដែល​បាន​បណ្តាល​ឲ្យ​មានការ​ឆ្លង​រាលដាល​កូ​វី​ដ​១៩​ចេញពី​តំបន់​ដែល​ខ្លួន​គ្រប់គ្រង ។ 

គួរ​រំឭក​ថា ក្រុង​ណា​ជី​ង នៃ​ខេត្ត​ជាំ​ង​ស៊ូ​របស់​ចិន ជាទី​ដែល​ត្រូវ​បាន​គេ​ប្រទះ​ឃើញ ករណី​វិជ្ជមាន​កូ​វី​ដ​១៩​ឌែ​លតា​ដំបូង​គេ កាលពី​ថ្ងៃ​ទី​២០​ខែកក្កដា​កន្លង​ទៅ ហើយ​វា​បាន​បន្ត​ឆ្លង​រាលដាល​ទៅ​ខេត្ត​និង​ក្រុង​ជាង​២០​ផ្សេង​ទៀត​ក្នុង​ប្រទេស​ចិន​។

សូម​ជម្រាប​ថា នៅ​ថ្ងៃអាទិត្យ​ទី​០៨ សីហា​ម្សិលមិញ ចិន​បន្ត​រក​ឃើញ​ករណី​ឆ្លង​ថ្មី​ចំនួន ៩៦​ករណី​ទៀត ថយ​ចុះ​បន្តិច បើ​ធៀប​នឹង​ថ្ងៃ​សៅរ៍​ដែល​មាន​ដល់ ១០៧​ករណី ខណៈ​ករណី​វិជ្ជមាន​ទាំង ៩៦​ករណី នៅ​ថ្ងៃអាទិត្យ មាន​៨១​ករណី​ជា​ការ​ចម្លង​ក្នុង​សហគមន៍​។ គិត​ត្រឹម​ដើមខែ​សីហា​នេះ ចិន​មាន​អ្នក​ឆ្លង​កូ​វី​ដ​១៩​សរុប​ជាង ៩​ម៉ឺន​៣​ពាន់​នាក់ ស្រប​ពេល​ដែល​ចំនួន​អ្នក​ស្លាប់​មិន​មានការ​កើនឡើង​នោះ​ទេ ដោយ​រក្សា​ត្រឹម​ជាង ៤​ពាន់​៦​រយ​នាក់​ដដែល​៕ 

None



អត្ថបទបន្ទាប់


ក្រុមអ្នកបាតុករថៃ និងប៉ូលិសប៉ះទង្គិចគ្នាចំកណ្តាលក្រុងបាងកក នៅគ្រាដែលកូវីដ-១៩បន្តវាយលុកខ្លាំងក្លា

ក្រុងបាងកកនៅចុងសប្តាហ៍មុននេះ មានការប៉ះទង្គិចគ្នាជាថ្មីទៀត រវាងបាតុករដែលមានទំនោរមិនគាំទ្រនាយករដ្ឋមន្ត្រីថៃលោកប្រាយុទ្ធ ចាន់អូចារ នឹងប៉ូល…

កំពូលមេដឹកនាំចិនប្រាប់ទៅកាន់ពិភពលោកថា នឹងបរិច្ចាគវ៉ាក់សាំងកូវីដ-១៩ ចំនួន ២ពាន់លានដូសទៀតទៅឲ្យប្រទេសក្រីក្រ

បុរសរដ្ឋខ្លាំងរបស់ចិន លោកស៊ី ជីនពីង បានអះអាងក្ដែងៗនាពេលថ្មីៗនេះថា ប្រទេសចិននឹងពុះពារធ្វើយ៉ាងណាជំរុញការបរិច្ចាគវ៉ាក់សាំងកូវីដ១៩ ឲ្យបា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ