ការអភិវឌ្ឍន៍នៅភាគខាងជើងរាជធានីភ្នំពេញ

តើមានគម្រោងធំៗអ្វីខ្លះបានលេចត្រដែតឡើងនិងកំពុងអភិវឌ្ឍន៍នៅភាគខាងជើងរាជធានីភ្នំពេញ?


នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ទាំងក្រុមហ៊ុនឯកជន និងរាជរដ្ឋាភិបាលកម្ពុជាបានបាញ់ឆ្ពោះទៅអភិវឌ្ឍន៍គម្រោងអគារពាណិជ្ជកម្ម អគារលំនៅឋាន ផ្សារទំនើប និងស្ថាប័នរដ្ឋនៅប៉ែកខាងជើងរាជធានីភ្នំពេញកាន់តែច្រើនឡើងៗ។ ក្រៅតែពីមានគម្រោងទីក្រុងរណបធំៗចំនួន២កំពុងអភិវឌ្ឍឡើងនៅភាគខាងជើងរាជធានីភ្នំពេញក៏មានពហុកីឡដ្ឋានជាតិមរតកតេជោ ដែលទើបសម្រេចការសាងសង់រួចរាល់ជាស្ថាពរហើយ ដែលវាជាសំណង់ប្រវត្តិសាស្ត្រដ៏ធំស្កឹមស្កៃមួយរបស់កម្ពុជា។
ពហុកីឡដ្ឋានជាតិមរតកតេជោ និងគម្រោងភូមិកីឡដ្ឋានវើលដ៍ប្រ៊ីដរបស់អ្នកឧកញ៉ា សៀ ឬទ្ធី

ទន្ទឹម​នឹង​នោះ ក៏​មាន​គម្រោង​ប្រវត្តិសាស្ត្រ​មួយទៀត​ដែរ ដែល​កំពុង​លេច​រូបរាង​ឡើង​នៅ​ក្បែរ​នោះ គឺ​គម្រោង​ភូមិ​កីឡដ្ឋាន​វើ​ល​ដ៍​ប្រ៊ី​ដ​របស់​អ្នកឧកញ៉ា សៀ ឬ​ទ្ធី ដែល​បច្ចុប្បន្ន​កំពុង​សម្រុក​ការ​សាងសង់​យ៉ាង​សស្រាក់សស្រាំ ដើម្បី​រួចរាល់​ត្រៀម​ទទួល​រៀបចំ​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេ​ម​នៅ​ឆ្នាំ​២០២៣​។ បច្ចុប្បន្ន​គម្រោង​នេះ សម្រេចការ​សាងសង់​បាន​ចំនួន​៣​ជាន់​ហើយ ដោយ​គ្រោង​បញ្ចប់ និង​ប្រគល់​ជូន​រាជរដ្ឋាភិបាល​សម្រាប់​ធ្វើ​ជា​ម្ចាស់ផ្ទះ​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម​នៅ​ដើមឆ្នាំ​២០២៣​។

បើ​និយាយ​ពី​ការ​អភិវឌ្ឍន៍​ជុំវិញ​រាជធានី​ភ្នំពេញ ប៉ែក​ខាងជើង​ត្រូវ​បាន​គេ​មើលឃើញ​ថា ហាក់​មាន​ភាព​លេចធ្លោ​ខ្លាំង​គួរ​ឲ្យ​កត់សម្គាល់​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ រួម​ទាំង​ការ​វិនិយោគ​ពី​វិស័យ​រដ្ឋ និង​ឯកជន​។

តួយ៉ាង សមិទ្ធផល​ប្រវត្តិសាស្ត្រ​មួយ​បាន​ផុស​ឡើង​ហើយ​កំពុង​ទទួល​បានការ​ចាប់អារម្មណ៍​ខ្លាំង​ពី​មហាជន​នៅ​ភាគ​ខាងជើង​នោះ គឺ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​ដែល​មាន​តម្លៃ​ជាង​១៥០​លាន​ដុល្លារ​អា​មេ​រិ​ក​។ បើ​ក្រឡេក​ងាក​ចេញ​បន្តិច យើង​នឹង​ឃើញ​ការដ្ឋាន​មួយ កំពុង​សម្រុក​ការ​សាងសង់​យ៉ាង​សកម្ម​នៅ​ក្បែរ​ពហុ​កីឡដ្ឋាន​មរតក​តេ​ជោ នោះ​គឺ​គម្រោង​ភូមិ​កីឡដ្ឋាន​វើ​ល​ដ៍​ប្រ៊ី​ដ​របស់​អ្នកឧកញ៉ា សៀ ឬ​ទ្ធី ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន​វើ​ល​ដ៍​ប្រ៊ី​ដ​គ្រុប​។

ភូមិ​កីឡដ្ឋាន​វើ​ល​ដ៍​ប្រ៊ី​ដ តម្លៃ​ជាង​២០០​លាន​ដុល្លារ​នេះ ជា​គម្រោង​សហការ​គ្នា​រវាង​រាជរដ្ឋាភិបាល និង​ក្រុមហ៊ុន​វើ​ល​ដ៍​ប្រ៊ី​ដ សាងសង់​ឡើង​ក្នុង​គោលបំណង ដើម្បី​ត្រៀម​ទទួល​ប្រតិភូ គ្រូបង្វឹក និង​កីឡាករ​កីឡាការិនី​មក​ពី​ប្រទេស​ផ្សេង​ៗ​នៅ​តំបន់​អាស៊ាន ក្នុង​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម​នៅ​ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​។

ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​កម្ពុជា​បាន​គូសបញ្ជាក់​ថា​អះអាង​ថា ភូមិ​កីឡដ្ឋាន​វើ​ល​ដ៏​ប្រ៊ី​ដ​នេះ នឹង​បញ្ចប់​ការ​សាងសង់ ហើយ​ប្រគល់​ជូន​រាជរដ្ឋាភិបាល​កម្ពុជា​នៅ​ដើមខែ​កុម្ភៈ ឆ្នាំ​២០២៣​។ ខណៈ​បច្ចុប្បន្ន​អគារ​ទាំង​៦​សម្រេចការ​សាងសង់​បាន​ចំនួន​៣​ជាន់​ហើយ​។

ក្រៅពី​គម្រោង​ប្រវត្តិសាស្ត្រ​ទាំង​ពីរ​នេះ តំបន់​ភាគ​ខាងជើង​រាជធានី​ភ្នំពេញ ពិសេស​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៦ ក៏​កំពុង​រីក​ផុស​ឡើង​នូវ​គម្រោង​លំនៅ​ដ្ឋា​ន​ប្រណីត​ៗ និង​អគារ​ពាណិជ្ជកម្ម​កាន់តែ​ច្រើន​ឡើង​ៗ​ផង​ដែរ​។ គម្រោង​បុរី​វិមាន​ភ្នំពេញ​របស់​អ្នកឧកញ៉ា លី ហួរ ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន លី ហួរ ដែល​តម្លៃ​រហូត​ខ្ទង់លាន​ដុល្លារ ត្រូវ​បាន​គេ​មើលឃើញ​ថា ជា​គម្រោង​លំនៅ​ដ្ឋា​ន​លេចធ្លោ​មួយ​នៅ​ភាគ​ខាងជើង​រាជធានី​ភ្នំពេញ​នេះ​។ អ្នកឧកញ៉ា លី ហួរ បាន​អះអាង​ថា កត្តា​ដែល​ជំរុញ​ឲ្យ​ក្រុមហ៊ុន អ្នកឧកញ៉ា អភិវឌ្ឍន៍​បាញ់​ឆ្ពោះ​ភាគច្រើន​ទៅ​ភាគ​ខាងជើង ដោយសារ​នៅ​ប៉ែក​ខាង​នេះ​មាន​ប្រភព​ទឹក​គ្រប់គ្រាន់ និង​អាកាសធាតុ​ល្អ គួប​ផ្សំ​សម្បូរ​ទៅ​ដោយ​អគារ​ពាណិជ្ជកម្ម សាលារៀន ផ្សារ​ទំនើប និង​ស្ថាប័នរដ្ឋ​ជាដើម​។

បើ​តាម​អ្នកជំនាញ​អចលនទ្រព្យ​បាន​អះអាង​ថា តំបន់​ភាគ​ខាងជើង​រាជធានី​ភ្នំពេញ គឺជា​តំបន់​មាន​សក្ដានុពល​សម្រាប់​ការ​រស់នៅ ដោយសារ​តែ​ស្ថិត​នៅ​ក្បែរ​ទន្លេ និង​មាន​ហេដ្ឋារចនាសម្ព័ន្ធ សាលារៀន មន្ទីរពេទ្យ និង​អគារ​ស្ថាប័ន​រដ្ឋាភិបាល​ជា​ច្រើន​ក៏​កំពុង​មាន​វត្ត​មាននៅ​តំបន់​នោះ​កាន់តែ​ច្រើន​ដែរ​៕

None



អត្ថបទបន្ទាប់


ថៃ និងអារ៉ាប៊ីសាអូឌីតភ្ជាប់ទំនាក់ទំនងការទូតឡើងវិញ ក្រោយផ្អាកដោយសារជម្លោះជាង៣ទសវត្សរ៍

ប្រទេសថៃនិងអារ៉ាប៊ីសាអូឌីត បានព្រមព្រៀងគ្នាដើម្បីភ្ជាប់ទំនាក់ទំនងការទូតឡើងវិញ ក្រោយមានជម្លោះអស់ពេលជាង៣០ឆ្នាំ។ ការយល់ព្រមនេះ ធ្វើឡើងក្នុង…

ជប៉ុនចាប់អារម្មណ៍លើការវិនិយោគដាំដុះ និងកែច្នៃគ្រាប់ស្វាយចន្ទីកាន់តែច្រើន

ជប៉ុនគ្រោងនឹងវិនិយោគដំណាំស្វាយចន្ទីនៅលើផ្ទៃដីប្រមាណ ១ពាន់ហិកតា នៅក្នុងខេត្តព្រះវិហារឆាប់ៗនេះ ។ អ្នកជំនាញអះអាងថា គ្រាប់ស្វាយចន្ទីររបស់នៅត…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ