នៅក្នុងនោះដែរ គេសង្កេតឃើញ មានឧកញ៉ាល្បីៗជាច្រើនរូបនៅស្រុកខ្មែរ បានបរិច្ចាគថវិកាផ្ទាល់ខ្លួន ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការសម្រាប់ការទិញវ៉ាក់សាំងការពារកូវីដ-១៩ រួមមាន
១, ឧកញ៉ា ឡេង ណាវ៉ាត្រា បរិច្ចាគ ១លានដុល្លារ
២, អ្នកឧកញ៉ា ហុង ពីវ ម្ចាស់បុរីពិភពថ្មី បរិច្ចាគ ៣លានដុល្លារ
៣, អ្នកឧកញ៉ា គិត ម៉េង បរិច្ចាគ ៣លានដុល្លារ
៤, អ្នកឧកញ៉ា ចេន ហ្ស៊ី (PRINCE Holding Group) បរិច្ចាគ ៣លានដុល្លារ
៥, ក្រុមហ៊ុន ជីប ម៉ុង គ្រុប (CHIPMONG) បរិច្ចាគ ៣លានដុល្លារ
៦, ក្រុមហ៊ុន ប៉េង ហួត បរិច្ចាគ ៣លានដុល្លារ,
៧, ឯកឧត្តម ឡៅ ម៉េងឃីន និងលោកជំទាវ ជិន សុភាព បរិច្ចាគ ៣លានដុល្លារ
៨, អ្នកឧកញ៉ា លី យ៉ុងផាត់ បរិច្ចាគ ៣លានដុល្លារ
៩, អ្នកឧកញ៉ា ពុង ឃាវសែ (ធនាគារកាណាឌីយ៉ា) បរិច្ចាគ ៣លានដុល្លារ
១០, ឧកញ៉ា កុក អាន និងលោកជំទាវ បរិច្ចាគ ១លានដុល្លារ,
១១, ឧកញ៉ា សៀ ឫទ្ធី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន WorldBridge Group បរិច្ចាគ២០ម៉ឺនដុល្លារ
១២, កូនៗរបស់សម្តេច ហ៊ុនសែន ម្នាក់១ម៉ឺនដុល្លារ សរុប៥ម៉ឺនដុល្លារ រួមទាំងសប្បុរសជនជាច្រើននាក់ ដែលបានបរិច្ចាគជាបន្តបន្ទាប់។
សម្តេចតេជោ ហ៊ុន សែន នៅតែអំពាវនាវ ដល់សប្បុរសជនទាំងអស់ បន្តការបរិច្ចាគបន្តទៀត ព្រោះថា រាជរដ្ឋាភិបាលកម្ពុជា មានបំណងទិញវ៉ាក់សាំង ចាក់ជូនប្រជាជនឲ្យបាន១០លាននាក់ដែលត្រូវការវ៉ាក់សាំងរហូត ២០លានដូសឯណោះ៕