រថយន្តអគ្គិសនី

ផលិតកម្មរថយន្តអគ្គិសនី កំពុងប្រជែងគ្នានៅបណ្ដាប្រទេសក្នុងតំបន់អាស៊ាន


ក្រោយថៃបង្ហើបពីផែនការទាក់ទាញអារ៉ាប់ប៊ីសាអូឌីតឱ្យចូលក្នុងផលិតកម្មរថយន្តអគ្គិសនីរបស់ខ្លួន ប្រទេសនៅក្នុងតំបន់អាស៊ានមួយចំនួនទៀតដូចជាវៀតណាម ឥណ្ឌូនេស៊ី និងម៉ាឡេស៊ីជាដើម មិនបានឱបដៃនៅស្ងៀមនោះឡើយ ដោយពួកគេកំពុងបង្កើនយុទ្ធសាស្រ្តជំរុញឧស្សាហកម្មនេះ។ ជាក់ស្តែងក្រុមហ៊ុន VinFast របស់វៀតណាម បានប្រកាសបណ្តាក់ទុនជាង១ពាន់លានដុល្លានៅឥណ្ឌូនេស៊ី ខណៈដែលម៉ាឡេស៊ីវិញបានទាក់ទាញដៃគូពីចិន មកបណ្តាក់ទុនដែលមានតម្លៃ១០ពាន់លានដុល្លារឯណោះ។
រថយន្តអគ្គិសនី
ដោយ

ក្រោយពេលថៃបង្ហើបពីការខិតខំប្រឹងប្រែងក្នុងការជំរុញ និងលើកទឹកចិត្តឲ្យវិនិយោគគិនពីអារ៉ាប់ប៊ីសាអូឌីតចូលមកក្នុងឧស្សាហកម្មផលិតរថយន្តអគ្គិសនីនៅក្នុងប្រទេសខ្លួន សារព័ត៌មាននានានៅក្នុងតំបន់បានរាយការណ៍ជាបន្តបន្ទាប់ថា ប្រទេសវៀតណាម ឥណ្ឌូនេស៊ី និងម៉ាឡេស៊ីកំពុងខិតខំប្រឹងប្រែងយ៉ាងសកម្មនៅក្នុងទីផ្សាវិនិយោគ ដើម្បីជំរុញឲ្យតំបន់អាស៊ីអាគ្នេយ៍ក្លាយជាមជ្ឈមណ្ឌលផលិតកម្មរថយន្តអគ្គិសនីមួយនៅលើពិភពលោក។

បើតាមការចុះផ្សាយរបស់សារព័ត៌មាន Vietnam News ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដំបូងរបស់វៀតណាម VinFast គ្រោងនឹងសាងសង់រោងចក្រមួយ ដែលមានទំហំទុនវិនិយោគជិត ១៩ទ្រីលានរូពី ឫប្រមាណជា១ពាន់២រយលានដុល្លារនៅក្នុងប្រទេសឥណ្ឌូនេស៊ី។ VinFast ដែលត្រូវបានគេស្គាល់ថា ជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ធំជាងគេមួយនៅអាស៊ីអាគ្នេយ៍ ដែលកំពុងនាំចេញទៅកាន់អឺរ៉ុប និងអាម៉េរិក នឹងចាប់ផ្តើមសាងសង់រោងចក្រផលិតរថយន្តអគ្គីសនីឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។

ដោយឡែកបើតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Nikkei ក្រុមហ៊ុនផលិតរថយន្តប្រូតុង ហូលឌីង (Proton Holding) បានអូសទាញក្រុមហ៊ុនផលិតរថយន្តចិន Geely ដើម្បីរួមគ្នាបណ្តាក់ទុននៅក្នុងឧស្សាហកម្មផលិតរថយន្តអគ្គិសនីនៅម៉ាឡេស៊ី ដែលមានទំហំវិនិយោគចំនួន១០ពាន់លានដុល្លារ។ តាមកិច្ចព្រមព្រៀង ក្រុមហ៊ុនរថយន្ត Geely របស់ចិន គឺបានកាន់កាប់ភាគហ៊ុនសរុប៤៩,៩ភាគរយនៅក្រុមហ៊ុន Proton។

លោក លី ស៊ូហ្វូ (Li Shufu) ប្រធានក្រុមហ៊ុនរថយន្ត Geely ទើបតែបញ្ចេញនូវផែនការវិនិយោគលើរថយន្តអគ្គិសនីនៅក្រៅប្រទេសចិន កាលពីខែមុនប៉ុណ្ណោះ ខណៈដែលក្រុមហ៊ុន កំពុងតែកាន់កាប់លើផលិតកម្មរថយន្តអគ្គិសនីក្រោមយីហោមួយចំនួនដូចជា Volvo និង Polestar ជាដើម។ លោក មានទំនុកចិត្តខ្ពស់លើទស្សនវិស័យទីផ្សារនៅបណ្តាប្រទេសអាស៊ីអាគ្នេយ៍ ហើយលោកនឹងរួមគ្នាកសាងសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់តាមរយៈការអភិវឌ្ឍន៍ប្រកបដោយគុណភាពខ្ពស់។

លោកបានបន្តថា គោលដៅរបស់ Geely គឺដើម្បីធ្វើឲ្យ Proton ទៅជាម៉ាកយីហោរថយន្តកំពូលទាំងបីនៅអាស៊ីអាគ្នេយ៍ ហើយរថយន្តអគ្គិសនី គឺជាគម្រោងផលិតកម្ម ដែលមិនអាចខ្វះបានចំពោះគោលដៅនោះ ខណៈបច្ចុប្បន្នក្រុមហ៊ុនកំពុងធ្វើការលើការបណ្តុះបណ្តាលធនធានមនុស្ស៥ពាន់នាក់នៅក្នុងវិស័យរថយន្តថាមពលថ្មីក្នុងរយៈពេល៥ឆ្នាំ៕

ដោយៈ សរ សុជាតិ

None



អត្ថបទបន្ទាប់


ចូលរួមជាមួយ អេ អឹម ខេ ក្នុងពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ ២០២៣

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលបានផ្ដល់ការយកចិត្តទុកដាក់យ៉ាងខ្លាំង ទៅលើបុគ្គលិក ដែលធ្វើឲ្យគ្រឹះស្ថានទ…

នៅឆ្នាំនេះទិន្នផលមៀនប៉ៃលិនធ្លាក់ចុះ តែទទួលការបញ្ជាទិញខ្ពស់ពីទីផ្សារចិន

ដំណើរការនាំចេញផ្លែមៀនស្រស់កម្ពុជា ទៅកាន់ទីផ្សារប្រទេសចិន កាន់តែបង្ហាញសញ្ញាវិជ្ជមានជាបន្តបន្ទាប់នាពេលបច្ចុប្បន្ននេះ។ ស្របពេលតម្លៃ និងការបញ្ជា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ