EUចេញមុខការពារលីទុយអានី

សហភាពអឺរ៉ុបចេញមុខការពារប្រទេសលីទុយអានី ដោយបានប្ដឹងចិនទៅ WTO


នៅទីបំផុតទៅសហភាពអឺរ៉ុប បានចេញមុខការពារប្រទេសលីទុយអានី ដែលកំពុងមានជម្លោះការទូតពាណិជ្ជកម្មជាមួយប្រទេសចិនហើយ។ សហភាពអឺរ៉ុបបាននាំយកសំណុំរឿងដែលចិនបិទខ្ទប់ការនាំចូលផលិតផលរបស់ប្រទេសលីទុយអានី ដែលជាប្រទេសនៅក្នុងតំបន់អឺរ៉ុបនេះ ទៅកាន់អង្គការពាណិជ្ជកម្មពិភពលោកហើយ ដោយអឺរ៉ុបបានប្ដឹងចោទប្រកាន់ក្រុងប៉េកាំងថា កំពុងធ្វើឲ្យខូចដល់ទីផ្សាររួមរបស់តំបន់អឺរ៉ុបទាំង២៧ប្រទេស។
EUចេញមុខការពារលីទុយអានី
ដោយ

នៅចំពោះមុខ អង្គការពាណិជ្ជកម្មពិភពលោក ស្នងការពាណិជ្ជកម្មសហភាពអឺរ៉ុប លោក វ៉ាលឌីស ដំប្រូវ ស្គីស (Valdis Dombrovskis) បានទទូច ឲ្យចិនមានការគោរពដល់ប្រទេសដៃគូពាណិជ្ជកម្មនឹងគ្នា និងបានសំណូមពរឲ្យចិនឈប់គំរាមកំហែងលើប្រទេសលីទុយអានី ដែលជាសមាជិករបស់សហភាពអឺរ៉ុបតទៅទៀត ពិសេសគឺឈប់ប្រើវិធីសាស្ត្រកខ្វក់ដើម្បីដាក់សម្ពាធពាណិជ្ជកម្ម ដូចជាការបិទខ្ទប់ការនាំចូលទំនិញ ក្រោមហេតុផលនយោបាយ។

ចិនបានរាំងខ្ទប់ការនាំចូលទំនិញ ដែលចូលពីប្រទេសលីទុយអានី ចាប់តាំងពីពេលដែលគេបានអនុញ្ញាតឲ្យកោះតៃវ៉ាន់មានការិយាល័យតំណាងនៅក្នុងប្រទេសមួយនេះរួចមក។ លើសពីនេះសម្រាប់ផ្លូវការទូត ចិនបានកោះហៅឯកអគ្គរដ្ឋទូតរបស់ខ្លួនប្រចាំប្រទេសលីទុយអានីត្រឡប់ចូលប្រទេសចិនវិញ ហើយក៏បានបណ្ដេញឯកអគ្គរដ្ឋទូតលីទុយអានីចេញពីទីក្រុងប៉េកាំងផងដែរ។ ជាងនេះទៅទៀត ប្រទេសចិនកំពុងដាក់សម្ពាធលើក្រុមហ៊ុនអន្តរជាតិ ឱ្យបោះបង់ចោលការប្រើប្រាស់ផលិតផលពីប្រទេសលីទុយអានីនៅក្នុងការផលិតរបស់ពួកគេ ដើម្បីនាំចេញទំនិញមកទីផ្សារចិន។ បើមិនដូច្នោះទេ ពួកគេអាចប្រឈមនឹងការរឹតបន្តឹងការនាំចូល។ 

ការប៉ះទង្គិចគ្នារវាងចិន និង លីទុយអានីរហូតមកដល់ពេលនេះ ព្រមទាំងឈានដល់ការចាត់វិធានការក្តៅទាំងផ្នែកការទូត និងសេដ្ឋកិច្ច ពីសំណាក់រដ្ឋាភិបាលក្រុងប៉េកាំង គឺធ្វើឡើងនៅក្រោយពេលលីទុយអានី ដែលជាប្រទេសនៅអឺរ៉ុបមួយនេះ បានអនុញ្ញាតឲ្យកោះតៃវ៉ាន់បើកការិយាល័យតំណាងនៅក្នុងប្រទេសរបស់ខ្លួន ក្រោមឈ្មោះថា «តៃវ៉ាន់» ជំនួសឲ្យការប្រើឈ្មោះថា«កោះតៃវ៉ាន់នៃប្រទេសចិន»។

សូមជម្រាបថា អឺរ៉ុបបានចាត់ទុកចំណាត់ការរបស់ប៉េកាំងលើករណីនេះ ជាការគំរាមកំហែងដល់ទីផ្សារតែមួយរបស់សហភាពអឺរ៉ុប ដូច្នេះវាប៉ះពាល់ដល់ពាណិជ្ជកម្មសហភាពអឺរ៉ុបទាំងមូល ប៉ះពាល់ខ្សែសង្វាក់ផ្គត់ផ្គង់របស់អឺរ៉ុបហើយនឹងមានឥទ្ធិពលអវិជ្ជមានលើឧស្សាហកម្មសហភាពអឺរ៉ុបផង ។

ប្រទេសលីទុយអានីបានសម្តែងការសាទរ និងបានថ្លែងអំណរគុណចំពោះការគាំទ្ររបស់សហភាពអឺរ៉ុប។ «ប្រតិកម្មនេះជាសារច្បាស់ៗមួយដល់ចិន ថាសហភាពអឺរ៉ុបនឹងមិនអត់ឱនឡើយចំពោះចេតនាដាក់សម្ពាធសេដ្ឋកិច្ចក្រោមហេតុផលនយោបាយ។ យ៉ាងណាមិញ មិនទាន់មានការឆ្លើយតបណាមួយពីប្រទេសចិននោះទេ ជុំវិញបញ្ហានេះ យើងរង់ចាំមើលបន្តទៀត!៕

None



អត្ថបទបន្ទាប់


ថៃចាប់ផ្ដើមបើកទទួលពលករខ្មែរ ២២៦នាក់ នៅសប្តាហ៍ក្រោយ

ប្រទេសថៃក្បែរខាងកម្ពុជាបានចាប់ផ្ដើមបើកទទួលពលករខ្មែរឲ្យចូលធ្វើការនៅក្នុងប្រទេសខ្លួនជាបណ្ដើរៗឡើងវិញហើយ បន្ទាប់ពីរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ…

រុស្សីថាការឆ្លើយតបរបស់អាមេរិក និងអង្គការណាតូ មិនបានបង្ហាញឆន្ទៈដោះស្រាយវិបត្តិអ៊ុយក្រែនឡើយ

ក្រោយសហរដ្ឋអាមេរិក និងអង្គការណាតូបានការឆ្លើយតបនឹងសំណើរបស់រុស្សីកាលពីថ្ងៃពុធ ឃើញថា ទីក្រុងម៉ូស្កូនៅថ្ងៃព្រហស្បតិ៍ទី២៧មករា បានចេញមកអះអាងថ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ