ចរន្តសេដ្ឋកិច្ចកម្ពុជា

អ្នកជំនាញ មើលឃើញពីសញ្ញាវិលទៅរកប្រក្រតីភាពនៃចរន្តសេដ្ឋកិច្ចកម្ពុជា ក្រោយចរន្ដទេសចរណ៍ផ្ទៃក្នុងស្ទុះកើនខ្លាំង


អ្នកជំនាញទេសចរបានអះអាងថា ការវិលទៅរកប្រក្រតីភាពនៃសម្ទុះកំណើនសេដ្ឋកិច្ចកម្ពុជាកំពុងបង្ហាញពីភាពល្អប្រសើរកាន់តែច្រើន ខណៈដែលចរន្ដទេសចរណ៍ផ្ទៃក្នុងកំពុងក្លាយជាកត្តាជំរុញពីក្រោយដ៏សំខាន់មួយផងដែរ។
ទិដ្ឋភាពថតពីលើអាកាស នៅថ្ងៃបុណ្យអុំមុនព្រះរាជវាំង

នៅ​អំឡុង​ឈប់​សម្រាប់​បុណ្យអុំទូក​កាលពី​ស​ប្ដា​ហ៍​មុន​នេះ ពោល​គឺ​គិត​ចាប់ពី​ថ្ងៃ​ទី​១៨ ដល់​ថ្ងៃ​ទី​២១ ខែវិច្ឆិកា សម្ទុះ​កំណើន​ភ្ញៀវ​ទេសចរ​ផ្ទៃក្នុង​បាន​ហក់​ឡើង​ដល់​ទៅ​ជាង ១​លាន​នាក់​ឯណោះ នៅ​តាម​តំបន់​រមណីយដ្ឋាន​ទេសចរណ៍​នានា​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា ខណៈ​ដែល​ថ្មី​ៗ​នេះ​ទៀត​សោត​រាជរដ្ឋាភិបាល​ក៏​បាន​បើក​ឲ្យ​ទេសចរ​ចាក់​វ៉ាក់សាំង​អាច​ធ្វើ​ដំណើរ​ចូល​មក​កាន់​កម្ពុជា​ដោយ​មិន​ចាំបាច់​ធ្វើ​ច​ត្តា​ឡី​ស័ក​នោះ​ឡើយ​។

ក្រសួងទេសចរណ៍​បាន​កត់សម្គាល់​ឃើញ​ថា នា​ឱកាស​បុណ្យអុំទូក ហាក់​មាន​មនុស្ស​ម្នារ​យ៉ាងច្រើន​បាន​ចេញ​ដើរ​កម្សាន្ត បើ​ប្រៀប​នឹង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ កាលពី​ពេល​កន្លង​ទៅ មានការ​កើនឡើង​រហូត​ជិត​២៦% ឯណោះ​។ ឯកឧត្តម តុ​ប សុ​ភ័ក អ្នកនាំពាក្យ​ក្រសួងទេសចរណ៍ បាន​គូសបញ្ជាក់​ប្រាប់​សារព័ត៌មាន​ខេ​ម​បូ​ណូ​មី​ស​ថា លំហូរ​ភ្ញៀវ​ទេសចរ អំឡុង​ពិធីបុណ្យ​អុំទូក ជា​ឱកាស​ដ៏​ប្រសើរ​ក្នុង​ការ​ឈាន​ទៅ​រក​ភាព​ប្រសើរ​ឡើង​វិញ​នៃ​សេដ្ឋកិច្ចជាតិ និង​សេដ្ឋកិច្ច​មូលដ្ឋាន​ទាំងមូល​។ ជាមួយ​គ្នា​នេះ ឯកឧត្តម បាន​បញ្ជាក់​ទៀត​ថា រហូត​មក​ដល់​ពេល​នេះ សន្ទុះ​នៃ​ទេសចរ​បរទេស​ដែល​ចូល​មក​កម្ពុជា នៅ​មាន​ចំនួន​តិចតួច​នៅឡើយ ក៏​ប៉ុន្តែ ជុំវិញ​ការ​ចេញ​ដើរ​កម្សាន្ដ​របស់​ប្រជាពលរដ្ឋ​កម្ពុជា អំឡុង​ពិធីបុណ្យ​អុំទូក ក៏​បាន​បង្ហាញ​ពី​ភាព​វិជ្ជមាន ក៏​ដូច​ជា បង្កើន​នូវ​ទំនុកចិត្ត​ដល់​ភ្ញៀវ​ទេសចរ​បរទេស​ដែល​មាន​បំណង​ចូល​មក​កម្ពុជា ផង​ដែរ​។ 

ជាមួយ​គ្នា​នេះ​ដែរ ក្រុម​អ្នកជំនាញ​នៅ​ក្នុង​វិស័យ​ទេសចរ បាន​អះអាង​ដែរ​ថា សន្ទុះ​នៃ​ការ​ដើរហើរ​របស់​ទេសចរ​ក្នុងស្រុក គឺ​បាន​ជះ​ឥទ្ធិពល​វិជ្ជមាន​ដល់​ផែនការ​ស្ដារ​ឡើង​វិញ និង​ឈាន​ទៅ​រក​ការ​បើក​សង្គម​សេដ្ឋកិច្ច​ពេញលេញ​ឡើង​វិញ​។ មិនតែប៉ុណ្ណោះ សម្ទុះ​កំណើន​ទេសចរ​ផ្ទៃក្នុង ក៏​ត្រូវ​បាន​អ្នកជំនាញ​ចាត់​ទុក​ថា គឺជា​ផ្នែក​មួយ​ជួយ​បង្កើន​ទំនុកចិត្ត​ដល់​ទេសចរ​បរទេស ដែល​មាន​បំណង​ចូល​មក​កម្សាន្ត​នៅ​កម្ពុជា​ផង​ដែរ​។​ក៏​ប៉ុន្តែ កម្ពុជា នៅ​តែ​ត្រូវការ​ពេលវេលា​បន្ថែម​ទៀត ដើម្បី​វិល​ទៅ​រក​ស្ថានភាព​ដូច​ដើម​មុន​ពេល​កម្ពុជា​មានការ​រាតត្បាត​ជំងឺ​កូ​វី​ដ​-១៩​។

យោង​តាម​របាយការណ៍​របស់​ក្រសួងទេសចរណ៍ បាន​បង្ហាញ​ថា ក្នុង​ចំណោម​ភ្ញៀវ​ទេសចរ​ផ្ទៃក្នុង​ជាង​១​លាន​នាក់ ដែល​បាន​ចេញ​ដើរ​កម្សាន្ដ​នា​ឱកាស​ឈប់​សម្រាក ៤​ថ្ងៃ​នៅ​ស​ប្ដា​ហ៍​មុន​នេះ រាជធានី​ភ្នំពេញ គឺ​ទទួល​បាន​មាន​ទេសចរ​ច្រើន​ជាងគេ​បំផុត​រហូត​ជាង​២០​ម៉ឺន​នាក់ បន្ទាប់​មក​គឺ​ខេត្ត​ព្រះ​សីហ​នុ មាន​ទេសចរ​ដើរ​កម្សាន្ត​ច្រើន​ជាងគេ​រហូត​១៤​ម៉ឺន​៥​ពាន់​នាក់​, ខេត្តសៀមរាប​ប្រមាណ​១៤​ម៉ឺន​នាក់​, ខេត្តកំពត​ប្រមាណ​១០​ម៉ឺន​នាក់ និង​ខេត្ត​កែប មាន​ជាង​៩​ម៉ឺន​នាក់​៕ 

None



អត្ថបទបន្ទាប់


កម្ពុជានឹងទទួលរងអាកាសធាតុចុះត្រជាក់ក្រោម១៨°Cចាប់ពីខែធ្នូរហូតដល់ខែកុម្ភៈឆ្នាំ២០២២

នៅដើមខែធ្នូខាងមុខនេះរហូតដល់ខែកុម្ភៈឆ្នាំ២០២២ កម្ពុជានឹងទទួលរងឥទ្ធិពលនៃការប្រែប្រូលអាកាសធាតុ ដែលធ្វើឲ្យចុះត្រជាក់ខ្លាំងដល់ក្រោម ១៨ អង្សាសេ…

អ្នកជំនាញពន្យល់ពីកត្តាធ្វើឲ្យការនាំចេញទំនិញពីកម្ពុជាទៅសិង្ហបុរីធ្លាក់ចុះជាង៩៥% ខណៈការនាំចូលកើនជាង៩០០%

ការនាំចេញទំនិញពីកម្ពុជាទៅកាន់ទីផ្សារសិង្ហបុរី មានការធ្លាក់ចុះយ៉ាងគំហុគរហូតដល់ជាង៩៥% នៅ១០ខែក្នុងឆ្នាំ២០២១ ខណៈដែលការនាំចូលពីសិង្ហបុរី…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ