បើតាមប្រកាសព័ត៌មានរបស់ Facebook ការបង្កើតមជ្ឈមណ្ឌលព័ត៌មានសំខាន់ៗនេះ គឺសម្រាប់ប្រជាពលរដ្ឋកម្ពុជាប្រើប្រាស់ ដើម្បីស្វែងរកព័ត៌មានថ្មីៗ និងចុងក្រោយបំផុត ព្រមទាំងប្រភពព័ត៌មានអាចជឿទុកចិត្តបាន ពីអាជ្ញាធរសុខាភិបាល ក៏ដូចជា ការណែនាំផ្សេងៗ ដែលអាចឲ្យពួកគាត់អនុវត្តតាម ដើម្បីអាចរក្សាសុខភាពល្អ និងជួយគាំទ្រដល់ក្រុមគ្រួសារ និងសហគមន៍របស់ពួកគាត់។
មជ្ឈមណ្ឌលព័ត៌មានកូវីដ-១៩ ដែលស្ថិតនៅលើប្រអប់ព័ត៌មាន (News Feed) នឹងប្រមូលផ្តុំទៅដោយព័ត៌មានថ្មីៗអំពីវីរុសកូវីដ-១៩ និងការណែនាំផ្សេងៗពីអាជ្ញាធរសុខាភិបាលជាតិ និង អន្តរជាតិ ដើម្បីដាក់ព័ត៌មានទាំងនោះក្នុងកន្លែងតែមួយ។ មាតិការព័ត៌មានទាំងនោះអាចរកបានជាង ៤០ភាសាផ្សេងៗគ្នា ដើម្បីផ្តល់ភាពងាយស្រួលតាមដែលអាចធ្វើទៅបាន។
ផ្នែកខាងលើនៃមជ្ឈមណ្ឌលនេះរួមមាន មានព័ត៌មានថ្មីៗប្រចាំថ្ងៃអំពីស្ថិតិសំខាន់ៗ និងចំណងជើងព័ត៌មានដ៏គួរឲ្យ ចាប់អារម្មណ៍ៗទូទាំងពិភពលោក និងទូទាំងតំបន់។
មជ្ឈមណ្ឌលនេះ ក៏នឹងប្រមូលផ្តុំទៅដោយការណែនាំដ៏ល្អបំផុតនានាទៅលើការកំណត់គម្លាតក្នុងសង្គម វិធីការពារ និងការណែនាំ ដែលត្រូវធ្វើផងដែរ នៅពេលដែលអ្នកមានអារម្មណ៍មិនស្រួលខ្លួន។ អ្នកប្រើប្រាស់ អាចជ្រើសរើសធ្វើការតាមដានមជ្ឈមណ្ឌលនេះ ដើម្បីទទួលបានការបញ្ជាក់ឲ្យដឹងមុននូវព័ត៌មានថ្មីៗ នានាពីអាជ្ញាធរសុខាភិបាល នៅលើ News Feed របស់ខ្លួន។
លោក Mark Zuckerberg ស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុន Facebook មានប្រសាសន៍ថា៖ «ចំណុចជាអាទិភាព និងការយកចិត្តទុកដាក់ជាចម្បងសម្រាប់យើង គឺការធ្វើឲ្យប្រាកដចិត្តថា ប្រជាពលអាចមានភាពងាយស្រួលក្នុងការទទួល បានដ៏គួរឲ្យជឿទុក ពីប្រភពសុខាភិបាលដែលអាចទុកចិត្តបាន»។
លោក Zuckerberg បានបន្ថែមទៀតថា៖ «ក្រោមកិច្ចសហប្រតិបត្តិការណ៍ជាមួយនឹងដៃគូសុខាភិបាលជាច្រើនរបស់យើង យើងបានបង្កើតឡើងនូវមជ្ឈមណ្ឌលព័ត៌មានវីរុសកូរ៉ូណាមួយដែលយើងនឹងបង្ហាញនៅលើគណនី Facebook របស់ គ្រប់គ្នា។ យើងនឹងចាប់ផ្តើមដាក់ឲ្យដំណើរការនូវកម្មវិធីនេះនៅកន្លែងជាច្រើនទៀត ទូទាំងសហអាមេរិក និងអឺរ៉ុប ក្នុងរយៈ ពេល២៤ម៉ោងទៀត ក៏ដូចជាកន្លែងជាច្រើនផ្សេងទៀតក្នុងពេលខាងមុខ។ គោលដៅនៅទីនេះគឺការដាក់បង្ហាញព័ត៌មាន ដែលអាចជឿទុកចិត្តបាន ពីអង្គភាពនានា ដូចជាពីមជ្ឈមណ្ឌលគ្រប់គ្រងជំងឺ និងអង្គការសុខភាពពិភពលោក នៅពីមុខ គ្រប់គ្នា ដែលប្រើប្រាស់សេវារបស់យើង»៕