
អគ្គិភ័យនេះ ដែលបានកើតឡើងនៅព្រឹកថ្ងៃសុក្រ ត្រូវបានពន្លត់រលត់វិញ ហើយជនរងគ្រោះ៤នាក់បានត្រូវគេជម្លៀសយកទៅកាន់មន្ទីរពេទ្យដែលនៅជិតៗនោះ ។
ហេតុការណ៍អគ្គិភ័យនេះកើតឡើងចំពេលដែលប្រទេសឥណ្ឌាកំពុងជួបប្រទះរលកទីពីរនៃការឆ្លងរាលដាលជំងឺកូវីដ-១៩ ដែលបានបណ្ដាលឲ្យមន្ទីរពេទ្យកកកុញទៅដោយអ្នកជំងឺ ដែលនាំឲ្យខ្វះខ្យល់អុកស៊ីសែន គ្រែព្យាបាលសង្គ្រោះបន្ទាន់ និងម៉ាស៊ីនជំនួយផ្លូវដង្ហើម ។
គ្រាន់តែនៅថ្ងៃសុក្រនេះមួយថ្ងៃ ឥណ្ឌាបានកត់ត្រាចំនួនករណីឆ្លងកូវីដ-១៩ថ្មី ចំនួនជាង ៣សែន ៣ម៉ឺននាក់ ដែលជាកំណត់ត្រាខ្ពស់ជាងគេបំផុតនៅលើពិភពលោកបើគិតក្នុងមួយថ្ងៃ ។ ករណីឆ្លងសរុបបានកើនឡើងដល់ជាង ១៦លាននាក់ហើយ ។ ចំនួនអ្នកស្លាប់ប្រចាំថ្ងៃ កើនឡើងដល់ជាង ២ពាន់ ២រយនាក់ ក្នុងមួយថ្ងៃ ៕