ថៃបើកកោះភូកេត

បើកកោះភូកេតមួយថ្ងៃ ថៃទទួលបានអ្នកដំណើរ ៣៦៦នាក់


មួយថ្ងៃដំបូងនៃការបើកទទួលភ្ញៀវទេសចរអន្តរជាតិ ដែលបានចាក់វ៉ាក់សាំងរួចឲ្យចូលមកកម្សាន្ដនៅកោះកេត ថៃទទួលបានអ្នកដំណើរសរុប ៣៦៦នាក់ ក្នុងនោះ អ្នកដំណើរដែលចូលមកប្រទេសថៃ ក្រោមគម្រោងពិសេសបើកកោះភូកេត (Phuket Sandbox) មានចំនួន ៣២២នាក់។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មាន បាងងកកប៉ុស្ដិ៍របស់ថៃ។
បើកកោះភូកេតមួយថ្ងៃ ថៃទទួលបានអ្នកដំណើរ ៣៦៦នាក់ (រូបភាព៖ Reuters)
ដោយ

បន្ទាប់ពីការដាក់ចេញនូវគម្រោង Phuket Sandbox ប្រទេសថៃ​បានស្វាគមន៍ភ្ញៀវទេសចរដែលបាន​ចាក់វ៉ាក់សាំងរួច ​ឱ្យចូលកំសាន្តនៅកោះភូកេត ដោយមានការលើកលែង​ការធ្វើចត្តាឡីស័ក។ ក្រសួងទេសចរណ៍​ និងកីឡាបាននិយាយថា រយៈពេល ១៤ថ្ងៃដំបូងនៃគម្រោង Phuket Sandbox នឹងក្លាយជាការសាកល្បងសំខាន់មួយក្នុងការទទួលភ្ញៀវទេសចរ និងដើម្បីត្រួសត្រាយផ្លូវទៅកាន់បើកតំបន់កម្សាន្ដ​ផ្សេងទៀតនៅ​ភាគខាងត្បូង​ប្រទេសថៃ។

កាលពីថ្ងៃទី០១ ខែកក្កដា លោក Phiphat Ratchakitprakarn រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងកីឡាបានមានប្រសាសន៍ថា ភ្ញៀវទេសចរ ៥០០នាក់បានកក់សំបុត្រធ្វើដំណើរទៅកោះភូកេត ប៉ុន្តែមានការពន្យារពេលនៃ​ការធ្វើដំណើរខ្លះ។ លោកបានមានប្រសាសន៍បន្តទៀតថា ភ្ញៀវទេសចរមកដល់ត្រូវតែផ្ទៀងផ្ទាត់​ឯកសារ​ធ្វើដំណើរ និងធ្វើ​តេស្តកូវីដ-១៩ ដោយមិន​លើស​ពី​៣០នាទី​ ហើយពួកគេអាចរង់ចាំនៅសណ្ឋាគាររបស់ពួកគេដើម្បីទទួលបានលទ្ធផល។

ភូកេតជាគោលដៅកោះទេសចរណ៍ ដ៏ពេញនិយមបំផុតរបស់ប្រទេសថៃ​បាន​ស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិជាលើកដំបូងបន្ទាប់ពីការផ្អាកអស់រយៈពេល ១៥ខែ។

អភិបាលនៃអាជ្ញាធរទេសចរណ៍ថៃ​ លោកYuthasak Supasorn បានមានប្រសាសន៍ថា អ្នកដំណើរមកដល់ តាមរយៈ​ជើងហោះហើរ​អន្តរជាតិ​ចំនួន ៤ នៅថ្ងៃដំបូង​​មាន​ចំនួន​​សរុប ៣៦៦ នាក់ ដោយមាន ២៥ នាក់ធ្វើដំណើរតាម​អាកាសចរណ៍ ​ Etihad Airways, ១៣៦នាក់ធ្វើដំណើរតាមអាកាសចរណ៍ Qatar Airways, ១៣៧ នាក់ធ្វើដំណើរតាមអាកាសចរណ៍ El Al Israel Airlines និង ៦៨ នាក់ទៀតធ្វើដំណើរតាម​អាកាសចរណ៍សិង្ហបុរី។

តាម​តារាងធ្វើដំណើរ នឹងមានអ្នកដំណើរ​មកដល់ ៤៣៧នាក់ទៀត នៅថ្ងៃសុក្រទី ០២ ខែកក្កដានេះ ខណៈ​អ្នកដំណើរ ២២០នាក់ទៀតគ្រោងនឹងមកដល់នៅថ្ងៃសៅរ៍ និង ៨៨ នាក់ទៀតមកដល់នៅថ្ងៃអាទិត្យ។

រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងកីឡាថៃបាន​លើកឡើងថា បើសិនជា​គ្មានការផ្ទុះរាលដាល​កូវីដ-១៩​នៅលើកោះភូកេតក្នុងរយៈពេល ២សប្ដាហ៍ទេនោះ រដ្ឋាភិបាល​នឹងបន្ដ​គម្រោង​បើក​កោះសាមុយ​មួយទៀត នៅថ្ងៃទី​១៥ ខែកក្កដា បន្ទាប់មកនឹងបើក​កោះក្រាប៊ី និងផាងង៉ា នៅខែ​សីហាខាងមុខ។

បើតាមលោក Phiphat Ratchakitprakarn បញ្ជាក់ថាគម្រោង  Phuket Sandbox មិនអាចបរាជ័យបាននោះ លើសពីនេះទៅទៀតគម្រោងនេះផ្តល់ក្តីសង្ឃឹម និងបង្កើនទំនុកចិត្តដែលធ្វើឱ្យចរន្តសេដ្ឋកិច្ចនៃវិស័យទេសចរប្រទេសនេះត្រឡប់មកវិញ៕


អត្ថបទប្រែសម្រួលដោយ ស៊ើង និមន់ (អ្នកហាត់ការផ្នែកយកព័ត៌មាន​សេដ្ឋកិច្ច)

None



អត្ថបទបន្ទាប់


កូវីដ-១៩ លុកលុយកាន់តែខ្លាំងនៅឥណ្ឌូនេស៊ី ខណៈអាជ្ញាធរដាក់ការរឹតត្បិតបន្ថែម

អាជ្ញាធរឥណ្ឌូនេស៊ីចាប់ផ្តើមរឹតបន្ដឹងបន្ថែមទៀត នូវវិធានការសុវត្ថិភាពនៅលើកោះសំខាន់ៗរបស់ខ្លួនចំនួនពីរ គឹកោះបាលី និង កោះជ្វា ដែលជាកោះមាន…

កម្ពុជានាំចេញស្រូវក្នុងតម្លៃជិត២៨០លានដុល្លារ នៅ៦ខែដំបូងឆ្នាំ២០២១ លើសទឹកប្រាក់នាំចេញអង្ករទៅទៀត

ទំហំទឹកប្រាក់នាំចេញស្រូវពីកម្ពុជាទៅកាន់ទីផ្សារក្រៅប្រទេស នៅ៦ខែដំបូង​ឆ្នាំ២០២១​សម្រេចបាន​ដល់ទៅ​ប្រមាណជិត ២៨០លានដុល្លារអាមេរិក ខណៈដែល​កា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ