រកឃើញករណីថ្មិកូវីដ១៩

កម្ពុជារកឃើញអ្នកឆ្លង Covid-19 ចំនួន ០២ករណីបន្ថែមទៀតហើយ! ខណៈករណីឆ្លងសរុបកើនដល់៥៣ ករណីហើយ!


ក្រសួងសុខាភិបាល បានប្រកាសនៅយប់ថ្ងៃទី ២១ ខែមីនានេះថា បានរកឃើញអ្នកឆ្លងមេរោគ Covid-19 ចំនួន ០២ករណី បន្ថែមទៀត ខណៈដែលសរុបទាំងករណីចាស់ គឺចំនួនអ្នកឆ្លងមេរោគ Covid-19 ដែលកម្ពុជាបានរកឃើញ មានចំនួន ៥៣ ករណីហើយ។
រូបតំណាង! ការឆ្លង​រាលដាល​នៃ​វីរុស​ កូវីដ១៩ នៅកម្ពុជា
ដោយ

បើ​តាម​ក្រសួងសុខាភិបាល ករណី ចំនួន ០២​ករណី​ថ្មី​នេះ  គឺ​កើត​មាន​លើ​បុរស​ទេសចរណ៍​ជនជាតិ​បារាំង នៅ​ខេត្ត​ព្រះ​សីហ​នុ  ដោយពេល​នេះ បុរស​ទាំង​០២​នាក់​នេះ ត្រូវ​បាន​ដាក់​ឲ្យ​ព្យាបាល​នៅ​មន្ទីរ​ខេត្ត​ព្រះ​សូ​ហ​នុ​ហើយ​។ នៅ​ក្នុង​លិខិត​របស់​ក្រសួងសុខាភិបាល​ដដែល​នេះ​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា សុខ​ស្ត្រី​ជា​ជនជាតិ​អង់គ្លេស​ពិការ មាន​លទ្ធផល​តេស្ត​អវិជ្ជមាន​វីរុស​កូ​វី​ដ​១៩ ចំនួន​០២​លើក ហើយនឹង​ត្រូវ​អោយ​ចេញពី​មន្ទីរពេទ្យ​រ៉ូ​យ៉ា​ល់​ភ្នំពេញ​នៅ​ថ្ងៃស្អែក​នេះ​។

មក​ដល់​ម៉ោង​២១​យប់​ថ្ងៃ​ទី​២១ ខែមីនា ឆ្នាំ​២០២០ ករណី​វិជ្ជមាន​វីរុស​កូ​វី​ដ​១៩ សរុប​ទាំងអស់​មាន​ចំនួន​៥៣ នាក់ ស្រី​០៤​នាក់ ប្រុស ៤៩ នាក់ ដែល​ក្នុង​នោះ​មាន​ជនជាតិ​ចិន​ម្នាក់ បារាំង​០២​នាក់ អង់គ្លេស ០៣​នាក់ កា​ណា​ដា​ម្នាក់ ប៊ែ​ល​ហ្សិ​ក​ម្នាក់ ម៉ាង​ឡេ​ស៊ី​១២​នាក់ ខ្មែរ​៣១​នាក់​។ ក្នុង​នោះ​អ្នក​ដែល​ត្រលប់​មក​ពី​ចូលរួម​ពិធី​សាសនា​នៅ​ម៉ា​ឡេ​ស៊ី​២៥​នាក់​និង​ស្ត្រី​០២​នាក់​ទៀត ដែល​បាន​ឆ្លង​ពី​ប្តី​មក​ពី​ម៉ា​ឡេ​ស៊ី​៕ 

None



អត្ថបទបន្ទាប់


ឯកឧត្តម អូ​ស្មាន ហា​ស្សាន់៖ កម្មវិធីជួបជុំសាសនាធំៗរបស់ឥស្លាមបានសម្រេចលុបចោលអស់ហើយ

ក្រោយរកឃើញថា មានបុរសជនជាតិខ្មែរឥស្លាម២៣នាក់បានឆ្លងជំងឺកូវីដ១៩ ក្នុងចំណោមបុរសជនជាតិខ្មែរឥស្លាមទាំង៧៩នាក់ដែលមកពីបានម៉ាឡេស៊ី កម្មវីធីសា…

ថៃប្រកាសបិទច្រកព្រំដែនរវាងកម្ពុជាស្ទើរតែទាំងអស់ដោយសារ កូវីដ១៩!

ដោយសារការរីករាលដាលកាន់តែខ្លាំងឡើង នៃជំងឺកូវីដ១៩ អាជ្ញាធរកម្ពុជានិងថៃ បានសម្រេចចិត្តរួមគ្នាបិទចក្រព្រំដែន ដោយហាមការចេញចូលរបស់ពលរដ្ឋរៀង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ