កិច្ចប្រជុំកំពូល G20

មេដឹកនាំក្រុមប្រទេសរីកចម្រើនទាំង២០ នឹងបើកកិច្ចប្រជុំកំពូលចុងសប្ដាហ៍នេះ ខណៈកំពូលមេដឹកនាំចិននឹងចូលរួមតាមប្រព័ន្ធវីដេអូ


មេដឹកនាំកំពូលៗនៃបណ្ដាប្រទេសរីកចម្រើនទាំង២០ ឬ ហៅកាត់ថា G20 នឹងបើកកិច្ចប្រជុំកំពូលរបស់ខ្លួនមួយនៅទីក្រុងរ៉ូម ប្រទេសអ៊ីតាលី នៅថ្ងៃទី ៣០-៣១ខែតុលានេះ ដោយក្នុងនោះ កំពូលមេដឹកនាំប្រទេសរីកចម្រើនទាំង២០ រួមទាំងលោកចូបៃឌិន ប្រធានាធិបតីអាមេរិកផង នឹងធ្វើដំណើរទៅដោយផ្ទាល់ជជែកទល់មុខគ្នាក្នុងកិច្ចប្រជុំកំពូលនេះ។
G20 បើកកិច្ចប្រជុំកំពូលរបស់ខ្លួនមួយនៅទីក្រុងរ៉ូម ប្រទេសអ៊ីតាលី នៅថ្ងៃទី ៣០-៣១ខែតុលានេះ
ដោយ

ប៉ុន្ដែ ក្នុងនោះ ក៏មានកំពូលមេដឹកនាំប្រទេសខ្លះដូចជាមេដឹកនាំចិន រុស្ស៊ី និង ជប៉ុនជាដើម មិនបានទៅចូលរួមដោយផ្ទាល់នោះទេ ប៉ុន្ដែបានត្រឹមចូលរួមតាមប្រព័ន្ធវីដេអូតែប៉ុណ្ណោះ។ នេះបើតាមសេចក្ដីរាយការណ៍ពីសារព័ត៌មានអន្តរជាតិធំៗជាច្រើន។

ក្រសួងការបរទេសចិនបានប្រកាសនៅថ្ងៃសុក្រនេះថា ប្រធានាធិបតីចិន លោក ស៊ី ជីនពីង  នឹងចូលរួមក្នុងកិច្ចប្រជុំ G20 នៅចុងសប្ដាហ៍នេះ តាមរយៈប្រព័ន្ធវីដេអូ ហើយលោកស៊ី ជីន ពីង ក៏នឹងមានការថ្លែងសុន្ទរកថានៅក្នុងកិច្ចប្រជុំនេះផងដែរ។ មែនទែនទៅ បុរសខ្លាំងរដ្ឋចិនរូបនេះ មិនបានចាកចេញក្រៅប្រទេសចូលរួមកិច្ចប្រជុំកំពូលៗនានានោះឡើយ រាប់ចាប់តាំងពីដើមឆ្នាំ២០២០មក នៅពេលដែលមានការរីករាតត្បាតខ្លាំងនៃកូវីដ១៩។

ក្រៅតែប្រធានាធិបតីចិនដែលមិនបានទៅចូលរួមដោយផ្ទាល់នៅក្នុងកិច្ចប្រជុំកំពូល G20ហើយនោះ លោកវ៉ាលឌីមៀ ពូទីន ប្រធានាធិបតីរុស្សី និ ងលោក ហ្វូមីអូ កាស៊ី ហ៊ីដា នាយករដ្ឋមន្ត្រីជប៉ុន ក៏នឹងមិនបានទៅចូលរួមដោយផ្ទាល់នោះដែរ ពោលគឺបានត្រឹមចូលរួមប្រជុំតាមប្រព័ន្ធវីដេអូ ដូចប្រធានាធិបតី ចិន ដូចគ្នាដែរ។

កិច្ចប្រជុំកំពូលប្រទេសឧស្សាហកម្មរីកចម្រើនទាំង២០  G20 នៅឆ្នាំនេះ នឹងមានការជជែកគ្នាជាចម្បងទាក់ទងទៅនឹងបញ្ហាប្រែប្រួលអាកាសធាតុ ខណៈដែលក្រុមប្រទេសរីកចម្រើនទាំង២០នេះ គឺមានចំណែកដល់ទៅ ៨០% ដែលបានបំភាយឧស្ម័នកាបូនដល់ពិភពលោក ហើយកិច្ចប្រជុំកំពូល G20នេះ គឺជាជំហានសំខាន់មួយ មុនពេលកិច្ចប្រជុំកំពូលអាកាសធាតុ COP26 របស់អង្គការសហប្រជាជាតិ ដែលនឹងត្រូវធ្វើឡើងនៅក្នុងប្រទេសស្កុតឡែន នៅថ្ងៃអាទិត្យសប្ដាហ៍នេះដែរ ៕
None



អត្ថបទបន្ទាប់


អភិបាលខេត្តកំពត ហាមការពិឃាតសាច់យកសាច់នៅក្នុងថ្ងៃសីល

មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី ២៩ ខែតុលា បានដាក់ចេញលិខិតមួយដោយមានការណែនាំ មិនឲ្យមានការសម្លាប់សត្វយកសាច់ជារៀងរាល់ថ្ងៃសី…

ក្រុមហ៊ុនផលិតឱសថអាមេរិក Merck រំពឹងរកចំណូលបាន ៧ ពាន់លានដុល្លារ ពីការលក់ថ្នាំគ្រាប់ព្យាបាលកូវីដ-១៩ រហូតដល់ឆ្នាំ២០២២

ក្រុមហ៊ុនផលិតឱសថអាមេរិក Merck បានអះអាងថា ការលក់ថ្នាំគ្រាប់ព្យាបាលកូវីដ ១៩ របស់ខ្លួនអាចរកប្រាក់ចំណូលបានចន្លោះពី ៥ ពាន់លានដុល្លារទៅ ៧ …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ