សួនទឹកកម្សាន្ដធំជាងគេនៅអាស៊ាន

សួនទឹកធំជាងគេនិងដំបូងបង្អស់នៅកម្ពុជា នឹងបើកដំណើរការឲ្យចូលកម្សាន្ដនៅពាក់កណ្ដាលខែសីហាខាងមុខនេះហើយ!


ជាថ្មីម្ដងទៀត ថ្នាក់ដឹកនាំជាន់ខ្ពស់ក្រុមហ៊ុនសាងសង់សួនទឹក ហ្គាឌិន ស៊ីធី វ៉តធើផាក ដែលគេស្គាល់ថា ជាសួនទឹកកម្សាន្ដដំបូងគេបង្អស់នៅកម្ពុជា និងធំជាងគេនៅអាស៊ាន បានបង្ហើបឲ្យដឹងថា នឹងបើកដំណើរការសួនទឹកនេះឲ្យភ្ញៀវចូលលេងកម្សាន្ដនៅក្នុងពាក់កណ្ដាលខែសីហាខាងមុខនេះហើយ ខណៈដែលកន្លងមកសួនទឹកនេះ ក៏ធ្លាប់បានប្រកាសបើកដំណើរការម្ដងជាពីរដងមកហើយដែរ តែបានអាក់ខានទៅវិញ។
សួនទឹកធំជាងគេនិងដំបូងបង្អស់នៅកម្ពុជា នឹងបើកដំណើរការឲ្យចូលកម្សាន្ដនៅពាក់កណ្ដាលខែសីហាខាងមុខនេះហើយ!
ដោយ

សួនទឹកហ្គាឌិនស៊ីធី​វ៉តធើផាកនេះ ដែល​ត្រូវបាន​សាងសង់ឡើង នៅលើ​ផ្ទៃដី ជិត​៧ហិកតា នៅតំបន់​ភាគខាងជើង រាជធានីភ្នំពេញ ចម្ងាយ​ប្រហែលជាង​១៥​គីឡូម៉ែត្រ​ ពីរាជធានីភ្នំពេញ ពោលគឺ ស្ថិតនៅលើ​ទឹកដីទីក្រុងរណប​អ្នកឧកញ៉ា លី យ៉ុងផាត់ ក្បែរនឹង​សួនសត្វ​ភ្នំពេញ​ សាហ្វារី ។ គម្រោង​សួនទឹកដ៏​ធំជាងគេ​នៅអាស៊ានមួយនេះ បាន​ចុះបញ្ជី​ដើមទុន​​វិនិយោគ​សាងសង់​ក្នុងទឹកប្រាក់​ប្រមាណ ៥៥លាន​ដុល្លារអាមេរិក នៅ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ស៊ី ឌី ស៊ី ហើយវាត្រូវ​បាន គេដឹងថា ជាការ​វិនិយោគ​សាងសង់​ដោយឯកឧត្តម​អ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃក្រុមហ៊ុន អិល វ៉ាយ ភី គ្រុប ដែលជាក្រុមហ៊ុន​វិនិយោគខ្មែរ​ដ៏ធំមួយនៅកម្ពុជា។

យ៉ាងណាក៏ដោយចុះ ចំពោះ​តម្លៃ​សំបុត្រ​ចូល​ទស្សនា​សួនទឹក​កម្សាន្ដ​ ហ្គាឌិន ស៊ីធី វ៉តធើផាកនេះ មិនទាន់ត្រូវបាន​ក្រុមហ៊ុន​បង្ហាញ​ជាសាធារណៈ​នៅឡើយទេ។

អ្នកជំនាញ​ក្នុង​វិស័យ​ទេសចរណ៍​មើលឃើញថា វត្តមាន​របស់​សួនទឹក​ ហ្គាឌិន ស៊ីធី​ វ៉តធើផាក នឹងក្លាយជាផលិត​ផលទេសចរណ៍​ដ៏​ទំនើប និងពេញ​និយម​មួយ​ ដែលមិនត្រឹម​តែទាក់ទាញ​ភ្ញៀវទេសចរ​ក្នុងស្រុក​ប៉ុណ្ណោះទេ តែក៏ទាក់ទាញ​ទេសចរ​បរទេសកាន់តែ​ច្រើនផងដែរ។

លោក ស៊ូរ៉ាឆេត ប៊ូនយ៉ាសីតពិឆៃ ប្រធានគ្រប់គ្រង​គម្រោង​សាងសង់សួន​ទឹក ហ្គាដិនស៊ីធី វ៉តធើផាក​ធ្លាប់បាន​លើកឡើងថា​ លក្ខណៈពិសេស​របស់សួន​ទឹកកម្សាន្ត​ដ៏ធំដំបូង​គេបង្អស់​នៅកម្ពុជា​នេះ មានកន្លែង​សំខាន់ៗ ដូចជា សមុទ្រសិប្បនិម្មិត ដែលទឹករលក​កម្ពស់​៣ម៉ែត្រកន្លះ ទឹកជ្រោះ​ធ្លាក់លើ​ភ្នំសិប្បនិម្មិ​តដ៏ស្រស់ស្អាត កន្លែងរំអិល​ទឹកខ្ពស់ ទឹករាំតាមចង្វាក់ភ្លេង កន្លែង​ក្មេងលេង​ជាច្រើន ទោង រំអិលដ៏ធំបំផុត មាន ស្ទីមកម្តៅ ដ៏ទាក់ទាញ សម្រាប់​ភ្ញៀវទេសចរ​ និងកន្លែងសំខាន់ៗផ្សេងទៀត។

លោក​ឧកញ៉ា សេង ញ៉ក់ នាយក​ក្រុមហ៊ុន អិល វ៉ាយ ភី គ្រុប បានឲ្យដឹងថា ដោយសារតែ​មើលឃើញថា នៅរាជធានី​ភ្នំពេញយើង ក៏ដូចជាប្រទេសខ្មែរយើង ខ្វះកន្លែងកម្សាន្ត​កម្រិតស្តង់ដារ​អន្តរជាតិ​បែបនេះហើយ ទើបក្រុមហ៊ុន​លោក​សម្រេចចិត្ត​សាងសង់​សួនទឹកកម្សាន្ត​ដ៏ធំជាងគេ​មួយនេះឡើង។ ឧកញ៉ា សេង ញ៉ក់ អះអាងថា សួនទឹកកម្សាន្ត​ហ្គាដិនស៊ីធី វ៉តធើផាក នេះ គឺជាគម្រោងធំ​ជាងគេទី១​ក្នុងតំបន់​អាស៊ាន ពោលគឺដណ្តើម​តំណែងធំជាងសួនទឹកកម្សាន្ត នៅប៉ាតាយ៉ា ប្រទេសថៃ ដែលមាន​ឈ្មោះថា Cartoon Network Waterpark ​រហូតដល់ទៅ ៥០ភាគរយឯណោះ។ 

សួនទឹកកម្សាន្ត ហ្គាដិនស៊ីធី វ៉តធើផាកនេះ ទទួលសិទ្ធិ​សាងសង់​ដោយក្រុមហ៊ុន វ៉ាយ វ៉តធើ (White Water) ដែលជាក្រុមហ៊ុន​អន្តរជាតិ​ដ៏ល្បីល្បាញនៅលើពិភពលោក ផ្នែកការសាងសង់សួន​ទឹកកម្សាន្តតែម្តង។ សួនទឹកកម្សាន្តនេះ សាងសង់រំលេច​ទៅតាមបែប​រចនាបថ​សម័យអង្គរ​ដែលមានរូបអប្សរា ដំរី បាយ័ន អង្គរវត្ត លាយឡំទៅនឹងរចនាបថសម័យទំនើបមកពីអឺរ៉ុបនិងអាមេរិក ផងដែរ។

ឧកញ៉ា សេង ញ៉ក់ សង្ឃឹមថា សួនទឹកកម្សាន្ដនេះ វាមិនត្រឹមតែ​ទាក់ទាញភ្ញៀវទេសចរ​ក្នុងស្រុក​ប៉ុណ្ណោះទេ ​វាក៏នឹងទាក់ទាញភ្ញៀវទេសចរ​ពីក្រៅប្រទេស​មកកម្សាន្ត​នៅប្រទេស​កម្ពុជាយើងផងដែរ។ ហើយនៅពេលនោះ អ្នករស់នៅភ្នំពេញ​និងតាម​បណ្តាខេត្ត​នានាក្នុង​ប្រទេស​មិនចាំបាច់ចំណាយពេលវេលា និងថវិកាច្រើនដើម្បីធ្វើដំណើរកម្សាន្តទៅក្រៅស្រុកនោះដែរ។

លោកបានបញ្ជាក់បន្ថែមថា ក្រុមហ៊ុននឹងធ្វើឲ្យកន្លែងនេះក្លាយជាចំណុចទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ពោលជាតំបន់ទេសចរណ៍ដ៏សំខាន់សម្រាប់រាជធានីភ្នំពេញ ក៏ដូចជាប្រទេសកម្ពុជា និងអន្តរជាតិ ផងដែរ៕

None



អត្ថបទបន្ទាប់


ប្រយ័ត្ន! នៅថៃ មាសឡើងថ្លៃខ្លាំងពេក ករណីលក់មាស​ក្លែងក្លាយកើនឡើង!

នៅប្រទេសថៃជិតខាងកម្ពុជា ខណៈ​ដែល​តម្លៃ​មាស​បន្តឡើង​ថ្លៃខ្លាំង ចំនួនករណីបណ្ដឹង​ក៏បាន​កើនឡើង​ទាក់ទិននឹង​ការ​លក់​មាស​ក្លែងក្លាយ​ ដែលនាំ​ឲ្…

សេដ្ឋវិទូ S&P ថា ដើម្បីជួយរុញសេដ្ឋកិច្ច រដ្ឋាភិបាលនានា​គ្មានជម្រើស​អ្វីក្រៅតែពី​ការ​បង្កើន​ចំណាយ​ថវិកា​ជាតិ​ឡើយ

សេដ្ឋវិទូ​មួយរូប​មកពី​ S&P Global Ratings ដែល​ជា​ទីភ្នាក់ងារ​វាយតម្លៃ​ចំណាត់ថ្នាក់​ឥណទាន​ដ៏ធំបំផុត​មួយ​នៅលើ​ពិភព​លោក បាន​និយាយថា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ