កូវីដ១៩ នៅ​កម្ពុជា

ប៉ះពាល់​ដោយ​វីរុស​កូវីដ​១៩ សារព័ត៌មាន Globe អំពាវនាវ​រក​ជំនួយ​ហិរញ្ញវត្ថុ​ស្ម័គ្រ​ចិត្ត​ពី​សារធារណជន


សារព័ត៌មាន​ភាសា​អង់គ្លេស Southeast Asia Globe បាន​អំពាវនាវ​រក​ជំនួយ​ហិរញ្ញវត្ថុ​ដោយ​ស្ម័គ្រ​ចិត្ត​ពី​អ្នក​អាន​របស់​ខ្លួន នៅ​ក្នុង​សប្តាហ៍​នេះ ដើម្បី​ឱ្យ​ស្ថាប័ន​ខ្លួន​អាច​បន្ត​ធ្វើសេចក្ដី​រាយការណ៍​ព័ត៌មាន​ដោយ​ឯករាជ្យ​រហូត​បាន​ដល់​ដាច់​ឆ្នាំ​នេះ ដោយ​អះអាង​ថា ខ្លួន​បាន​ទទួល​រង​ផល​ប៉ះពាល់​ដោយសារ​ការ​រីករាល​ដាល​នៃ​វីរុស​កូវីដ១៩។
Screenshot រូបភាព​ខាងមុខ​នៃ​​គេហ​ទំព័រ​សារព័ត៌មាន Southeast Asia Globe។
ដោយ

ការ​អំពាវនាវ​ឱ្យ​មាន​ការគាំទ្រ​ដែល​ត្រូវ​បាន​ចែកចាយ​ពេញ​បណ្តាញ​សង្គម បាន​សរសេរ​ដូច្នេះ “បច្ចុប្បន្ន ជំងឺ​​រាតត្បាត​កូវីដ​១៩ កំពុង​រំខាន​ដល់​ការរស់នៅ​ប្រចាំ​ថ្ងៃ​នៅ​ជុំវិញ​ពិភពលោក។ នៅឯ Southeast Asia Globe យើង​ប្តេជ្ញា​ចិត្ត​ចំពោះ​បេសកកម្ម​របស់​យើង ក្នុង​ការ​យកព័ត៌មាន​នៅ​ក្នុង​តំបន់ ​ដែល​​លើកកម្ពស់​ឱ្យ​មាន​ថ្ងៃ​ស្អែកដែលទទួលបានដំណឹងច្រើងជាងមុន មានបរិយាប័ន្ន និង​ប្រកប​ដោយ​និរន្តរភាព។”

ការអំពាវនាវ​នោះ បាន​សរសេរ​បន្ត​ថា “យើង​មិន​អាច​បន្ត​បេសកកម្ម​របស់​យើង​ ដោយ​មិន​មាន​ការគាំទ្រ​ពី​អ្នក​អាន​​​បានទេ។”

Southeast Asia Globe បាន​និយាយ​ថា អ្នក​អាន​អាច​ចូលរួម​ចំណែក​ជា​ថវិកា​ដោយ​ក្លាយ​ជា​សមាជិក​ប្រចាំ​ឆ្នាំ​របស់​ខ្លួន ហើយ​ដែល​អាច​ជួយ​បាន​ចាប់​ពី១​ដុល្លារ​ឡើង​ទៅ ក៏​ប៉ុន្តែ បើថវិកា​១០​ដុល្លារ ក្នុង​សមាជិក​ម្នាក់ អាច​នឹង​ជួយសារព័ត៌មាន​នេះ​អាច​បន្ត​ការងារ​រហូត​ដល់​ចុង​ឆ្នាំនេះបាន។

ការចូល​ជា​សមាជិក​នេះ អ្នក​អាច​អាន​អត្ថបទ​ដល់​ទៅ​ជាង ៣​ពាន់​អត្ថបទ​ដែល​មាន​តាំង​ពី​ឆ្នាំ២០០៧។

លោក Daniel Marchette នាយក​ចាត់ការ​ទូទៅ​នៃ​ Southeast Asia Globe តាមរយៈ​អ៊ីម៉េល​នៅថ្ងៃ​ទី២៤ ខែ​មីនា ឆ្នាំ២០២០ ទៅកាន់​អ្នក​ដែល​បាន​ចូលរួម​ចំណែក​ថវិកា លោក​បាន​ថ្លែង​អំណរគុណ ហើយ​បាន​អះអាង​ថា ការរួម​ចំណែក​នេះ​ក៏​ជួយ​និយោជិត និង​អ្នកសារព័ត៌មាន​ឯករាជ្យ (freelancers) នៅ​ទូទាំង​តំបន់​ដែល​ទទួលរង​ការលំបាក​យ៉ាង​ខ្លាំង​ក្នុង​កំឡុង​ពេល​ដ៏​លំបាក​ទាំងនេះ។

គិតត្រឹម​ថ្ងៃ​ទី២៥ ខែមីនា ឆ្នាំ​២០២០ ក្រសួង​សុខាភិបាល​កម្ពុជា​បាន​ប្រកាស​ថា មាន​ករណី​ឆ្លង​វីរុស​កូវីដ​១៩ សរុប​ចំនួន ៩៦​ករណី​ ហើយ​ក្នុង​នោះ មាន​ចំនួន ១០​នាក់​ហើយ ដែល​បាន​ជា​សះស្បើយ​គិត​ពី​ខែ​មករា មក​ដល់​បច្ចុប្បន្ន​នេះ៕




អត្ថបទបន្ទាប់


រាជទាយាទនៃចក្រភពអង់គ្លេសព្រះអង្គម្ចាស់ Charles តេស្ដវិជ្ជមាន Covid-19

រាជទាយាទនៃចក្រភពអង់គ្លេស ព្រះអង្គម្ចាស់ Charles ដែលជាបុត្រាច្បងរបស់ម្ចាស់ក្សត្រី Elizabeth II នោះ ត្រូវបានធ្វើតេស្ដ រកឃើញវិជ្ជមាន Covid-19…

ភាគីជប៉ុនប្រាប់កម្ពុជាថា កំពុងខ្វះកម្លាំងពលកម្មជំនាញថែទាំអគារជាង ៣ម៉ឺននាក់

ប្រទេសជប៉ុនកំពុងសម្លឹងកម្លាំងពលកម្មពីប្រទេសកម្ពុជា ក៏ដូចជាកម្លាំងពលកម្មពីប្រទេសផ្សេងទៀត ដើម្បីទទួលយកឲ្យធ្វើការងារនៅជប៉ុន ខណៈដែលប្រទេសជាមិត្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ