ការនាំចេញផ្លែស្រកានាគវៀតណាម

រដូវប្រមូលផលចូលមកដល់ វៀតណាមបារម្ភការនាំចេញស្រកានាគដ្បិតកូវីដ-១៩បង្កផលលំបាកដល់ការនាំចេញ


វៀតណាមផុងខ្លួនកាន់តែខ្លាំងក្នុងវិបត្តិកូវីដ-១៩ និងបានបង្កការលំបាកដល់ការនាំចេញផលិតផលកសិកម្មជាច្រើន ជាពិសេសផ្លែស្រកានាគតែម្ដង ខណៈបច្ចុប្បន្នវៀតណាមកំពុងដល់រដូវកាលប្រមូលផ្លែស្រកានាគនេះ ។ ជាក់ស្ដែង ការនាំចេញផ្លែស្រកានាគ ៨០% នៃការនាំចេញសរុបរបស់វៀតណាមទៅកាន់ទីផ្សារចិន ត្រូវបានដាក់កំហិតយ៉ាងតឹងរឹងនៅតាមច្រកព្រំដែនមួយចំនួន ដើម្បីការប្រុងប្រយ័ត្ន និងអនុវត្តវិធានការសុវត្ថិភាពការពារការឆ្លងរីករាលដានជំងឺកូវីដ-១៩។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VN Express។
បុរសម្នាក់កំពុងប្រមូលផលស្រការនាគវៀតណាម
ដោយ

ចាប់តាំងពីខែកក្កដាមក ខេត្តយូណាន ប្រទេសចិន បានបញ្ឈប់ ការនាំចូលផ្លែ ស្រកានាគពីប្រទេសវៀតណាម ដោយហេតុបារម្ភពីការឆ្លងរីករាលដានកូវីដ១៩។ ទន្ទឹមនឹងនេះ សម្រាប់ទីផ្សារនាំចេញរបស់វៀតណាមទៅកាន់សហភាពអឺរ៉ុប សហរដ្ឋអាមេរិក និងបណ្តាប្រទេសអាស៊ីមួយចំនួនទៀត បានជួបបញ្ហាការដឹកជញ្ជូនឡើងថ្លៃខ្ពស់កប់ពពក ហើយឈ្មួញក៏កំពុងប្រឈមនឹងការប្រកួតប្រជែងខ្លាំងពីសំណាក់ផ្លែឈើពីប្រទេសតៃវ៉ាន់ ថៃ និងម៉ាឡេស៊ីផងដែរ។

ដូចនេះ ដើម្បីពង្រីកទីផ្សារសម្រាប់ផ្លែស្រកានាគរបស់ខ្លួន វៀតណាមកំពុងស្វែងរកវិធីសាស្ត្រក្នុងការជ្រៀតចូលទីផ្សារថ្មី រួមមាន អូស្ត្រាលី និងជប៉ុន។ ក្នុងនោះ លោក តា ឌុកមីញ ទីប្រឹក្សាពាណិជ្ជកម្មនៅស្ថានទូតវៀតណាមប្រចាំនៅប្រទេសជប៉ុនបាននិយាយថា កសិករ និងក្រុមហ៊ុនវៀតណាមគួរតែធានាការដាំដុះ ការប្រមូលផល រួមទាំងការការពារក្នុងការដឹកជញ្ជូន និងនាំចេញដើម្បីរក្សាភាពស្រស់ និងរសជាតិនៃផ្លែស្រកានាគ ទើបអាចពង្រីកទីផ្សារនាំចេញទៅកាន់ប្រទេសផ្សេងទៀតបាន ពិសេសប្រទេសជប៉ុនតែម្ដង។

យ៉ាងណាមិញ លោកបានស្នើឱ្យខេត្តប៊ិញធួន និងខេត្តឡុងអាន ដែលប្រមូលផ្លែស្រកានាគច្រើនបំផុតរបស់ប្រទេសគួរតែពន្លឿនដំណើរការកែច្នៃ និងនាំចេញផ្លែស្រកានាគក្រៀម ក៏ដូចជាផលិតផលផ្សេងទៀតដែលធ្វើពីផ្លែស្រកានាគ ដើម្បីត្រៀមនាំចេញ ខណៈ ខេត្ត ប៊ិញធួន មានផ្ទៃដីដាំដុះស្រកានាគចំនួនប្រមាណជាង ៣ ម៉ឺនហិកតា ដែលទទួលបានទិន្នផលប្រចាំឆ្នាំជាមធ្យម ៦៥ ម៉ឺនតោន។

សូមជម្រាបថា បច្ចុប្បន្នរដ្ឋាភិបាលកំពុងយ៉ាប់យ៉ឺនមែនទែននៅក្នុងវិបត្តិបង្កឡើងដោយមេរោគកូវីដ-១៩ ថ្មីៗនេះដោយដៃម្ខាងត្រូវទប់ទល់នឹងការរាតត្បាតមេរោគកូវីដ-១៩ និងដៃម្ខាងទៀតត្រូវគិតគូរពីរឿងស្ដារសេដ្ឋកិច្ច។ នាយករដ្ឋមន្រ្តីវៀតណាម លោក ផាម មីញជីង បាននិយាយថ្មីៗនេះដែរថា រដ្ឋាភិបាលមិនអាចអនុវត្តវិធានការរឹតត្បិត និងការបិទប្រទេសដោយគ្មានការកំណត់ឡើយ ព្រោះវានឹងបង្កការលំបាកដល់ប្រជាជន និងសេដ្ឋកិច្ច។

ជុំវិញវិបត្តិកូវីដ១៩នៅវៀតណាមបានធ្វើឱ្យពលរដ្ឋវៀតណាមជាច្រើនបានបាត់បង់ការងារ ជាក់ស្ដែងក្នុងចំណោមមនុស្សជិត ៧ម៉ឺននាក់ មានដល់ទៅ ៦២%ហើយ បានបាត់បង់ការងារ ៕

អត្ថបទ៖ ស៊ើង និមល់

None



អត្ថបទបន្ទាប់


ក្រុមហ៊ុនយក្សចិន«អាលីបាបា»នឹងវិនិយោគរាប់ពាន់លានដុល្លារសម្រាប់គាំទ្រគោលនយោបាយវិបុលភាពរួមរបស់ចិន

ក្រោយពីក្រុមហ៊ុនយក្សរបស់ចិន អាលីបាបា ត្រូវបានផាកពិន័យជិត ៣ ពាន់លានដុល្លារ កាលពីខែមេសាទាក់ទងនឹងការរកស៊ីផ្ដាច់មុខ នៅពេលនេះ អាលីបាបា …

នាយករដ្ឋមន្ត្រីថៃបន្តកាន់តំណែងតទៅទៀតក្រោយរួចផុតពីការបោះឆ្នោតដកសេចក្តីទុកចិត្តខណៈបាតុករថៃថាមិនបោះបង់គោលបំណងឡើយ

ក្រោយការចោទសួរ និងជជែកដេញដោលអស់រយៈពេល៤ថ្ងៃពេញ លោក ប្រាយុទ្ធចាន់អូចា និងសមាជិកគណៈរដ្ឋមន្ត្រីរបស់លោកចំនួន៥រូបផ្សេងទៀត នៅតែអាចបន្តកាន់តំ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ