ហុងកុង

ហុងកុង មានកំពូលមហាសេដ្ឋីច្រើនជាងគេលំដាប់ទី២ក្នុងពិភពលោក


ហុងកុងបានក្លាយជាទីក្រុងដែលមានមហាសេដ្ឋីប្រាក់ពាន់លានដុល្លារច្រើនជាងគេលំដាប់ទី ២ របស់ពិភពលោក បន្ទាប់ពីទីក្រុង ញូវយ៉ក របស់សហរដ្ឋអាមេរិក ដោយក្នុងនោះ ទីក្រុងដែលគេចាត់ទុកជាមជ្ឈមណ្ឌលហិរញ្ញវត្ថុរបស់ពិភពលោកមួយនេះ មានមហាសេដ្ឋីចំនួន ១១១ នាក់ ក្រោយពេលដែល កាលពីឆ្នាំមុន ទីក្រុងនេះទើបតែបានកើនចំនួនមហាសេដ្ឋី ១៥ នាក់បន្ថែមទៀត ដែលមហាសេដ្ឋីម្នាក់ៗ មានទ្រព្យសម្បត្តិសុទ្ធយ៉ាងហោចណាស់ ១ ពាន់លានដុល្លារ។ នេះបើតាមរបាយការណ៍ថ្មីចុងក្រោយមួយរបស់ស្ថាប័នស្រាវជ្រាវទ្រព្យសម្បត្តិ Wealth-X ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក។
ហុងកុង មានកំពូលមហាសេដ្ឋីច្រើនជាងគេលំដាប់ទី២ក្នុងពិភពលោក បន្ទាប់ពីទីក្រុង ញូវយ៉ក របស់សហរដ្ឋអាមេរិក
ដោយ

បើ​ទោះបីជា ហុងកុង ជាទី​ក្រុង​មួយ​ដែល​មាន​ប្រជាជន​ប្រមាណ ៧​លាន​៥ សែន​នាក់ ក៏​ដោយ ប៉ុន្ដែ ទីក្រុង​នេះ មាន​ប្រជាជន​ជា​មហាសេដ្ឋី​ប្រាក់​ពាន់​លាន​ដុល្លារ​ច្រើន​ជាង ប្រទេស​ស្វី​ស​, ឥណ្ឌា​, អា​រ៉ា​ប៊ី​សា​អូឌីត​, បារាំង និង​អ៊ី​តា​លី​។ ហុងកុង ត្រូវ​បាន​គេ​កត់ត្រា​ថា ទីក្រុង​មាន​មហាសេដ្ឋី​ច្រើន​ជាងគេ​បំផុត​ទី ២ ក្នុង​ពិភពលោក ជាមួយនឹង​ទ្រព្យសម្បត្តិ​សរុប​របស់​មហាសេដ្ឋី​ទាំង​១១១​នាក់ មាន​ប្រមាណ ២៨២ ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​។ រីឯ ទីក្រុង សាន់​ហ្វ្រេ​ន​ស៊ី​ស្កូ​របស់​អា​មេ​រិ​ក​ជាប់​លេខ​៣ ដែល​មាន​ស​ដ្ឋី​ប្រាក់​ពាន់​លាន​ដុល្លារ ៨១​នាក់ និង​ទីក្រុង​ម៉ូ​ស្កូ​របស់រ​ស្ស៊ី​ជាប់​លេខ​៤ និង​ទីក្រុង​ឡុ​ង​របស់​អង់គ្លេស​ជាប់​លេខ​៥​។

ទោះ​យ៉ាងណាមិញ ហុងកុង​បាន​ជំនះ​តស៊ូ​នឹង​បញ្ហា​សេដ្ឋកិច្ច​ធ្លាក់​ចុះ​យ៉ាង​លំបាក ក្នុង​រយៈពេល​ពីរ​ឆ្នាំ​ចុង​ក្រោយ​នេះ​។ ពោល​គឺ​ការ​ធ្លាក់​ចុះ​សេដ្ឋកិច្ច ដែល​បាន​កើតឡើង​នៅ​ឆ្នាំ ២០១៩ ជាមួយនឹង​អត្រា​ធ្លាក់​ចុះ ១,២% ដែល​វា​ជា​ការ​ធ្លាក់​ចុះ​សេដ្ឋកិច្ច​លើក​ដំបូង​របស់​ទីក្រុង​ហុ​កុង​ក្នុង​រយៈពេល​មួយ​ទស​វត្ស​ចុង​ក្រោយ​នេះ​។

សូម​ជម្រាប​ថា ការ​ធ្លាក់​ចុះ​នេះ គឺ​កើត​ចេញពី​អ​ស្ថិរភាព​នយោបាយ​នៅ​ក្នុង​ទីក្រុង ដោយសារ​តែ​ការ​ប៉ះទង្គិច​គ្នា​ជា​ញឹកញាប់​រវាង​ក្រុម​អ្នក​តវ៉ា ឬ​ប្រជាជន​ហុងកុង បាន​ចេញ​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​រដ្ឋាភិបាល កណ្ដាល​ចិន ។ ដូចនេះ បញ្ហា​នេះ​វា​បាន​រំខាន និង​បង្ក​ជា​វិបត្តិ​ដល់​ចរន្ត​អាជីវកម្ម​នៅ​ក្នុង​ទីក្រុង​មួយ​នេះ​។ 

កណ្ដាល​ចិន ។ ដូចនេះ បញ្ហា​នេះ​វា​បាន​រំខាន និង​បង្ក​ជា​វិបត្តិ​ដល់​ចរន្ត​អាជីវកម្ម​នៅ​ក្នុង​ទីក្រុង​មួយ​នេះ​។

ម្យ៉ាងវិញទៀត កាលពី​ឆ្នាំ​មុន ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩ ជាស​កល​ក៏​បាន​ជះ​ឥទ្ធិពល​អាក្រក់​ទៅ​លើ​សេដ្ឋកិច្ច​ហុងកុង​កាន់តែ​ខ្លាំង​ដែរ ដោយនៅ​ឆ្នាំ​២០២០ ហុងកុង​មាន​សេដ្ឋកិច្ច​ដាំ​ក្បាល​ចុះ​ដល់​ទៅ  ៦,១% ដែល​បាន​ធ្វើ​ឲ្យ​ភាព​អត់​ការងារ​ធ្វើ​បាន​កើនឡើង​យ៉ាង​គំហុក​ផង​ដែរ​។

បើ​គិត​ពី​កំពូល​សេដ្ឋី​ប្រាក់​ពាន់​លាន​ដុល្លារ​ក្នុង​ក្រប​ខណ្ឌ​ប្រទេស​វិញ ឃើញ​ថា សហរដ្ឋអាមេរិក គឺ​ឈរ​លំដាប់​ទី​១ ដែល​មាន​ចំនួន​អ្នកមាន​ប្រាក់​ពាន់​លាន​ដុល្លារ​ដល់​ទៅ ៩២៧​នាក់ ជាមួយនឹង​ទ្រព្យសម្បត្តិ​សរុប​ជាង​៣,៧​ទ្រី​លាន​ដុល្លារ តាម​ពីក្រោយ​ដោយ​ប្រទេស​ចិន និង​អា​ល្លឺ​ម៉​ង់​៕

អត្ថបទ៖ ស៊ើង និមល់

None



អត្ថបទបន្ទាប់


ក្រុមហ៊ុនអចលនទ្រព្យយក្សចិន «Evergrande» ប្រឈមការក្ស័យធន ក្រោយជំពាក់បំណុលជាង៣០០ពាន់លានដុល្លារ

ក្រុមហ៊ុនអចលនទ្រព្យអេវឺហ្គ្រាន (Evergrande) ដែលត្រូវបានគេស្គាល់ថា ជាក្រុមហ៊ុនអចលនទ្រព្យធំលំដាប់ទី២នៅប្រទេសចិន និងជាក្រុមហ៊ុនរកស៊ីលើប្រតិប…

ផ្លែស្រកានាគវៀតណាម កំពុងរងទុក្ខជាថ្មីទៀត ក្រោយចិនហាមឃាត់ការនាំចូល

ការនាំចេញផ្លែឈើរបស់វៀតណាមទៅកាន់ទីផ្សារចិន នៅឆ្នាំ២០២១នេះ ហាក់មិនសូវរលូនប៉ុន្មានទេ ដោយសារតែចិនមានការរឹតត្បិតកាន់តែខ្លាំង ក្រោយពេលប្រទ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ