វិស័យធនាគារ

ក្រុមសមាជិកសភាអាម៉េរិក ចោទប្រកាន់ថា ហុងកុង ពេលនេះកំពុងក្លាយជាមណ្ឈមណ្ឌលសម្រាប់ប្រព្រឹត្តិបទល្មើសហិរញ្ញវត្ថុ


ក្រុមសមាជិកសភាអាម៉េរិក បានចោទប្រកាន់ថា ហុងកុង ដែលធ្លាប់តែជាមជ្ឈមណ្ឌលហិរញ្ញវត្ថុពិភលោកដ៏គួរឱ្យជឿទុកចិត្ត កំពុងក្លាយជាមជ្ឈមណ្ឌលសម្រាប់ការប្រព្រឹត្តិបទល្មើសហិរញ្ញវត្ថុ ហើយបានស្នើឱ្យរដ្ឋមន្ត្រីក្រសួងរតនាគារអាម៉េរិក លោកស្រី ជេណេត យេឡេន (Janet Yellen) គិតគូរ និងពិចារណាឡើងវិញចំពោះទំនាក់ទំនងរបស់សហរដ្ឋអាម៉េរិក ជាមួយវិស័យធនាគាររបស់ហុងកុង។ នេះបើយោងតាមការចុះផ្សាយរបស់កាសែត Wall Street Journal។
វិស័យធនាគារ
ដោយ

តាមរយៈលិខិតមួយច្បាប់ផ្ញើជូនរដ្ឋមន្ត្រីក្រសួងរតនាគារអាម៉េរិក លោកស្រី ជេណេត យេឡេន សហប្រធានមកពីគណបក្សទាំងពីរ នៃគណៈកម្មាធិការពិសេសទទួលបន្ទុកឃ្លាំមើលសកម្មភាពរបស់បក្សកុម្មុយនីស្តចិន បានអះអាងថា ហុងកុងពេលនេះបានប្រែក្លាយទៅជាមជ្ឈមណ្ឌលសម្រាប់ប្រព្រឹត្តបទល្មើសបំពានការគ្រប់គ្រងពាណិជ្ជកម្មរបស់សហរដ្ឋអាម៉េរិក រួមទាំងការនាំចេញបច្ចេកវិទ្យារបស់លោកខាងលិច ដែលត្រូវបានហាមឃាត់ទៅកាន់ប្រទេសរុស្ស៊ី និងការបង្កើតក្រុមហ៊ុនស្រមោលដោយទុច្ចរិតដើម្បីទិញប្រេងអ៊ីរ៉ង់ ផងដែរ។

នៅក្នុងលិខិតដែលចុះហត្ថលេខាដោយសហប្រធានគណៈកម្មាធិការពិសេសខាងលើ គឺលោក ចន មូលីណា (John Moolenaar) និងលោក រ៉ាចា គ្រឹស្នាមូធី (Raja Krishnamoorthi) បានបញ្ជាក់ថា ហុងកុង បានប្រែពីមជ្ឈមណ្ឌលហិរញ្ញវត្ថុពិភពលោកដ៏គួរឱ្យជឿទុកចិត្តក្លាយទៅជាចំណែកដ៏សំខាន់មួយនៃការជួយពង្រឹងសម្ពន្ធភាពនៃរបបផ្ដាច់ការក្នុងប្រទេសចិន អ៊ីរ៉ង់ រុស្ស៊ី និងកូរ៉េខាងជើង។

សហប្រធានគណៈកម្មាធិការពិសេសខាងលើបានលើកឡើងថា ពួកលោកចាំបាច់ត្រូវតែចោទសួរថា តើគោលនយោបាយរបស់សហរដ្ឋអាម៉េរិក ដែលមានជាយូរមកហើយចំពោះក្រុងហុងកុង ជាពិសេសចំពោះវិស័យហិរញ្ញវត្ថុ និងធនាគាររបស់ហុងកុង នៅតែសមស្របដដែល ឬយ៉ាងណា។

លិខិតនេះបានបញ្ជាក់ថា ការស្រាវជ្រាវបានរកឃើញថា ជិត៤០%នៃទំនិញដែលបានដឹកជញ្ជូនតាមកប៉ាល់ពីហុងកុង ទៅកាន់ប្រទេសរុស្ស៊ី ក្នុងឆ្នាំ២០២៣ គឺជាទំនិញសំខាន់ៗដូចជាបន្ទះឈីបជាដើម ដែលរុស្ស៊ីអាចនឹងប្រើប្រាស់ក្នុងសង្គ្រាមរបស់ខ្លួនប្រឆាំងប្រទេសអ៊ុយក្រែន។

ទោះជាយ៉ាងណា ទាក់ទិនបញ្ហានេះ ទីភ្នាក់ងារព័ត៌មានធំៗ មិនអាចទាក់ទងក្រសួងរតនាគារអាម៉េរិក និងគណៈកម្មាធិការពិសេសទទួលបន្ទុកឃ្លាំមើលសកម្មភាពរបស់បក្សកុម្មុយនីស្តចិន ដើម្បីសុំការឆ្លើយបំភ្លឺបាននៅឡើយទេ ហើយក៏មិនអាចទាក់ទងការិយាល័យពាណិជ្ជកម្មរបស់ហុងកុង ប្រចាំនៅក្រុងញូវយ៉ក ដើម្បីឆ្លើយបំភ្លឺបានដែរ៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


ធនាគារកណ្ដាលថៃ អះអាងថា ខ្លួនមិនរឹតបន្តឹងលើការផ្តល់ប្រាក់កម្ចីរបស់ធនាគារនោះទេ

ឧបការីទេសាភិបាលធនាគារកណ្ដាលថៃ បានអះអាងកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ថា ប្រព័ន្ធធនាគាររបស់ប្រទេសថៃ មានសន្ទនីយភាព ឬសាច់ប្រាក់ងារស្រួលយ៉ាងច្រើ…

រដ្ឋាភិបាលថៃ គ្រោងបញ្ចេញថវិកាជាង១ពាន់លានដុល្លារអាម៉េរិក ដើម្បីជួយកសិករជំរុញការដាំដុះស្រូវ

រដ្ឋមន្ត្រីក្រសួងកសិកម្ម និងសហករណ៍ថៃ លោកស្រី ណារូមុន ពីនយ៉ូស៊ីនវ៉ាត់ (Narumon Pinyosinwat) បានទម្លាយឱ្យដឹងថា រដ្ឋាភិបាលថៃ នឹងបញ្ចេញថវិ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ