សេដ្ឋកិច្ចហុងកុង

ហុងកុងត្រៀមចាក់បញ្ចូលលុយ១៥ពាន់លានដុល្លារជួយស្រោចស្រង់សេដ្ឋកិច្ច


ហុងកុង នឹងត្រៀមកញ្ចប់ថវិកាចំនួន ១២០ពាន់លានដុល្លារហុងកុង ឬស្មើនឹងជាង១៥ពាន់លានដុល្លារអាមេរិក ដើម្បីគាំទ្រដល់សេដ្ឋកិច្ចដែលកំពុងមានកំណើនយឺត អំឡុងពេល២ឆ្នាំចុងក្រោយនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bloomberg។
ហុងកុងត្រៀមចាក់បញ្ចូលលុយ១៥ពាន់លានដុល្លារជួយស្រោចស្រង់សេដ្ឋកិច្ច
ដោយ

លោក ភោល ចាន់ (Paul Chan) លេខាធិការហិរញ្ញវត្ថុហុងកុងបានគូសបញ្ជាក់ថា ការចាក់បញ្ចូលលុយដ៏ច្រើនចូលក្នុងចរន្តសេដ្ឋកិច្ចដូចនេះ នឹងជួយធ្វើឱ្យសេដ្ឋកិច្ចមានស្ថិរភាព និងសម្រាលបន្ទុករបស់ពលរដ្ឋហុងកុង អំឡុងវិបត្តិកូវីដ១៩។

លោកបានបន្ថែមថា បន្ទាប់ពីមានទឹកប្រាក់ដ៏ច្រើននេះហើយ សេដ្ឋកិច្ចហុងកុងរំពឹងថា នឹងមានកំណើនក្នុងរង្វង់ ៣,៥% ទៅ ៥,៥% ក្នុងឆ្នាំ ២០២១នេះ ក្រោយពីធ្លាក់ចុះជាង ៦%កាលពីឆ្នាំ២០២០កន្លងទៅ។

យ៉ាងណាមិញ មន្ត្រីជាន់ខ្ពស់ហិរញ្ញវត្ថុហុងកុងរូបនេះបានសង្កត់ធ្ងន់ថា នឹងមិនមានការផ្តល់សាច់ប្រាក់ជូនពលរដ្ឋគ្រប់គ្នានោះទេ។ សាច់ប្រាក់នឹងត្រូវផ្តល់ឲ្យតែសហគ្រាស អាជីវកម្ម និងពលរដ្ឋដែលងាយរងគ្រោះប៉ុណ្ណោះ។

សូមបញ្ជាក់ថា សេដ្ឋកិច្ចរបស់ហុងកុងត្រូវបានសង្កេតឃើញថា ធ្លាក់ចុះជាលំដាប់ចាប់តាំងពីព្រឹត្តិការណ៍បាតុកម្មពីសំណាក់ពលរដ្ឋកាលពីឆ្នាំ២០១៩ដែលបង្កឲ្យមានភាពវឹកវរអស់ពេញមួយឆ្នាំ និងចុងក្រោយនេះ ក៏បានជួបនឹងវិបត្តិនៃមេរោគឆ្លងកូវីដ១៩ថែមទៀត។ 

ភោជនីយដ្ឋាន ការលក់ដូរទំនិញ និងវិស័យទេសចរណ៍បានរងផលប៉ះពាល់យ៉ាងខ្លាំង ជាមួយនឹងអត្រាភាពគ្មានការងារធ្វើបានកើនឡើងខ្ពស់បំផុតមិនធ្លាប់មាន ក្នុងរយៈពេលជាង ១៦ ឆ្នាំចុងក្រោយកន្លងមកនេះ៕

None



អត្ថបទបន្ទាប់


រដ្ឋសភាអាមេរិកនឹងបោះឆ្នោតសម្រេចលើកញ្ចប់ថវិកាជំរុញសេដ្ឋកិច្ច១,៩ទ្រីលានដុល្លារនៅសប្ដាហ៍នេះ

ក្រោយពីទទួលបានការអនុម័តពីគណៈកម្មាធិការថវិកានៃរដ្ឋសភាអាមេរិករួចមក នៅទីបំផុតកញ្ចប់ថវិកាជំរុញសេដ្ឋកិច្ចជិត ២ទ្រីលានដុល្លារអាមេរិក នឹងត្រ…

អាមេរិកគ្រោងលែងដៃពីប្រទេសចិនស្រវ៉ាប្រទេសដទៃទៀតក្នុងការទិញបន្ទះឈីបនិងផលិតផលយុទ្ធសាស្ត្រ

ប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន គ្រោងនឹងចុះហត្ថលេខាលើបទបញ្ជាថ្មីមួយ នៅចុង ខែកុម្ភៈនេះ ដើម្បីពន្លឿនកិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើតខ្សែសង្វ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ