វៀតណាម FDI ធ្លាក់ចុះតួលេខ២ខ្ទង់

តើការវិនិយោគផ្ទាល់ពីបរទេសនៅវៀតណាមដុនដាបកម្រិតណា ក្នុងអំឡុងពេលឆ្លងកូវីដ១៩ ខ្លាំងក្លានេះ?


នៅឆ្នាំ២០២១នេះ វៀតណាមដែលធ្លាប់តែគេចាត់ទុកថា ជាកូនក្រមុំដ៏ស្រស់សោភាមួយនៅអាស៊ី ក្នុងការទាក់ទាញការវិនិយោគពីបរទេសនោះ ហាក់មិនសូវធ្វើបានល្អនោះទេ ដ្បិតថា បញ្ហាកូវីដ-១៩កំពុងបន្ដរាតត្បាតកាន់តែខ្លាំងនៅក្នុងប្រទេសនេះ ដែលញ៉ាំឲ្យការស្រូបទាញការវិនិយោគផ្ទាល់ពីបរទេសក៏មានការថមថយចុះដែរ។ ជាក់ស្ដែង នៅ៧ខែឆ្នាំ២០២១ វៀតណាមស្រូបទាញបានការវិនិយោគផ្ទាល់ពីបរទេសជិត ១៧ពាន់លានដុល្លារ មានអត្រាតួលេខធ្លាក់ចុះដល់ទៅ២ខ្ទង់ ប្រមាណជាង ១១% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានវៀតណាម។
នៅឆ្នាំ២០២១នេះ វៀតណាមដែលធ្លាប់តែគេចាត់ទុកថា ជាកូនក្រមុំដ៏ស្រស់សោភាមួយនៅអាស៊ី ក្នុងការទាក់ទាញការវិនិយោគពីបរទេសនោះ

ការ​ធ្លាក់​ចុះ​នៃ​ការ​វិនិយោគ​ផ្ទាល់​ពី​ក្រៅប្រទេស​ដល់​អត្រា​តួលេខ​២​ខ្ទង់​នេះ គឺជា​តួលេខ​ធ្លាក់​ចុះ​ខ្លាំង​បំផុត​មួយ តាំងពី​មានការ​ផ្ទុះ​ឆ្លង​កូ​វី​ដ​-១៩ ក្នុង​ប្រទេស​នេះ ជា​ថ្មី​ទៀត​នៅ​ក្នុង​ខែមេសា​កន្លង​ទៅ ដែល​វា​បាន​បង្ក​ផល​ប៉ះពាល់​ដល់​វិស័យ​ឧស្សាហកម្ម​ជា​ច្រើន​នៅ​ខេត្ត​ភាគ​ខាងជើង នៃ​ខេត្ត​បាក់​កៀង និង​បាក់​និ​ញ​។

ក្រសួងផែនការ និង​វិនិយោគ​វៀតណាម បាន​ឲ្យ​ដឹង​ទៀត​ថា ក្នុង​រយៈពេល​៧​ខែ​ឆ្នាំ​២០២១ មាន​គម្រោង​ដែល​បាន​ចុះបញ្ជី​ថ្មី​ៗ​ប្រមាណ​ជាង​១​ពាន់​គម្រោង​ស្មើនឹង​ទឹកប្រាក់​ជាង ១០​ពាន់​លាន​ដុល្លារ កើនឡើង ៧% បើ​ធៀប​នឹង​ឆ្នាំ​មុន​។ ខណៈ​ទឹកប្រាក់​ជាង ៤​ពាន់​៥​រយ​លាន​ដុល្លារ​ទៀត ត្រូវ​វិនិយោគ​បន្ថែម​ទៅ​ក្នុង​គម្រោង​ដែល​មាន​ស្រាប់​ជាង ៥៦០ គម្រោង មាន​អត្រា​ធ្លាក់​ចុះ ៣,៧%​។ ការ​ចូលរួម​វិភាគទាន​មូលធន និង​ការ​ទិញ​ភាគហ៊ុន​របស់​វិនិយោគិន​បរទេស​នៅ​វៀតណាម បាន​ធ្លាក់​ចុះ​ជិត ៥៦​ភាគរយ ដែល​ទឹកប្រាក់​ត្រឹមតែ​ជាង ២ ពាន់​លាន​ដុល្លារ​ប៉ុណ្ណោះ​។

នៅ​ក្នុង​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​ដែល​វៀតណាម​ទទួល​បាន​នៅ ៧ ខែ​មកនេះ មាន​ទឹកប្រាក់​ដើមទុន​ប្រមាណ ៨​ពាន់​លាន​ដុល្លារ ឬ​ស្មើ​ជាង ៤៧% បាន​វិនិយោគ​ក្នុង​វិស័យ​ឧស្សាហកម្ម​ផលិត​កែ​ច្នៃ និង​តាម​ពីក្រោយ​ដោយ ឧស្សាហកម្ម​ផលិត​និ ង​ការ​ចែកចាយ​គ្រឿងអគ្គិសនី​។

ប្រទេស​សិង្ហ​បុរី​ឈរ​លំដាប់​កំពូល ដែល​បាន​វិនិយោគ​ផ្ទាល់​មក​កាន់​វៀតណាម​ច្រើន​ជាងគេ ជាមួយនឹង​ទឹកប្រាក់​ជិត​៦​ពាន់​លាន​ដុល្លារ បន្ទាប់​មក​គឺ​ជប៉ុន​មាន​ជាង ២​ពាន់​៥​រយ​លាន​ដុល្លារ និង​កូរ៉េ​ខាងត្បូង ជាង​២ ពាន់​លាន​ដុល្លារ ។

ក្រុម​សេដ្ឋវិទូ​បាន​ជឿជាក់​ថា ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ មាន​ឥទ្ធិពល​លើ​ការ​ទាក់ទាញ​វិនិយោគ​ផ្ទាល់​ពី​បរទេស​របស់​ប្រទេស​វៀតណាម​។ ដោយ​ក្នុង​នោះ រលក​ចម្លង​កូ​វី​ដ​លើក​ទី ៤ នៅ​ប្រទេស​ក្បែរ​ខាង​កម្ពុ​ជាមួយ​នេះ ក៏​បាន​ធ្វើ​ឱ្យ​មាន​ប៉ះពាល់​ដល់​ទំនុកចិត្ដ​នៃ​ក្រុម​ធុរកិច្ច​ពី​អឺរ៉ុប​ជា​ច្រើន​ផង​ដែរ​។

វៀតណាម នៅ​តែ​បន្ដ​មាន​តួលេខ​ឆ្លង​ខ្ពស់ ដោយ​ករណី​ឆ្លង​ប្រចាំ​ថ្ងៃ​ត្រូវ​បាន​រក​ឃើញ​ថា​មាន​រាប់​ពាន់​នាក់​ក្នុង​មួយ​ថ្ងៃ​ៗ​។ ប្រការ​នេះ បាន​ជំរុញ​ឲ្យ​ទីក្រុង​ហូ​ជី​មិ​ញ និង​ទីក្រុង​ចំនួន​១៨​ផ្សេង​ទៀត ត្រូវ​បន្ដ​វិធានការ​រឹត​បន្ដឹង​រយៈពេល ២​ស​ប្ដា​ហ៍​បន្ថែម​ទៀត ដើម្បី​ប្រយុទ្ធ​ទប់ទល់​នឹង​កូ​វី​ដ​-១៩ ដែល​កំពុង​ហក់​ឡើង​កាន់តែ​ខ្លាំង​។

សូម​បញ្ជាក់​ថា បច្ចុប្បន្ន វៀតណាម​ទើបតែ​អ្នក​ចាក់​វ៉ាក់សាំង​សរុប​ប្រមាណ​៦​លាន​នាក់​ប៉ុណ្ណោះ ក្នុង​នោះ អ្នក​ចាក់​បាន​គ្រប់​ចំនួន​២​ដូ​សមាន​ជិត​៥៦​ម៉ឺន​នាក់​៕

អត្ថបទ៖ ស៊ើង និមល់

None



អត្ថបទបន្ទាប់


ពលរដ្ឋម៉ាឡេស៊ីធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាល និងទាមទារឲ្យនាយករដ្ឋមន្ត្រីចុះពីតំណែង ក្រោយបរាជ័យដោះស្រាយវិបត្តិកូវីដ១៩

វិបត្តិកូវីដ១៩ គួបផ្សំនឹងអស្ថិរភាព និងភាពចម្រូងចម្រាស់ក្នុងជួររដ្ឋាភិបាលម៉ាឡេស៊ី បានជំរុញឲ្យពលរដ្ឋម៉ាឡេស៊ីជាង១ពាន់នាក់ ភាគច្រើនជាយុវជន…

តើសេដ្ឋកិច្ចសហរដ្ឋអាមេរិក មានកំណើនរឹងមាំ ឬក៏អន់ខ្សោយយ៉ាងណាខ្លះក្នុងត្រីមាសទី២ឆ្នាំនេះ?

សេដ្ឋកិច្ចសហរដ្ឋអាមេរិក បានកើនឡើងវិញយ៉ាងរឹងមាំក្នុងត្រីមាសទី២ឆ្នាំ២០២១ ជាមួយអត្រាកំណើនដល់ទៅ ៦,៥% ដោយបានអូសទាញកម្រិតនៃផលិតផលក្នុងស្រុកស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ