ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញនាព្រឹកថ្ងៃទី២២ ខែមិថុនានៅមជ្ឈមណ្ឌលកោះពេជ្រ សម្ដេច ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា៖ «តាមរយៈវិធានការណ៍នេះ រដ្ឋត្រូវខាតបង់ក្នុងមួយឆ្នាំ ៣០លានដុល្លារអាមេរិកបន្ថែមទៀត ជាមួយការឧបត្ថម្ភដោយស្ងាត់ស្ងៀម ៥ខែកន្លងមកនេះ ដែលអស់ទឹកប្រាក់ ៨៣លានដុល្លាររួចមកហើយ។ ដូច្នេះ ចាប់ពីថ្ងៃទី១ ខែកក្កដាតទៅ តម្លៃប្រេងគ្រប់ប្រភេទ ត្រូវតែបញ្ចុះតម្លៃ៤សេន (១៦០រៀល) នៅក្នុងមួយលីត្រ»។
សូមបញ្ជាក់ថា ប៉ុន្មានខែមកនេះ ប្រេងសាំងគ្រប់ប្រភេទនៅកម្ពុជា បានឡើងថ្លៃយ៉ាងគំហុក ដែលធ្វើឲ្យតម្លៃទំនិញមួយចំនួននៅលើទីផ្សារក៏បានហក់ឡើងតាមគ្នាផងដែរ។ បច្ចុប្បន្ន សាំងប្រភេទស៊ុបពែមានតម្លៃ ៤.៥០០រៀល ក្នុងមួយលីត្រ ប្រេងសាំងធម្មតាមានតម្លៃ ៤.១៥០រៀលក្នុងមួយលីត្រ និងប្រេងម៉ាសូតមានតម្លៃ ៣.៩៥០ រៀលក្នុងមួយលីត្រ។ អ្នកជំនាញ អះអាងថា ការឡើងថ្លៃប្រេងសាំងនៅកម្ពុជា គឺដោយសារតែទីផ្សារប្រេងសាំងឡើងថ្លៃក្នុងទីផ្សារអន្តរជាតិ៕