កិច្ចសហប្រតិបត្តិជាមួយធនាគារជាតិនៃកម្ពុជា

ធនាគារកណ្តាលអឺរ៉ុប និង IMF ប្តេជ្ញាបន្តពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិជាមួយធនាគារជាតិនៃកម្ពុជា


ថ្នាក់ដឹកនាំធនាគារកណ្តាលអឺរ៉ុប(ECB) និងមូលនិធិរូបិយវត្ថុអន្តរជាតិ(IMF)បានបង្ហាញជំហរ និងការប្តេជ្ញាក្នុងការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយឲ្យកាន់តែរឹងមាំបន្ថែមទៀតជាមួយធនាគារជាតិនៃកម្ពុជា ដើម្បីលើកកម្ពស់វិស័យហិរញ្ញវត្ថុនៅកម្ពុជា និងតំបន់។
ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិធំៗទន្ទឹងរង់ចាំធ្វើការងារជាមួយលោកជំទាវ ជា សិរី
ដោយ

ការបង្ហាញការប្តេជ្ញាចិត្តបែបនេះ ធ្វើឡើងក្នុងលិខិត ដែលស្ថាប័នហិរញ្ញវត្ថុទាំងពីរបានផ្ញើអបអរសាទរលោកជំទាវបណ្ឌិត ជា សិរី ដែលត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងជាអគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជាកាលពីពេលថ្មីៗ។ ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិធំៗទាំងពីរបានបញ្ជាក់នៅក្នុងលិខិតរបស់ខ្លួនថា ពួកគេស្វាគមន៍ដោយរីករាយក្នុងការធ្វើការងារជាមួយថ្នាក់ដឹកនាំធនាគារជាតិនៃកម្ពុជា។ ក្រៅពីស្ថាប័នទាំងពីរនេះ ក៏មានស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ និងជាតិជាច្រើនទៀតផងដែរ ដែលផ្ញើលិខិតអបអរសាទរលោកជំទាវ ជា សិរី ដែលបានក្លាយជាស្ត្រីទី១ក្នុងតំណែងកំពូលនៅធនាគារជាតិនៃកម្ពុជា។
ធនាគារកណ្តាលអឺរ៉ុប និងស្ថាប័នហិរញ្ញវត្ថុអន្តរជាតិបានផ្ញើលិខិតអបអរសាទរលោកជំទាវបណ្ឌិត ជា សិរី ដែលត្រូវបានព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាត្រាស់បង្គាប់តែងតាំងជាអគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជាកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ ដែលធ្វើឲ្យលោកជំទាវក្លាយជាស្ត្រីខ្មែរដំបូងគេសម្រាប់មុខតំណែងមួយនេះ។ ទន្ទឹមនឹងអបអរសាទរថ្នាក់ដឹកនាំធនាគារកណ្តាលអឺរ៉ុបលោកស្រី Christine Lagarde ប្រធាន ECB បានបង្ហាញពីការប្តេជ្ញាចិត្តក្នុងការបន្តពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយធនគារជាតិនៃកម្ពុជាឲ្យកាន់តែល្អប្រសើរបន្ថែមទៀត ហើយលោកស្រីរង់ចាំដោយរីករាយក្នុងការធ្វើការងារជាមួយថ្នាក់ដឹកនាំធនាគារជាតិនៃកម្ពុជា។
ស្រដៀងគ្នានេះដែរ ថ្នាក់ដឹកនាំមូលនិធិរូបិយវត្ថុអន្តរជាតិ IMF បានរំលេចក្នុងសារលិខិតអបអរសាទររបស់ខ្លួនថា ខ្លួននឹងទន្ទឹងចាំយ៉ាងរីករាយក្នុងការបន្ត “កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ” ជាមួយធនាគារជាតិនៃកម្ពុជា ក្រោមការដឹកនាំរបស់លោកជំទាវបណ្ឌិត ជា សិរី។

ជាមួយគ្នានេះធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានបញ្ជាក់ក្នុងលិខិតអបអរសាទរខ្លួនដោយបង្ហាញជំហរក្នុងការបន្ត “កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ” ជាមួយធនាគារជាតិនៃកម្ពុជា ខណៈការិយាល័យ ស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ានបូកបី (AMRO) បានលើកសរសើរចំពោះគំនិតផ្តួចផ្តើមថ្មីៗជាច្រើន របស់លោកជំទាវបណ្ឌិត ជា សិរី និងបានបញ្ជាក់ថា ជាសមិទ្ធផល "មិនអាចកាត់ថ្លៃបាន” ក្នុងការរួមចំណែកជួយជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា និងពង្រឹងកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុតំបន់។
ក្រៅពីស្ថាប័នទាំងនេះ លោកជំទាវបណ្ឌិត ជា សិរី ក៏ទទួលបានការអបអរសាទរពីស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ និង បណ្តាធនាគារកណ្តាលរបស់ប្រទេសនានា រួមទាំងក្រសួងស្ថាប័នរាជរដ្ឋាភិបាល បណ្តាអង្គទូត និងស្ថានតំណាងបរទេសប្រចាំនៅកម្ពុជា គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ សមាគមក្នុងវិស័ ហិរញ្ញវត្ថុ និងស្ថាប័ននានាជាច្រើនដែលកំពុងមានប្រតិបត្តិការនៅកម្ពុជាផងដែរ។ តាមរយៈសារអបអរសាទរ និងជូនពរទាំងនេះបានបញ្ចាំងពីទំនុកចិត្តនិងការជឿជាក់របស់មជ្ឈដ្ឋានជាតិ និងអន្តរជាតិមកលើសមត្ថភាព និងគុណតម្លៃរបស់លោកជំទាវបណ្ឌិត ជា សិរី ក្នុងនាមជាស្ត្រីខ្មែរដំបូងគេក្នុងតំណែងជាអគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា ហើយពួកគេរំពឹងថា លោកជំទាវនឹងជួយអភិវឌ្ឍប្រព័ន្ធធនាគារនៅកម្ពុជាឱ្យកាន់តែល្អប្រសើរ ព្រមទាំងបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការផ្នែកហិរញ្ញវត្ថុទាំងកម្រិតតំបន់ និងអន្តរជាតិឱ្យកាន់តែប្រសើរបន្ថែមទៀត៕




អត្ថបទបន្ទាប់


កម្ពុជា-ចិនប្តេជ្ញាជំរុញទំហំពាណិជ្ជកម្មទ្វេភាគីឲ្យលើស១២ពាន់លានដុល្លានៅឆ្នាំនេះ

ពីមួយឆ្នាំទៅមួយឆ្នាំ ទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា-ចិន កាន់តែមានភាពស្អិតល្មួត ពិសេសនៅប៉ុន្មានឆ្នាំចុងក្រោយនេះ។ នៅឆ្នាំ២០២២ កន្លងទៅ ទំ…

CDC អនុម័តលើគម្រោងបង្កើតរោងចក្រផលិតស៊ីម៉ង់តិ៍នៅកំពង់ស្ពឺ ដែលមានទុនវិនិយោគជាង២៥០លានដុល្លារ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC)បានអនុម័តឲ្យក្រុមហ៊ុនមួយបង្កើតរោងចក្រផលិតស៊ីម៉ង់តិ៍មួយកន្លែងនៅស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺ ដែលមានទុនវិនិយោ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ